សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា - CIWA

  • Home
  • Cambodia
  • Phnom Penh
  • សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា - CIWA

សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា - CIWA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា - CIWA, Nonprofit Organization, Phnom Penh.

Cambodia Indigenous Women Association (CIWA) empowering Indigenous women in Cambodia to lead, protect their rights, preserve culture, and sustain their communities

16/06/2026

Congratulations to Gam A. Shimray ✨

On behalf of the Network of Indigenous Women in Asia (NIWA), we would like to extend our heartfelt congratulations on your appointment to the Expert Mechanism on the Rights of Indigenous Peoples (EMRIP).

We are especially proud and happy because you have not only been a strong global Indigenous leader, but also one of the people who supported and walked alongside NIWA since its early beginnings. Your guidance, encouragement, and commitment have helped create space for Indigenous Women’s leadership and voices in regional and international platforms.

Your appointment to EMRIP is not only a recognition of your personal dedication and leadership, but also a recognition of the collective struggles and voices of Indigenous Peoples across Asia. We believe you will bring strong perspectives from our region and continue to advocate for justice, rights, dignity, and self-determination of Indigenous Peoples.

We hope you will continue to work closely with Indigenous Women and ensure that the voices, rights, and leadership of Indigenous Women are reflected and strengthened in your new role. Your presence in EMRIP gives hope and confidence to many Indigenous communities and leaders across the region.

We are proud to call you our brother, our supporter, and our leader.
We wish you strength, wisdom, and good health as you take on this important responsibility.

In solidarity and with highest respect,
Network of Indigenous Women in Asia (NIWA)

[English Below...]សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក) បានរៀបចំកិច្ចជំនួបសមាជិក និងសកម្មភាពចុះផ្សព្វផ្សាយនៅសហគមន៍...
28/05/2026

[English Below...]
សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក) បានរៀបចំកិច្ចជំនួបសមាជិក និងសកម្មភាពចុះផ្សព្វផ្សាយនៅសហគមន៍ភូមិកាទៀង ឃុំល្បាំង ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃទី២០–២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងការយល់ដឹងអំពីសមភាពយេនឌ័រ និងការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ។

តាមរយៈកិច្ចសន្ទនា ការចែករំលែកបទពិសោធន៍ និងសកម្មភាពរួម ស្ត្រី និងក្មេងស្រីជនជាតិដើមភាគតិច ត្រូវបានលើកទឹកចិត្តឱ្យមានសំឡេង កម្លាំង និងភាពជឿជាក់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនៅក្នុងសហគមន៍របស់ពួកគេ។

សកម្មភាពនេះក៏បានពង្រឹងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងគណៈកម្មាធិការប្រតិបត្តិ និងសមាជិកសុីវ៉ា ព្រមទាំងបង្កើនការយល់ដឹងអំពីទស្សនៈវិស័យ បេសកកម្ម និងទិសដៅយុទ្ធសាស្ត្ររបស់សមាគម។

សុីវ៉ា បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិទ្ធិ សមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពស្ត្រី និងក្មេងស្រីជនជាតិដើមភាគតិច តាមរយៈការចែករំលែកចំណេះដឹង កិច្ចសន្ទនា និងសកម្មភាពរួមក្នុងសហគមន៍។
————————————
On 20–21 May 2026, the Cambodia Indigenous Women Association (CIWA) organized a member gathering and community outreach activity in Katieng Village, Lbang Commune, Lumphat District, Ratanakiri Province to strengthen awareness on gender equality and the prevention of domestic violence.

Through dialogue, experience sharing, and collective activities, Indigenous Women and girls were encouraged to raise their voices, build confidence, and actively participate in addressing challenges within their communities.

The activity also strengthened solidarity and closer relationships between the operation Team and CIWA members, while increasing members’ understanding of CIWA’s vision, mission, and strategic directions.

This meeting was made possible through the financial support of Pawanka Fund We sincerely express our appreciation to the donor for their generous support in making this program possible.

CIWA remains committed to empowering indigenous women and girls, promoting gender equality, and strengthening community solidarity through dialogue, knowledge sharing, and collective action.

----------------------------------------------------------------------------------------
🔗 តាមដានព័ត៌មានបន្ថែម៖
🌐គេហទំព័រ: https://ciwacambodia.org/
▶️ យូធូប: youtube.com/channel/UCZcCCy2Thck5XSRsXHPFH9g
💬ហ្វេសបុក: សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា - CIWA
#ស្រ្តីជនជាតិដើម #រតនគិរី

📢 សេចក្តីជូនដំណឹង ការរើសអ្នកជំនាញផ្តល់វគ្គបណ្តុះបណ្តាលផ្នែកច្បាប់សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក) សូមជូនដំណឹង...
18/05/2026

📢 សេចក្តីជូនដំណឹង ការរើសអ្នកជំនាញផ្តល់វគ្គបណ្តុះបណ្តាលផ្នែកច្បាប់
សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក) សូមជូនដំណឹងថា កាលបរិច្ឆេទទទួលពាក្យសម្រាប់ការរើសអ្នកជំនាញផ្តល់វគ្គបណ្តុះបណ្តាលផ្នែកច្បាប់ ក្នុងគម្រោង “ការទទួលបានការការពារដីធ្លី និងធនធានធម្មជាតិ” ត្រូវបានពន្យារពេល។
📅 ថ្ងៃផុតកំណត់ថ្មី៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

