IYF CAMBODIA

IYF CAMBODIA អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា
International Youth Fellowship in Cambodia

អង្គការ IYF ជាអង្គការយុវជនធំជាងគេលើពិភពលោកដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េខាងត្បូង និងមានសាខា១០០ប្រទេស ដែលកំពុងធ្វើការយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់យុវជនទូទាំងពិភពលោក។

IYF Spirit

Challenge:
We train leaders of the next generation who challenge and
overcome their thoughts and borders. Change:
Anybody who enters the ship of change of IYF will gain a
clean and radiant heart. Cohesion:
The Exchange with youths of over 80 countries makes
every member as one.

សកម្មភាពថ្នាក់ជំនាញខ្លីចុងសប្តាហ៍ Free Weekend Academy Season 5
21/08/2026

សកម្មភាពថ្នាក់ជំនាញខ្លីចុងសប្តាហ៍ Free Weekend Academy Season 5

អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា រៀបចំកម្មវិធី Orientation សម្រាប់សិស្សដែលបានចុះឈ្មោះរៀនថ្នាក់ជំនាញខ្លីចុងសប្តាហ៍ ...
07/08/2026

អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា រៀបចំកម្មវិធី Orientation សម្រាប់សិស្សដែលបានចុះឈ្មោះរៀនថ្នាក់ជំនាញខ្លីចុងសប្តាហ៍ Free Weekend Academy Season 5 នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការ IYF ដែលបានសិស្សចូលរួមប្រមាណ៤៥០ នាក់។ នៅក្នុងកម្មវិធី លោកគ្រូ ហា ឈើល ប្រធានអង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា បានអធិប្បាយអំពីភាពចាំបាច់ និងសារៈសំខាន់នៃការអប់រំចិត្តចំពោះយុវជន ដែលធ្វើយុវជនស្គាល់ពីខ្លួនឯង មានចិត្តរឹងមាំ​ វិជ្ជមាន ដែលមានអត្ថប្រយោជន៍សម្រាប់ការសិក្សា និងការងារ។
ថ្នាក់ Academy ខ្លីនេះនឹងជួយបណ្តុះបណ្តាលសមត្ថភាពជំនាញសំខាន់ៗដែលជាតម្រូវការចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងអាជីពការងារ និងការសិក្សានាពេល​បច្ចុប្បន្ន។​ ជំនាញខ្លីនេះនឹងធ្វើឡើងរយៈពេល ១០សប្តាហ៍ (សីហា-តុលា ឆ្នាំ២០២៦) ហើយក្រោយពីបញ្ចប់សិក្សា សិស្ស និស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ។

📣📣 Free Weekend Academy Season 5 #តោះរៀនជំនាញខ្លីដោយឥតគិតថ្លៃចុងសប្តាហ៍! អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា សូមជូនដំ...
02/07/2026

📣📣 Free Weekend Academy Season 5
#តោះរៀនជំនាញខ្លីដោយឥតគិតថ្លៃចុងសប្តាហ៍!
អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា សូមជូនដំណឹងពីការរៀបចំថ្នាក់ Academy ឥតគិតថ្លៃ​នៅរៀងរាល់​ចុង​សប្ដាហ៍ ថ្ងៃសៅរ៍ និងអាទិត្យ​ និង​ស្វាគមន៍​ការចុះ​ឈ្មោះ​ចូលរៀនរបស់សិស្សនិស្សិត និង​សាធារណជនទូទៅ​ដែលមានចំណាប់​អារម្មណ៍ចូលរៀនវគ្គទី៥នេះ។​ ថ្នាក់ Academy ខ្លីនេះនឹងជួយបណ្តុះបណ្តាលសមត្ថភាពជំនាញសំខាន់ៗដែលជាតម្រូវការចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងអាជីពការងារ និងការសិក្សានាពេល​បច្ចុប្បន្ន។​ ជំនាញខ្លីនេះនឹងធ្វើឡើងរយៈពេល ១០សប្តាហ៍ (សីហា-តុលា ឆ្នាំ២០២៦) ហើយក្រោយពីបញ្ចប់សិក្សា សិស្ស និស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ។​ ចំពោះម៉ោងសិក្សានៃថ្នាក់នីមួយៗ សូមមើលនៅក្នុងGoogle Form (សូមមើលព័ត៌មានឱ្យបានច្បាស់លាស់ មុនចុះឈ្មោះ)។

🗓 ថ្ងៃ Orientation ៖ ថ្ងៃសៅរ៍ ទី១ និងថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ម៉ោង១កន្លះរសៀល (បែងចែកថ្នាក់ចូលរួម)
👉ទីតាំងសិក្សាជំនាញ ៖ ទីស្នាក់ការ អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា
✍️សូម​រួសរាន់ចុះឈ្មោះតាមរយៈ LINK : https://forms.gle/BLfV755Ab7Ee8RgL9
🔗Group Telegram : https://t.me/freeweekendacademy
👉លក្ខខណ្ឌ : មានអាយុចាប់ពី១៣ឆ្នាំឡើងទៅ

