Cambodia Wheelchair Basketball Federation

Call

Cambodia Wheelchair Basketball Federation The Cambodia Wheelchair Basketball Federation is established to provide wheelchair basketball training and opportunities for people with disabilities.

ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម យ៉ន ទាយាទ ទីប្រឹក្សាស...
20/09/2026

ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម យ៉ន ទាយាទ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមយុវជនតេជោសប្បុរស បានដឹកនាំសមាជិកចុះសួរសុខទុក្ខអត្តពលិកបាល់បោះរទេះជនពិការ ដោយបាននាំយកមកជាមួយនូវសម្ភារប្រើប្រាស់រួមទាំងគ្រឿងបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការការផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត និងគាំទ្រដល់ការហ្វឹកហាត់របស់ក្រុមកីឡាការិនីជម្រើសជាតិ ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេមលើកទី៥ នៅខែតុលា ឆ្នាំ២០២៦ នៅប្រទេសជប៉ុនខាងមុខនេះ។ ព្រមទាំងជូនពរឱ្យក្រុមកីឡាការិនីបាល់បោះរទេះជនពិការ ទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលល្អប្រសើរនៅក្នុងព្រឹត្តិការណ៍នេះ។

នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ប្...
05/09/2026

នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ប្រធានកិត្តិយសសហព័ន្ធ និងអ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធ រួមនឹងព្រះសង្ឈ ឯកឧត្តម លោកជំទាវឧកញ៉ា និងសប្បុរសជនបានចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមកីឡាការិនីបាល់បោះរទេះជនពិការជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

ការចុះសួរសុខទុក្ខនេះ គឺជាផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់ក្រុមកីឡាការិនីជម្រើសជាតិ ដែលកំពុងខិតខំហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេមលើកទី៥ នៅខែតុលា ឆ្នាំ២០២៦ នៅប្រទេសជប៉ុនខាងមុខនេះ។
ក្នុងឱកាសនោះ គណៈប្រតិភូសហព័ន្ធបាននាំយកនូវអំណោយ និងសម្ភារៈមួយចំនួន ជូនដល់ក្រុមកីឡាការិនី និងគ្រូបង្វឹក ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់ការហ្វឹកហាត់ ព្រមទាំងជូនពរឱ្យក្រុមកីឡាបាល់បោះរទេះជនពិការកម្ពុជា ទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលល្អប្រសើរនៅក្នុងព្រឹត្តិការណ៍នេះ។

ពិការភាពមិនមែនជាឧបសគ្គសម្រាប់ពួកយើងនោះទេ ។ សកម្មភាពហ្វឹកហាត់របស់ក្រុមកំពង់ស្ពឺ
29/08/2026

ពិការភាពមិនមែនជាឧបសគ្គសម្រាប់ពួកយើងនោះទេ ។
សកម្មភាពហ្វឹកហាត់របស់ក្រុមកំពង់ស្ពឺ

សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (សបជក) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនមានពិការភាពដែលស្រលាញ់វិស័យ...
28/08/2026

សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (សបជក) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនមានពិការភាពដែលស្រលាញ់វិស័យកីឡាបាល់បោះរទេះជនពិការ ឱ្យបានជ្រាបថា ដើម្បីចូលរួមលើកកម្ពស់បិរយាបន្នសង្គម តាមរយៈវិស័យកីឡា សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា នឹងធ្វើការជ្រើសរើសយុវជន យុវនារីដែលមានពិការភាពកាយសម្បទា (ជើង) ដើម្បីហ្វឹកហាត់ ក្នុងការត្រៀមខ្លួនក្លាយជាកីឡាករ កីឡាការិនីជម្រើសជាតិ ក្នុងការចូលរួមប្រកួតព្រឹតិ្តការជាតិ និងអន្តរជាតិនាពេលខាងមុខ។
ពត៌មានលម្អិត និងការចុះឈ្មោះសូមទំនាក់ទំនងលេខទូរស័ព្ទ ឬ តេលេក្រាមលេខ៖ ០១២ ៥០៨ ៨៦៧ / ០១០ ២៨៣ ០៥៨ / ០៩៦ ៣៦០ ៦០១៥។

សកម្មភាពការធ្វើតេស្តប្រចាំខែសីហាសំរាប់កីឡាកានីបាល់បោះជម្រើសជាតិកម្ពុជា🇰🇭🇰🇭👩🏻‍🦽👩🏻‍🦽🏀🏀💪
26/08/2026

សកម្មភាពការធ្វើតេស្តប្រចាំខែសីហាសំរាប់កីឡាកានីបាល់បោះជម្រើសជាតិកម្ពុជា🇰🇭🇰🇭👩🏻‍🦽👩🏻‍🦽🏀🏀💪

24/08/2026

រលឹកអនុស្សារីយ៍🇰🇭🇰🇭🇰🇭🏀🏀👩🏻‍🦽👩🏻‍🦽👩🏻‍🦽💪💪

24/08/2026

សកម្មភាពការហ្វឹតហាត់កីឡាបាល់បោះរទេះកម្ពុជា🇰🇭🇰🇭🇰🇭🏀🏀🏀💪💪💪👩🏻‍🦽👩🏻‍🦽👩🏻‍🦽👩🏻‍🦽

24/08/2026

សកម្មភាពការហ្វឹតហាត់កីឡាបាល់បោះរទេះនៅខេត្តបាត់ដំបង🏀🏀💪💪

ថ្នាក់ដឹកនាំ បុគ្គលិក កីឡាករ និងកីឡាការិនី នៃសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំ...
24/08/2026

ថ្នាក់ដឹកនាំ បុគ្គលិក កីឡាករ និងកីឡាការិនី នៃសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំជាមួយឧកញ៉ា ស្រី ងួន និងលោកជំទាវឧកញ៉ា ស្រី វុទ្ធី ព្រមទាំងក្រុមគ្រួសារ ចំពោះការទទួលមរណភាពរបស់ ឧបាសិកា អ៊ល លាន ត្រូវជាមាតាបង្កើត និងមាតាក្មេក។ សូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ ឧបាសិកា អ៊ល លាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

🇰🇭🏀💪សកម្មភាពការហ្វឹតហាត់កីឡាបាល់បោះរទេះនៅខេត្តបាត់ដំបង
21/08/2026

🇰🇭🏀💪សកម្មភាពការហ្វឹតហាត់កីឡាបាល់បោះរទេះនៅខេត្តបាត់ដំបង

Address

Phnom Penh

Telephone

016666808

Website

Alerts

Be the first to know and let us send you an email when Cambodia Wheelchair Basketball Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share