ក្លឹបយុវជន ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

  • Home
  • Cambodia
  • Phnom Penh
  • ក្លឹបយុវជន ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

ក្លឹបយុវជន ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប Asia Euro University

12/08/2026

📚🗣កិច្ចពិភាក្សា ស្ដីពី «បទពិសោធនៃការចូលរួមការងារស្ម័គ្រចិត្ត»
___
វាគ្មិន៖ លោក សាត ចន្រ្ទា
អ្នកសម្របសម្រួល៖ លោក សុន សុម៉ានិត
___
រៀបចំដោយ៖ ក្លឹបយុវជនប្រចាំសាកលវិទ្យាល័យ អាសុី អឺរ៉ុប
ក្រុមបច្ចេកទេស៖ លោក ស សារីន លោក ខុំ ដាវិត

វេទិកាតុមូលពិភាក្សា និងបញ្ចេញទស្សនៈរបស់យុវជន ស្ដីពី «គុណតម្លៃនៃការងារស្ម័គ្រចិត្ត»សាស្រ្តាចារ្យបណ្ឌិត សួស សោភា ទីប្រឹក្ស...
12/08/2026

វេទិកាតុមូលពិភាក្សា និងបញ្ចេញទស្សនៈរបស់យុវជន ស្ដីពី «គុណតម្លៃនៃការងារស្ម័គ្រចិត្ត»

សាស្រ្តាចារ្យបណ្ឌិត សួស សោភា ទីប្រឹក្សាយុវជន និងលោក សាត ចន្រ្ទា ប្រធានក្លឹបយុវជន បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា​ ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន ៥រូប ស្រី ៣រូប ចូលរួមវេទិកាតុមូលពិភាក្សា និងបញ្ចេញទស្សនៈរបស់យុវជន ស្ដីពី «គុណតម្លៃនៃការងារស្ម័គ្រចិត្ត» ក្រោមប្រធានបទ «បរិបទខុសគ្នា ក្ដីប្រាថ្នារួមគ្នា» ក្រោមអធិតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិ ១២ សីហា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

🗓️នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
📍ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា

អបអរទិវាយុវជនអន្ដរជាតិ​ ១២​ សីហា​ ២០២៦Happy International Youth Day August 12,  2026ក្រោមមូលបទ៖​ បរិបទខុសគ្នា​ ក្ដីប្រាថ...
12/08/2026

អបអរទិវាយុវជនអន្ដរជាតិ​
១២​ សីហា​ ២០២៦

Happy International Youth Day
August 12, 2026

ក្រោមមូលបទ៖​ បរិបទខុសគ្នា​ ក្ដីប្រាថ្នារួមគ្នា

 #ខួបអនុសញ្ញាទីក្រុងហ្សឺណែវ ១២ សីហា ឆ្នាំ១៩៤៩អនុសញ្ញាហ្សឺណែវ ថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ គឺជាកម្រងអនុសញ្ញាក្រុងហ្សឺណែវចំនួ...
12/08/2026

#ខួបអនុសញ្ញាទីក្រុងហ្សឺណែវ ១២ សីហា ឆ្នាំ១៩៤៩

អនុសញ្ញាហ្សឺណែវ ថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ គឺជាកម្រងអនុសញ្ញាក្រុងហ្សឺណែវចំនួន៤ រួមបញ្ចូលគ្នា ក្នុងនោះរួមមាន៖ ១. អនុសញ្ញាហ្សឺណែវទី១ ឆ្នាំ១៨៦៤ ស្តីពីការការពារ និងធ្វើឲ្យប្រសើរឡើង អ្នករបួស និងអ្នកជំងឺ ក្នុងសមរភូមិដែនគោក, ២. អនុសញ្ញាហ្សឺណែវទី២ ឆ្នាំ១៩០៧ ស្តីពីការធ្វើឲ្យប្រសើរឡើង កិច្ចការពារអ្នករបួស និងអ្នកជំងឺ ឬ សមាជិកនៃកងកម្លាំងប្រដាប់អាវុធ ក្នុងសមរភូមិដែនទឹក, ៣. អនុសញ្ញាហ្សឺណែវទី៣ ឆ្នាំ១៩២៩ កំណត់នីតិវិធី បែបបទការពារ និងថែរក្សាឈ្លើយសឹក និងបង្កើតឱ្យមានសេវាកម្មស្រាវជ្រាវរកគ្រួសារ និងបញ្ជូនសារកាកបាទក្រហម, ៤. អនុសញ្ញាហ្សឺណែវទី៤ ឆ្នាំ១៩៤៩ ស្តីពីការការពារជនស៊ីវិលក្នុងពេលមានសង្គ្រាម។

ប្រទេសហត្ថលេខីនៃអនុសញ្ញាហ្សឺណែវ ត្រូវទទួលយកកាតព្វកិច្ច គោរព និងធានាការគោរពអនុសញ្ញាហ្សឺណែវ។ ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ជាកាតព្វកិច្ចរួមរបស់រដ្ឋភាគីនៃអនុសញ្ញា និងពលរដ្ឋម្នាក់ៗ (យុទ្ធជន និង ប្រជាពលរដ្ឋទូទៅ)៕

10/08/2026

🔜📹ឆាប់ៗនេះ!!



07/08/2026

🔜📹Coming Soon!!