📍បញ្ជាក់៖ បន្ទាប់ពីបានចុះឈ្មោះហើយតាម Google From សិស្សត្រូវបង់ថ្លៃរដ្ឋបាលចំនួន 2.50$។ ចំពោះការបង់ថ្លៃរដ្ឋបាលហើយ មិនអាចដកប្រាក់វិញបានទេ។ ថ្នាក់ជំនាញនីមួយៗ មានចំនួនកំណត់ ករណីចំនួនចុះឈ្មោះពេញ នោះនឹងបិទការទទួលចុះឈ្មោះ។
☎️ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ ៖ ០១៧ ៨៥០ ៨៥០/ ០១០ ៣៧៤ ៤៣៣

TRIP TO KOREA 2026 (Link ចុះឈ្មោះខាងក្រោម)អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជាជ្រើសរើសសិស្ស និស្សិតចំនួន២០នាក់ ទៅប្រទេ...
14/05/2026

TRIP TO KOREA 2026 (Link ចុះឈ្មោះខាងក្រោម)
អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជាជ្រើសរើសសិស្ស និស្សិតចំនួន២០នាក់ ទៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកម្មវិធីបោះជំរំអន្តរជាតិឆ្នាំ២០២៦នៅទីក្រុងប៊ូសាន ដែលជាកម្មវិធីធំជាងគេប្រចាំឆ្នាំ និងមានយុវជនតាមបណ្តាប្រទេសជាច្រើនចូលរួម។

🔴កម្មវិធីសំខាន់ៗ៖
- ចូលរួមកម្មវិធីបោះជំរំអន្តរជាតិ (World Camp) នៅទីក្រុងប៊ូសាន
- ភ្លក់មើលពីវប្បធម៌ប្រទេសកូរ៉េខាងត្បូង
- ដំណើរកំសាន្តទៅកាន់កន្លែងល្បីៗជាច្រើនដូចជា៖
1. Gwanghwamun Square
2. Gyeongbokgung Palace
3. Seongsu-dong
4. Soeul bus city tour
5. Lotte World Adventure

🗓កាលបរិច្ឆេទ ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
✍️តម្លៃចុះឈ្មោះ ៖ ១៤០០$ (រាប់បញ្ចូលទាំង សំបុត្រយន្តហោះ ថ្លៃទិដ្ឋការ ថ្លៃអាហារ ការស្នាក់នៅ និងថ្លៃចូលរួមកម្មវិធី)
✍️ផុតកំណត់ទទួលឈ្មោះ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ (ករណីចំនួនចុះឈ្មោះពេញ នឹងបិទការទទួលចុះឈ្មោះ)
✍️Link ចុះឈ្មោះ ៖ https://forms.gle/dqxueRPNN5tijh8VA
🔴បញ្ជាក់៖ សម្រាប់តែសិស្សវិទ្យាល័យ និងនិស្សិតតែប៉ុណ្ណោះ។
ទាក់ទងលេខទូរស័ព្ទ
017 850 850/ 010 374 433

សូមអបអរសាទរដល់សិស្សទាំង២រូប​ដែលបានជាប់ និងក្លាយជានិស្សិតស្ម័គ្រចិត្ត នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់ប្អូនៗនិស្សិតមានចំណ...
18/12/2025

សូមអបអរសាទរដល់សិស្សទាំង២រូប​ដែលបានជាប់ និងក្លាយជានិស្សិតស្ម័គ្រចិត្ត នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំ

សម្រាប់ប្អូនៗនិស្សិតមានចំណាប់អារម្មណ៍ចង់ក្លាយជានិស្សិតស្ម័គ្រចិត្តនៅក្រៅប្រទេស តាមរយៈកម្មវិធី Good News Corps កុំភ្លេចតាមដានព័ត៌មានពីផេកGood News Corps-Cambodia
ឬចូលក្នុងគ្រុបTelegram : https://t.me/+XYUEOkd4RENkMzI1

អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា រៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិស្សថ្នាក់ Free Weekend Acade...
01/12/2025

អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា រៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិស្សថ្នាក់ Free Weekend Academy Season 4 ចំនួន៣៥០នាក់ កាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការ IYF។ នៅក្នុងកម្មវិធី លោកគ្រូ ហា ឈើល ប្រធានអង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ដើម្បីប្រគល់វិញ្ញាបនបត្រដល់សិស្សតំណាង និងបានអធិប្បាយការអប់រំចិត្តដល់អ្នកចូលរួម។ តាមរយៈថ្នាក់ជំនាញ Free Weekend Academy មានយុវជនជាច្រើនទទួលបានការបណ្តុះបណ្តាលជំនាញជាច្រើន ដែលមានអត្ថប្រយោជន៍ និងទទួលបានបទពិសោធន៍សម្រាប់អាជីពការងារ និងអាជីវកម្ម។

អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជាមានគម្រោងទទួលចុះឈ្មោះ Free Weekend Academy Season 5 ឆាប់ៗនេះ និងចាប់ផ្តើមវគ្គសិក្សានៅដើមឆ្នាំ២០២៦។

