សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌប្ញស្សីកែវ

  • Home
  • Cambodia
  • Phnom Penh
  • សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌប្ញស្សីកែវ

សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌប្ញស្សីកែវ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌប្ញស្សីកែវ, Non-Governmental Organization (NGO), National Road Number 5, Phnom Penh.

11/09/2025
ស្ថិតនៅមជ្ឈមណ្ឌលម៉ូឌែន៥, នាថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥...
01/08/2025

ស្ថិតនៅមជ្ឈមណ្ឌលម៉ូឌែន៥, នាថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៨ និង ៣០នាទីព្រឹក សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពសមាជិក សមាជិកាគាំទ្រចំណុះសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ និងសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ទួលសង្កែទី១ ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវសមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីរួមមាន លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ លោក លឹម សាម៉ឺឌីនាយករដ្ឋបាលខណ្ឌប្ញស្សីកែវ លោកស្រីចៅសង្កាត់ទួលសង្កែទី១ លោកអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវទាំង៤រូប និងលោក លោកស្រីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់កម្ពុជាសង្កាត់ទាំង៧ ព្រមទាំងមានការចូលរួមពី លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាគាំទ្រ ចំណុះសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ និងសមាជិក សមាជិកាអង្គពិធីទាំងសរុបប្រមាណជា ១៨០ រូប។ នៅក្នុងឱកាសនៃពិធីខាងលើនេះ លោកប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌប្ញស្សីកែវ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់យុវជនទាំង ០៣ ក្រុម ដែលបានត្រូវបានប្រកាសទទទួលស្គាល់នាព្រឹកនេះ ដោយក្នុងមួយក្រុមៗ ទទួលបានថវិកា ២០០,០០០ រៀល សរុបជាទឹកប្រាក់ចំនួន ៦០០,០០០ រៀល។

ឫស្សីកែវ, ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥លោក អ៊ុត បូរិន្ទ អនុប...
22/07/2025

ឫស្សីកែវ, ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥

លោក អ៊ុត បូរិន្ទ អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខណ្ឌឫស្សីកែវ តំណាង លោក ជុំ បាយ័នវិបុល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ បានចុះសួរសុខទុក និង នាំយកអំណោយ ទៅចែកជូន សមាជិក នៃសហភាពសហព័ន្ធ យុវជនកម្ពុជាសង្កាត់គីឡូម៉ែត្រលេខ៦ចំនួន ០៤នាក់ និងសង្កាត់ច្រាំងចំរេះទី២ ចំនួន ០២នាក់ ដែលមានជីវភាពខ្វះខាតអំណោយប្រគល់ជូនសមាជិកម្នាក់ៗរួមាន : អង្ករ ១០kg, មី ១ឈីត និងថវិកា ២០,០០០រៀល (ម្ភៃពាន់រៀលគត់) ។

ក្នុងឪកាសនោះដែរលោកអនុប្រធាន បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី លោក ជុំ បាយ័វិបុល ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខណ្ឌឫស្សីកែវ ។ លោកអនុប្រធានបានជម្រាបជូន សមាជិកបន្ថែមទៀតថា ទោះអ្វីដែលសហភាព សហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ ផ្តល់ជូន វាមើលទៅមិនច្រើនប៉ុន្មាន តែនេះជាទឹកចិត្ត របស់ថ្នាក់ដឹកនាំ យើងមានអ្វីត្រូវចេះជួយគ្នា ត្រូវចេះចែករំលែកគ្នា ដូចពាក្យចាស់លោកពោលថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ ។

ឫស្សីកែវ, ថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥លោក អ៊ុត បូរិន្ទ អនុប្រ...
21/07/2025

ឫស្សីកែវ, ថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥

លោក អ៊ុត បូរិន្ទ អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខណ្ឌឫស្សីកែវ តំណាង លោក ជុំ បាយ័នវិបុល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ បានចុះសួរសុខទុក និង នាំយកអំណោយ ទៅចែកជូន សមាជិក នៃសហភាពសហព័ន្ធ យុវជនកម្ពុជាសង្កាត់ស្វាយប៉ាកចំនួន ០២នាក់ និងសង្កាត់ច្រាំងចំរេះទី១ ចំនួន ០២នាក់ ដែលមានជីវភាពខ្វះខាតអំណោយប្រគល់ជូនសមាជិកម្នាក់ៗរួមាន : អង្ករ ១០kg, មី ១ឈីត និងថវិកា ២០,០០០រៀល (ម្ភៃពាន់រៀលគត់) ។

