សមាគមភស្តុភារកម្មកម្ពុជា Cambodia Logistics Association

  • Home
  • Cambodia
  • Phnom Penh
  • សមាគមភស្តុភារកម្មកម្ពុជា Cambodia Logistics Association
🚢 ពង្រឹងជំនាញ ដឹកជញ្ជូនតាមផ្លូវសមុទ្រ ឬ “SEA FREIGHT OPERATIONS” ដើម្បីពង្រឹងសមត្ថភាពវិស័យឡូជីស្ទីកកម្ពុជា៖📍 រាជធានីភ្នំ...
28/09/2026

🚢 ពង្រឹងជំនាញ ដឹកជញ្ជូនតាមផ្លូវសមុទ្រ ឬ “SEA FREIGHT OPERATIONS” ដើម្បីពង្រឹងសមត្ថភាពវិស័យឡូជីស្ទីកកម្ពុជា៖

📍 រាជធានីភ្នំពេញ | ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ សមាគមភស្តុភារកម្មកម្ពុជា (Cambodia Logistics Association – CLA) បានរៀបចំដោយជោគជ័យនូវ វគ្គបណ្ដុះបណ្ដាលស្ដីពី “ប្រតិបត្តិការបញ្ជូនទំនិញតាមផ្លូវសមុទ្រ – SEA FREIGHT OPERATIONS” នៅសណ្ឋាគារ The Skye Phnom Penh Hotel & Apartment ដោយមានការចូលរួមពីសិក្ខាកាម និងអ្នកសិក្សាទូទៅសរុប ៥៩រូប។ វគ្គសិក្សានេះចែករំលែកដោយលោកគ្រូ ញាន សុកុល ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ។

📚 វគ្គបណ្ដុះបណ្ដាលនេះបានផ្ដោតលើការយល់ដឹងអំពីប្រព័ន្ធប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងការសម្របសម្រួលរវាងតួអង្គសំខាន់ៗដែលពាក់ព័ន្ធក្នុងខ្សែច្រវ៉ាក់ដឹកជញ្ជូនអន្តរជាតិ តាមរយៈការសិក្សាអំពីតួអង្គសំខាន់ៗដូចជា៖ Shipper, Consignee, Freight Forwarder, NVOCC, Shipping Line, ICD, Customs, CFS, CY, Dry Port/Inland Port, Port, Terminal Operator និង Stevedore ព្រមទាំងតួនាទី និងការទទួលខុសត្រូវរបស់តួអង្គនីមួយៗ។ ជាពិសេស សិក្ខាកាមបានស្វែងយល់កាន់តែច្បាស់អំពីតួនាទីរបស់ Freight Forwarder ដែលពាក់ព័ន្ធនឹងការជ្រើសរើសផ្លូវ និងមធ្យោបាយដឹកជញ្ជូន ការកក់ទីតាំងលើនាវា ការរៀបចំឯកសារ ការសម្របសម្រួលការបំពេញបែបបទគយ ការរៀបចំឃ្លាំង និងការតាមដានចលនាទំនិញរហូតដល់អ្នកទទួល។

សមាគមភស្តុភារកម្មកម្ពុជា នឹងបន្តជំរុញការបណ្ដុះបណ្ដាល និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដើម្បីរួមចំណែកកសាងធនធានមនុស្សជំនាន់ក្រោយដែលមានចំណេះដឹង ជំនាញ និងសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យ។
ព្រោះ “វិស័យឡូជីស្ទីក គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ” ហើយការពង្រឹងឆ្អឹងខ្នងនេះ ចាប់ផ្ដើមពីការពង្រឹង ចំណេះដឹង ជំនាញ និងធនធានមនុស្ស។

សមាគមនឹងមានវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ជារៀងរាល់ខែ ជូនសមាជិក និង អ្នកសិក្សាទូទៅផងដែរ។

សូមអនុមោទនាពិធីកាន់បិណ្ឌ២ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦
28/09/2026

សូមអនុមោទនាពិធីកាន់បិណ្ឌ២ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦

សូមអនុមោទនាពិធីកាន់បិណ្ឌ១​​ ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦
26/09/2026

សូមអនុមោទនាពិធីកាន់បិណ្ឌ១​​ ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦

EFL is looking for Air Freight Executive. If you are interested, please send your CV to radyu@efl.global. Thanks
26/09/2026

EFL is looking for Air Freight Executive. If you are interested, please send your CV to [email protected]. Thanks

អបអរសាទរទិវាប្រកាសឱ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (Constitution Day) ខួបលើកទី៣៣ (២៤កញ្ញា ១៩៩៣-២៤កញ្ញា...
23/09/2026

អបអរសាទរទិវាប្រកាសឱ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (Constitution Day) ខួបលើកទី៣៣ (២៤កញ្ញា ១៩៩៣-២៤កញ្ញា ២០២៦)។

23/09/2026
(រាជធានីភ្នំពេញ)៖ នាថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឧកញ៉ា ហាក់ លា...
23/09/2026

(រាជធានីភ្នំពេញ)៖ នាថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) រួមជាមួយក្រុមប្រឹក្សាភិបាល និងក្រុមការងារលេខាធិការដ្ឋាន បានទទួលជួប លោក Matthew Howard McCARTNEY ប្រធានសេដ្ឋវិទូនៃវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (Cambodia Development Resource Institute – CDRI) នៅការិយាល័យសមាគមភស្តុភារកម្មកម្ពុជា ដែលមានទីតាំងនៅអគារ Diamond Business Center (កោះពេជ្រ)។

ជំនួបនេះមានគោលបំណងពិភាក្សាអំពីការស្រាវជ្រាវគោលនយោបាយរបស់ CDRI ព្រមទាំងស្វែងរកលទ្ធភាពនៃកិច្ចសហការ និងការចូលរួមរបស់ CLA ក្នុងសកម្មភាពនានារបស់ CDRI ជាពិសេស សន្និសីទ Outlook 2026 ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងកម្មវិធី CDRI Monthly Policy Dialogue ដែលអាចអញ្ជើញ CLA ចូលរួមធ្វើបទបង្ហាញខ្លីអំពីវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។លោក Matthew Howard McCARTNEY បានចែករំលែកអំពីបទពិសោធន៍ និងសកម្មភាពរបស់ CDRI ក្នុងរយៈពេលប្រមាណ ៣៥ឆ្នាំ ព្រមទាំងកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ។ ជាការឆ្លើយតប CLA បានសម្តែងការគាំទ្រ និងទទួលយកការអញ្ជើញ ដោយស្នើឱ្យ CDRI ផ្តល់ព័ត៌មាន និងកាលបរិច្ឆេទជាក់លាក់ ដើម្បីសម្របសម្រួលការចូលរួម។ជាមួយគ្នានេះ CLA បានចែករំលែកអំពីបញ្ហាប្រឈមក្នុងការនាំចេញផលិតផលកសិកម្ម ជាពិសេសសមត្ថភាពកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត ដែលធ្វើឱ្យផលិតផលមួយចំនួននៅតែត្រូវបាននាំចេញជាវត្ថុធាតុដើម និងមិនទាន់អាចបង្កើនតម្លៃបន្ថែមបានពេញលេញ។ CLA ក៏បានលើកឡើងពីភាពប្រកួតប្រជែងនៃផលិតផល និងបញ្ហាថ្លៃដឹកជញ្ជូន ដែលពាក់ព័ន្ធនឹងកត្តាជាច្រើនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។

ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយកិច្ចសហប្រតិបត្តិការ ដោយភាគីទាំងពីរបានចែករំលែកទស្សនៈ បទពិសោធន៍ និងធាតុចូលដ៏មានតម្លៃពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យភស្តុភារកម្មនៅកម្ពុជា។ជាចុងក្រោយ CLA និង CDRI បានបង្ហាញពីឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធន៍ និងការចូលរួមក្នុងវេទិកាគោលនយោបាយ និងការស្រាវជ្រាវនានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យភស្តុភារកម្មកម្ពុជា។

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីតម្រូវការជំនាញអាទិភាពក្នុងវិស័យភស្តុភារកម្មកម្ពុជារាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៧កើត ខែភទ្របទ ...
21/09/2026