🎉 អបអរសាទរ ទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦ 🌏❤️បណ្តាញយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ីប៉ាស៊ីហ្វិក (APYN) បានរៀបចំសកម្មភ...
06/08/2026

🎉 អបអរសាទរ ទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦ 🌏❤️
បណ្តាញយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ីប៉ាស៊ីហ្វិក (APYN) បានរៀបចំសកម្មភាពចំនួនពីរសម្រាប់ប្អូនៗយុវជនចូលរួមអបអរទិវានេះ៖

📱 ១. ចែករំលែករូបភាពសកម្មភាព និងភាពជាយុវជនរបស់អ្នក (Share Your Youthfulness)
បង្ហាញពីរបៀបដែលអ្នកកំពុងបង្កើតការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់អ្នក ដោយចូលរួមក្នុងគំរូ Instagram Story (Instagram Story Template) របស់APYN ដែលមានចាប់ពីថ្ងៃទី ៥ ដល់ ៣១ ខែសីហា ឆ្នាំ២០២៦។
កុំភ្លេច Tag និងប្រើប្រាស់ Hashtags ទាំងនេះ៖





📸 ២. ចែករំលែករឿងរ៉ាវ RCY របស់ប្អូនៗ (Share Your RCY Story)
ផ្ញើរូបថតដែលអ្នកពេញចិត្តបំផុតក្នុងឯកសណ្ឋានយុវជនកាកបាទក្រហម (RCY) ព្រមទាំងការពិពណ៌នាខ្លីៗអំពីសកម្មភាពចុះអនុវត្តផ្ទាល់ ការងារសហគមន៍ ឬគំនិតផ្តួចផ្តើមយុវជនដែលអ្នកបានចូលរួម។ គ្រាន់តែស្កេន QR code ដើម្បីផ្ញើការចូលរួមរបស់អ្នក ឬចុចលើតំណភ្ជាប់ (Link) នេះ៖ https://forms.cloud.microsoft/e/9eZQVijLyV

✨ រាល់អំពើល្អបង្កើតបានជាពន្លឺនៃក្តីសង្ឃឹម។ យើងទាំងអស់គ្នា រួមគ្នាបង្ហាញពិភពលោកថា តើយុវជននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងបង្កើតផលវិជ្ជមានមានន័យយ៉ាងណាខ្លះ ដល់ជីវិតរបស់អ្នកដែលងាយរងគ្រោះបំផុត។ សូម​ប្អូន​យុវជនកាកបាទក្រហមកម្ពុជាចូលរួមឱ្យបានគ្រប់ៗគ្នា។
រីករាយទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦! ❤️🌏

សារលិខិត​ជូនពរ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ក្នុងឱកាសខួបចម្រើនជន្មាយុ សូមគោរពជូនពរពី គណៈ​ដឹកនាំ​ចលនា​យុវជនស្ម័គ្រ...
05/08/2026

សារលិខិត​ជូនពរ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ក្នុងឱកាសខួបចម្រើនជន្មាយុ សូមគោរពជូនពរពី គណៈ​ដឹកនាំ​ចលនា​យុវជនស្ម័គ្រចិត្ត និងក្រុមការងារ​យុវជន​ ​ស.ស.យ.ក.​ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិ...
03/08/2026

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាម៉េរិក និងផ្ញើសារលិខិតសម្តែងការសោកស្តាយយ៉ាងក្រៃលែងជូន ឯកឧត្តម ហឺ វៃ (He Wei) ប្រធានសមាគមកាកបាទក្រហមចិន ចំពោះគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសចិន។

ក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារថា៖ “ខ្ញុំពិតជាមានសេចក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះគ្រោះមហន្តរាយទឹកជំនន់ បង្កដោយបាតុភូតព្យុះឈ្មោះ ណូល (Noul) ដែលបានវាយប្រហារខេត្តជាច្រើន បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ទាប់ និងប្រជាជនជិត ៩០ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ព្រមទាំងមានបាត់បង់អាយុជីវិត និងរបួសមួយចំនួន។

ស្ថិតក្នុងពេលវេលាដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមបរិច្ចាគថវិកាដប់ម៉ឺន (១០០.០០០) ដុល្លារអាម៉េរិក ចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមចិន ឆ្លើយតបគ្រោះមហន្តរាយខាងលើនេះ។ ជាមួយគ្នានេះដែរ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏លំបាកនេះជាមួយក្រុមគ្រួសារជនរងគ្រោះ ជាពិសេសអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់។

ខ្ញុំសូមជូនពរឱ្យការស្តារឡើងវិញបានឆាប់រហ័ស នៅតំបន់ដែលរងការបំផ្លិចបំផ្លាញ និងសូមជូនពរឱ្យប្រជាជនចិនទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងការងារ៕”

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូន ឯកឧត្តម ហឺ វៃ ប្រធានសមាគមកាកបាទក្រហមចិន៖

🪷✨អនុមោទនា ពិធីបុណ្យចូលព្រះវស្សាពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខ...
30/07/2026

🪷✨អនុមោទនា ពិធីបុណ្យចូលព្រះវស្សា

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាស្លាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃ ១រោច ខែអាសាឍ ដែលពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ ហើយបន្ទាប់មក ព្រះសង្ឃសម្តែងធម៌ទេសនា និងវេរទៀនវស្សា ជាមួយនឹងសម្ភារប្រគេនព្រះសង្ឃ។

ថ្ងៃព្រហស្បតិ៍ ១ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

Address

Https://maps. App. Goo. Gl/q4qTfRBXyahqskWMA?g_st=ic
Phnom Penh
855

Alerts

Be the first to know and let us send you an email when ក្លឹបយុវជន ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្លឹបយុវជន ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប:

Shortcuts

Share