ក្នុងឪកាសនោះដែរលោកអនុប្រធាន បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី លោក ជុំ បាយ័វិបុល ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខណ្ឌឫស្សីកែវ ។ លោកអនុប្រធានបានជម្រាបជូន សមាជិកបន្ថែមទៀតថា ទោះអ្វីដែលសហភាព សហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ ផ្តល់ជូន វាមើលទៅមិនច្រើនប៉ុន្មាន តែនេះជាទឹកចិត្ត របស់ថ្នាក់ដឹកនាំ យើងមានអ្វីត្រូវចេះជួយគ្នា ត្រូវចេះចែករំលែកគ្នា ដូចពាក្យចាស់លោកពោលថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ ។

នាព្រឹកថ្ងៃ​ចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១០និង ០០ ...
02/06/2025

នាព្រឹកថ្ងៃ​ចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១០និង ០០ នាទី លោក ជុំ បាយ័នវិបុល ប្រធានក្រុម​ប្រឹក្សា​ខណ្ឌឫស្សីកែវ និងជាប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោកអនុប្រធានស.ស.យ.ក ខណ្ឌ​ និងលោក លោកស្រីប្រធាន ​ស.ស.យ.ក សង្កាត់​ទាំង៧ បានរៀបចំពិធីប្រគល់សារលិខិតរំលែកទុក្ខ និង​បច្ច័យ ចំនួន​២០០,០០០ រៀល ជូនចំពោះ​ លោក សុះ សាឡេះ ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា សង្កាត់ច្រាំងចំរេះទី២ និងក្រុមគ្រួសារ ដែលបានបាត់បង់ លោកឪពុក​ឈ្មោះ ហាប់ សុះ បានទទួល​មរណៈ​ភាព កាលពីថ្ងៃ​អាទិត្យ​ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣និង ៣០នាទី ក្នុងជន្មាយុ ៨៤​ឆ្នាំ ដោយជរាពាធ។​
ក្នុងឱកាស​ដ៏សែនក្រៀមក្រំនេះ សហភាព​សហព័ន្ធ យុវជន​កម្ពុជា ខណ្ឌឫស្សីកែវ សូមចូលរួម​រំលែកមរណៈទុក្ខ ដោយក្ដីអាឡោះអាល័យ ក្រៃលែងជាទីបំផុត ជាមួយគ្រួសារ ព្រមទាំង​ញាតិមិត្ត​ទាំងអស់នៃសព ។

នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៩និង ០០ នាទី សហ...
08/04/2025

នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៩និង ០០ នាទី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខណ្ឌឫស្សីកែវ ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំពិធីប្រគល់-ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​ របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជា​ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ តាមរយៈសហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខណ្ឌឫស្សីកែវ ផ្ដល់ជូន រួមមាន៖
១/ ស.ស.យ.ក ខណ្ឌប្ញស្សីកែវ ទទួលបាន ទឹក​បរិសុទ្ធ ចំនួន ០៥កេស ភេសជ្ជៈបាកាស/ប៉ូការីស្វេត ចំនួន ០៣កេស និងស្រាបៀ​ចំនួន ០៣កេស។
២/ ស.ស.យ.ក សង្កាត់ទាំង០៧ ក្នុងមួយសង្កាត់ៗ ទទួលបាន ទឹក​បរិសុទ្ធ ចំនួន ០៥កេស ភេសជ្ជៈបាកាស/ប៉ូការីស្វេត ចំនួន ០៣កេស និងស្រាបៀ​ចំនួន ០៣កេស សរុបរួមចំនួន ៨៨ កេស​។

នារសៀល ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង៣០ ន...
27/03/2025

នារសៀល ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង៣០ នាទី
លោក ប៊ុន ថៃរ៉ូត អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ខណ្ឌឫស្សីកែវ តំណាង លោក ជុំ បាយ័នវិបុល ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​ជាប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខណ្ឌឫស្សីកែវ បានចុះសួរសុខទុក្ខ ភរិយា លោក វង់ ចែមសុផា សមាជិកគណៈកម្មាធិការ ស.ស​.យ.ក ខណ្ឌឫស្សីកែវ ដែលកំពុងមានជំងឺ និងសម្រាក​ព្យាបាល​សុខភាព នៅមន្ទីរពេទ្យបង្អែក សម្ដេច​ឪ សម្ដេច​ម៉ែ ។ ក្នុងឱកាសនេះ លោកអនុប្រធាន និងក្រុមការងារបាននាំយកអំណោយជា​ថវិកា​ របស់ស.ស.យ.ក ខណ្ឌប្ញស្សីកែវ បាននាំយក​ថវិកា​ជូន​១០០.០០០​រៀល ។