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីតម្រូវការជំនាញអាទិភាពក្នុងវិស័យភស្តុភារកម្មកម្ពុជា

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ សមាគមភស្តុភារកម្មកម្ពុជា (CLA) សហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «តម្រូវការជំនាញអាទិភាពក្នុងវិស័យភស្តុភារកម្មកម្ពុជា» ក្រោមប្រធានបទ «ការពង្រឹងជំនាញ ផលិតភាព និងភាពប្រកួតប្រជែងសម្រាប់វិស័យភស្តុភារកម្មកម្ពុជា»។សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ រួមមាន ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA), ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), ឯកឧត្តម ប្រាង ហង្ស សេរីរិទ្ធ នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកានៃសមាគមភស្តុភារកម្មកម្ពុជា។សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅ សណ្ឋាគារ Fairfield by Marriott Phnom Penh។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង SDF និង CLA ក្នុងការគាំទ្រការអភិវឌ្ឍជំនាញ និងលើកកម្ពស់ផលិតភាពសម្រាប់សហគ្រាសជាសមាជិក CLA ស្របតាមអាទិភាពនៃការអភិវឌ្ឍកម្លាំងពលកម្ម និងសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីយន្តការ និងឱកាសគាំទ្រការអភិវឌ្ឍជំនាញពី SDF។ក្នុងក្របខណ្ឌនេះ អ្នកចូលរួមបានពិភាក្សាអំពីលទ្ធផលនៃការវាយតម្លៃតម្រូវការបណ្តុះបណ្តាល (TNA) ក្នុងវិស័យភស្តុភារកម្ម កំណត់បញ្ហាប្រឈម តម្រូវការ និងគម្លាតជំនាញសំខាន់ៗ ព្រមទាំងប្រមូលធាតុចូល និងអនុសាសន៍សម្រាប់រៀបចំកម្មវិធីបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងនាពេលអនាគត។ការពិភាក្សាក៏បានផ្តោតលើដំណោះស្រាយជាក់ស្តែងក្នុងការកាត់បន្ថយគម្លាតជំនាញ និងពង្រឹងភាពជាដៃគូរវាង SDF និង CLA ដើម្បីរួមចំណែកកសាងកម្លាំងពលកម្មដែលមានជំនាញ ផលិតភាព និងសមត្ថភាពប្រកួតប្រជែង។សិក្ខាសាលានេះមានការចែករំលែកបទពិសោធន៍ និងទស្សនៈពីវាគ្មិនកិត្តិយស រួមមាន ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA), ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), ឯកឧត្តម ប្រាង ហង្ស សេរីរិទ្ធ នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន, លោក ចាន់ ហួត អគ្គនាយកក្រុមហ៊ុន SRVC (Cambodia) Co., Ltd. និង លោក សេង គឹម អាង ប្រធានផ្នែកអភិវឌ្ឍអាជីវកម្ម និងកិច្ចការក្រុមហ៊ុន WH1 ព្រមទាំងតំណាងសហគ្រាសជាសមាជិក CLA និងភាគីពាក់ព័ន្ធជាច្រើនរូប ដែលបានចូលរួមផ្តល់បទពិសោធន៍ ទស្សនៈ និងធាតុចូលជាក់ស្តែង សម្រាប់ការអភិវឌ្ឍជំនាញក្នុងវិស័យភស្តុភារកម្ម។

សិក្ខាសាលាបានបញ្ចប់ដោយរលូន និងជោគជ័យ ក្នុងបរិយាកាសស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការ ដោយមានការចែករំលែកទស្សនៈ បទពិសោធន៍ និងធាតុចូលដ៏មានតម្លៃពីភាគីពាក់ព័ន្ធ។ CLA និង SDF នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយជំនាញ លើកកម្ពស់ផលិតភាព និងពង្រឹងភាពប្រកួតប្រជែងរបស់វិស័យភស្តុភារកម្មកម្ពុជា។

15/09/2026

Address

Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 00:00

Telephone

+85512371187

Alerts

Be the first to know and let us send you an email when សមាគមភស្តុភារកម្មកម្ពុជា Cambodia Logistics Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមភស្តុភារកម្មកម្ពុជា Cambodia Logistics Association:

Shortcuts

Share