03/09/2023
នាព្រឹកថ្ងៃអាទិត្យ ៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ង៉ុយ ហាក់ ប្រធានក្រុមការងារចុះជួយឃុំកំពង់ត្រាច បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ និងសរុបលទ្ធផលបោះឆ្នោតនីតិកាលទី៧នៃរដ្ឋសភា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។