23/03/2025
តំណាងអោយសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឬស្សីកែវនាព្រឹក ថ្ងៃអាទិត្យ ៣រោចខែផល្គុន ឆ្នាំរោង ឆស័ក ពស២៥៦៨ត្រូវនឹងថ្ងៃទី ២៣ ខែ មី...
23/03/2025

តំណាងអោយសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឬស្សីកែវ
នាព្រឹក ថ្ងៃអាទិត្យ ៣រោចខែផល្គុន ឆ្នាំរោង ឆស័ក ពស២៥៦៨ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៥
លោក ឡេង ចាន់វិសិដ្ឋ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ និងលោក ឃុយ ពិសិដ្ឋ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់គីឡូម៉ែត្រលេខ ៦ បានដឹកនាំអនុប្រធាន សមាជិក សមាជិកា គណៈកម្មការសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់គីឡូម៉ែត្រលេខ ៦ ចុះសួរសុខទុក្ខ លោក ឃីម វាសនា ជាសមាជិកគណៈកម្មការសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់គីឡូម៉ែត្រលេខ ៦ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ របួសបាក់ជើង សំរាកព្យាបាលនៅបុរីSKD ក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
+នាឪកាសនោះ
-សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ បានឧបត្ថម្ភ ទឹកដោះគោឆៅ ២យួរ និងថវិកា ១០០,០០០រៀល រួមជាមួយ
-លោក ម៉ៅ វណ្ណា ចៅសង្កាត់គីឡូម៉ែត្រលេខ ៦ ថវិកា ១០០,០០០រៀ។
សូមជូនពរប្អូន ឃីម វាសនា ឆាប់បានជាស:ស្បើយ 🙏

នារសៀល​ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង ០០ នាទី គ...
21/03/2025

នារសៀល​ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង ០០ នាទី គណៈកម្មាធិការសហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំ ស្ដីពី​វឌ្ឍនភាព​ការងារ រយៈពេល​បីខែ (ខែមករា ខែកុម្ភៈ ខែមីនា ឆ្នាំ២០២៥​)​ ក្រោមអធិបតីភាព​ លោក ជុំ បាយ័នវិបុល ប្រធានក្រុម​ប្រឹក្សា​ខណ្ឌឫស្សីកែវ និងជាប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោកអនុប្រធាន សសយក ខណ្ឌ​ និងលោក សមាជិក​គណៈអចិន្ត្រៃយ៍​-គណៈកម្មាធិការ សសយក ខណ្ឌ និងលោក លោកស្រី​ប្រធានយុវជន​សង្កាត់​ទាំង៧ សរុបចំនួន១៨ រូប។
កិច្ចប្រជុំ​ ផ្ដោតលើរបៀប​វារៈ មានដូចតទៅ៖
១- របាយការណ៍សង្ខេប ស្តីពីការអនុវត្តសកម្មភាពការងារ និងទិសដៅការងារបន្ទាប់ និងចំណូល-ចំណាយរយៈពេលបីខែ (ខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៥ របស់សហភាពសហព័ន្ធយុវជន កម្ពុជាខណ្ឌប្ញស្សីកែវ។
២- បច្ចុប្បន្នភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ទាំង៧។
៣- ការងារដឹកនាំកម្លាំងចូលរួមកម្មវិធីនានា ដែលសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានី ភ្នំពេញ ដាក់ផែនការឱ្យអនុវត្ត។
៤- បញ្ហាផ្សេងៗ។

ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក ឃុយ ពិសិដ្ឋ សមាជិកក្រុមប្រឹក្សាសង្កាត់គីឡូម៉ែត្រលេខ ៦ និងជាប្រធានសហភាពសហពន្ធយុវជនកម្ពុជាសង...
14/03/2025

ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥
លោក ឃុយ ពិសិដ្ឋ សមាជិកក្រុមប្រឹក្សាសង្កាត់គីឡូម៉ែត្រលេខ ៦ និងជាប្រធានសហភាពសហពន្ធយុវជនកម្ពុជាសង្កាត់គីឡូម៉ែត្រលេខ ៦ តំណាងលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងជាប្រធានសហភាពសហពន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ បានឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល ចុះសួរសុខទុក្ខលោកស្រី ដឺយ តានិយ៉ា ប្រធានសហភាពសហពន្ធយុវជនកម្ពុជាភូមិក្រោលគោ សំរាលបានកូនប្រុស ហើយបានចេញមន្ទីរពេទ្យ សំរាកនៅផ្ទះ នៅក្រុមទី៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ។

Address

National Road Number 5
Phnom Penh
12100

Website

Alerts

Be the first to know and let us send you an email when សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌប្ញស្សីកែវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share