23/09/2026
[English below]
🌱✨ ជួបលោក អេង សាំងសុវណ្ណ អ្នកដែលកំពុងចូលរួមបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងពន្ធនាគារខេត្តកំពត តាមរយៈការលើកកម្ពស់ការថែទាំសុខភាពផ្លូវចិត្ត និងសុខុមាលភាពដល់ជនជាប់ឃុំ។
ក្នុងនាមជាអនុប្រធានការិយាល័យអប់រំកែប្រែ និងស្តារនីតិសម្បទាក្នុងពន្ធនាគារខេត្តកំពត លោកមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពជនជាប់ឃុំនៅក្នុងពន្ធនាគារ នៅក្នុងនោះក៏មានសុខភាពផ្លូវចិត្ត និងការបង្កើនការយល់ដឹងដល់ជនជាប់ឃុំ។ លោក សុវណ្ណ និងក្រុមការងាររបស់លោកតែងតែផ្សព្វផ្សាយចំណេះដឹងជាប្រចាំដល់ប្រធានបន្ទប់ និងជនជាប់ឃុំដទៃទៀត ពាក់ព័ន្ធនឹងការកត់សម្គាល់ បញ្ហាសុខភាពផ្លូវចិត្ត ការថែទាំសុខភាពនិងអនាម័យផ្ទាល់ខ្លួន ការបង្ការ និងការកាត់បន្ថយការរើសអើង ដោយផ្អែកលើចំណេះដឹងដែលលោកទទួលបាន តាមរយៈការបណ្តុះបណ្តាល ស្តីពីសុខភាពផ្លូវចិត្ត ដែលគាំទ្រដោយគម្រោង «លើកកម្ពស់សុខភាព និងជំរុញកម្មវិធីសមាហរណកម្មរបស់ពន្ធនាគារ (ហៅកាត់ថា I-CaPs)»។
លោក សុវណ្ណ បានចូលរួមយ៉ាងសកម្មជាមួយគម្រោង I-CaPs ដែលគាំទ្រមូលនិធិដោយអង្គការ ការីតាស អូស្រ្តាលី និងអនុវត្តដោយអង្គការ កាតូលិក រីលីស សឺវីស (ហៅកាត់ថា ស៊ី អារ អែស) កម្ពុជា ចាប់តាំងពីឆ្នាំ ២០២៤ មក ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំពន្ធនាគារខេត្តកំពត ។
ឆ្លុះបញ្ចាំងពីបទពិសោធន៍នៃការអនុវត្តគម្រោងនេះ លោក សុវណ្ណ បានចែករំលែកថា៖ «ចំណេះដឹង និងការយល់ដឹងដែលខ្ញុំទទួលបាន តាមរយៈការបណ្តុះបណ្តាលទាំងនេះ បានជួយឱ្យខ្ញុំអាចកត់សម្គាល់ បញ្ហាសុខភាពផ្លូវចិត្ត។ ការកត់សម្គាល់ជាមុននៃបញ្ហាប្រឈមផ្លូវចិត្តរបស់ជនជាប់ឃុំ វាអាចធ្វើឱ្យមន្រ្តីប៉ុស្តិ៍សុខភាព រួមទាំងខ្ញុំ បញ្ជូនពួកគេទៅទទួលសេវាព្យាបាល និងថែទាំតាមបែបឯកទេសទាន់ពេលវេលា។»
តាមរយៈការខិតខំប្រឹងប្រែងរបស់ លោក សុវណ្ណ លោកកំពុងតែចូលរួមធានាថាជនជាប់ឃុំទទួលបានការគាំទ្រដែលពួកគេត្រូវការ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើឱ្យសុខភាពជនជាប់ឃុំនៅក្នុងពន្ធនាគារកាន់តែល្អប្រសើរ។
---------------------------------
🌱✨ Meet Mr. Eng Saingsovann, a person who is helping to create positive change within Kampot Prison by championing mental health care and well-being for detainees.
As a Deputy Head of the Corrections and Rehabilitation Office, he plays a crucial role in promoting mental health services and raising awareness among detainees. Mr. Sovann and his team regularly conduct awareness sessions for cell leaders and detainees, sharing practical information they gained from series of mental health training supported by the I-CaPs Project, such as recognizing signs of mental health challenges, personal hygiene and self-care, prevention, and reducing stigma with cell leaders and detainees, helping to foster a more supportive and informed prison environment.
Mr. Sovann has actively participated in the Integrated Cambodia Prison Strengthening Project (I-CaPs), funded by Caritas Australia and implemented by Catholic Relief Services (CRS) Cambodia since 2024 with strong support from the leadership of Kampot Prison.
Reflecting on his experience, Mr. Sovann shared, “The knowledge and awareness I received through the training enable me to recognize signs of mental health issues. Early notice of the mental health challenges faced by detainees enables health post officers, including me, to refer them for specialized treatment and care promptly.”
Through his dedication, Mr. Sovann is helping to ensure that detainees receive the support they need, contributing to a healthier prison environment.