🔗Group Telegram : https://t.me/+0qn3BJmsoBM4Zjll

 #តោះមួយឆ្នាំមានម្តងចូលរួមជាមួយគ្នា👉អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា (IYF CAMBODIA) នឹងរៀបចំកម្មវិធី Good News Cor...
14/10/2025

#តោះមួយឆ្នាំមានម្តងចូលរួមជាមួយគ្នា
👉អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា (IYF CAMBODIA) នឹងរៀបចំកម្មវិធី Good News Corps Festival ដែលជាកម្មវិធីបិទវគ្គបណ្តុះបណ្តាលនិស្សិតស្ម័គ្រចិត្តក្រៅប្រទេសជំនាន់ទី១១ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២រសៀល ដល់ម៉ោង៧កន្លះល្ងាច នៅទីស្នាក់ការអង្គការIYF។

📍របៀបវារៈកម្មវិធី
🗓ម៉ោង២រសៀល-៤រសៀល ៖ កម្មវិធីតាំងពិព័រណ៍វប្បធម៌ និងម្ហូបអាហារ
🗓ម៉ោង៤ល្ងាច-៧យប់ ៖ កម្មវិធីសំខាន់ (របាំសម័យ វប្បធម៌ តន្ត្រីក្លាសិក ការសម្តែងនិស្សិតស្ម័គ្រចិត្ត និងសារអបអរសាទរ)

សូមអញ្ជើញយុវជនដែលជាសិស្ស និស្សិត និងសាធារណជនទូទៅមកចូលរួមកម្មវិធីនេះជាមួយក្រុមគ្រួសារ និងមិត្តភក្តិដោយសេរី។

អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា រៀបចំកម្មវិធី Orientation សម្រាប់សិស្សដែលបានចុះឈ្មោះរៀនថ្នាក់ជំនាញខ្លីចុងសប្តាហ៍ ...
18/09/2025

អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា រៀបចំកម្មវិធី Orientation សម្រាប់សិស្សដែលបានចុះឈ្មោះរៀនថ្នាក់ជំនាញខ្លីចុងសប្តាហ៍ Free Weekend Academy Season 4 នៅថ្ងៃទី១៣ និងទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការ IYF ដែលបានសិស្សចូលរួមប្រមាណ៧០០ នាក់។ នៅក្នុងកម្មវិធី លោកគ្រូ បាក់ ជីអ៊ូ អនុប្រធានអង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា បានអធិប្បាយអំពីភាពចាំបាច់ និងសារៈសំខាន់នៃការអប់រំចិត្តចំពោះយុវជន ដែលធ្វើយុវជនស្គាល់ពីខ្លួនឯង មានចិត្តរឹងមាំ​ វិជ្ជមាន ដែលមានអត្ថប្រយោជន៍សម្រាប់ការសិក្សា និងការងារ។

ថ្នាក់ Academy ខ្លីនេះនឹងជួយបណ្តុះបណ្តាលសមត្ថភាពជំនាញសំខាន់ៗដែលជាតម្រូវការចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងអាជីពការងារ និងការសិក្សានាពេល​បច្ចុប្បន្ន។​ ជំនាញខ្លីនេះនឹងធ្វើឡើងរយៈពេល ២ខែ (តុលា-វិច្ឆិកា ឆ្នាំ២០២៥) ហើយក្រោយពីបញ្ចប់សិក្សា សិស្ស និស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ។

អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា រៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រអ្នកស្ម័គ្រចិត្ត និងអ្នកចូលរួមកម្មវិធីបោះជំរំអន្តរ...
15/09/2025

អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា រៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រអ្នកស្ម័គ្រចិត្ត និងអ្នកចូលរួមកម្មវិធីបោះជំរំអន្តរជាតិឆ្នាំ២០២៥ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាចោមចៅ ដែលមានអ្នកចូលរួមប្រមាណ១៥០០នាក់។

អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា សហការជាមួយក្រុមរបាំ The Righteous Stars មកពីសាធារណរដ្ឋកូរ៉េ រៀបចំកម្មវិធីបោះជំរំវ...
12/09/2025

អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា សហការជាមួយក្រុមរបាំ The Righteous Stars មកពីសាធារណរដ្ឋកូរ៉េ រៀបចំកម្មវិធីបោះជំរំវប្បធម៌កូរ៉េ ឆ្នាំ២០២៥ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិសាខាចោមចៅ ដែលមានអ្នកចូលរួមប្រមាព ៣០០នាក់។ នៅក្នុងកម្មវិធី សិស្ស និស្សិតបានរៀនពីការអប់រំចិត្ត ដើម្បីក្លាយជាយុវជនលេខ១ ទទួលបទពិសោធន៍ពីប្រទេសកូរ៉េ តាមរយៈសកម្មភាពជាច្រើន និងមិនតែប៉ុននោះ មានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ Free Weekend Academy Season 3 ថែមទៀតផង។

Address

Phnom Penh

Telephone

+85517850850

Alerts

Be the first to know and let us send you an email when IYF CAMBODIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to IYF CAMBODIA:

Shortcuts

Share