យើងនៅតែស្វែងរកអ្នកជំនាញដែលមានសមត្ថភាព និងបទពិសោធន៍ ដើម្បីអនុវត្តការបណ្តុះបណ្តាលដល់ស្ត្រីជនជាតិដើមភាគតិចពីខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។

👉 បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើឯកសារដាក់ពាក្យ (CV, Cover Letter, សំណើបច្ចេកទេស និងសំណើហិរញ្ញវត្ថុ) មកកាន់អ៊ីមែល៖ [email protected]
🔗 សេចក្តីពិពណ៌នាក្របខណ្ឌការងារ៖
https://drive.google.com/.../1UzDRPmcNzno4jMfV.../view

សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក) មានមោទនភាព ចំពោះសមាជិករបស់យើង កញ្ញា រចំ មុន្នី ដែលបានចូលរួមក្នុងសន្និសីទ Wom...
29/04/2026

សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក) មានមោទនភាព ចំពោះសមាជិករបស់យើង កញ្ញា រចំ មុន្នី ដែលបានចូលរួមក្នុងសន្និសីទ Women Deliver 2026 លើឆាកអន្តរជាតិ។

ក្នុងនាមជាតំណាងបណ្តាញស្ត្រីជនជាតិដើមភាគតិចអាស៊ី (NIWA) កញ្ញា រចំ មុន្នី បាននាំយកសម្លេង កម្លាំង និងបទពិសោធន៍របស់ស្ត្រីជនជាតិដើមពីកម្ពុជា និងតំបន់ ទៅចែករំលែកលើឆាកអន្តរជាតិ។

សមាគមជឿជាក់ថា នេះគឺជាការចាប់ផ្តើមដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ភាពដឹកនាំរបស់ស្ត្រីជនជាតិដើម ហើយនាពេលអនាគត នឹងមានស្ត្រីជនជាតិដើមពីកម្ពុជាច្រើនទៀត បានឈានទៅដល់ឆាកអន្តរជាតិ ដើម្បីបន្តបង្ហាញសម្លេង និងសមត្ថភាពរបស់សហគមន៍យើង។

«គ្មានយុត្តិធម៌អាកាសធាតុឡើយ បើគ្មានស្ត្រីជនជាតិដើម»។

————————————

The Cambodia Indigenous Women Association (CIWA) is proud of our member, Miss. Rochom Munny, for participating in the Women Deliver 2026 conference on the international stage.

As a representative of the Network of Indigenous Women in Asia (NIWA), Munny brought the voices, strength, and experiences of Indigenous women from Cambodia and the region to the global platform.

The Association believes this marks an important beginning in advancing the leadership of Indigenous women. In the future, more Indigenous women from Cambodia will reach the international stage to continue amplifying the voices and capacities of our communities.

“There is no climate justice without Indigenous women.”

ក្នុងនាម សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក) យើងសូមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 🎉 សូមជូនពរបងប្អូនទ...
15/04/2026

ក្នុងនាម សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក) យើងសូមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 🎉
សូមជូនពរបងប្អូនទាំងអស់ មានសុខភាពល្អ សុភមង្គល និងជោគជ័យ
-----------------------------------

On behalf of the Cambodia Indigenous Women Association (CIWA),
we warmly celebrate the Khmer New Year 🎉
Wishing everyone good health, happiness, and success.

🔗 តាមដានព័ត៌មានបន្ថែម៖
🌐គេហទំព័រ: https://ciwacambodia.org/
▶️ យូធូប: youtube.com/channel/UCZcCCy2Thck5XSRsXHPFH9g
💬ហ្វេសបុក: សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា - CIWA

📢 សេចក្តីជូនដំណឹង ការរើសអ្នកជំនាញផ្តល់វគ្គបណ្តុះបណ្តាលផ្នែកច្បាប់សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក) សូមជូនដំណឹង...
10/04/2026

📢 សេចក្តីជូនដំណឹង ការរើសអ្នកជំនាញផ្តល់វគ្គបណ្តុះបណ្តាលផ្នែកច្បាប់

សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក) សូមជូនដំណឹងថា កាលបរិច្ឆេទទទួលពាក្យសម្រាប់ការរើសអ្នកជំនាញផ្តល់វគ្គបណ្តុះបណ្តាលផ្នែកច្បាប់ ក្នុងគម្រោង “ការទទួលបានការការពារដីធ្លី និងធនធានធម្មជាតិ” ត្រូវបានពន្យារពេល។

📅 ថ្ងៃផុតកំណត់ថ្មី៖ ២០ មេសា ២០២៦

យើងនៅតែស្វែងរកអ្នកជំនាញដែលមានសមត្ថភាព និងបទពិសោធន៍ ដើម្បីអនុវត្តការបណ្តុះបណ្តាលដល់ស្ត្រីជនជាតិដើមភាគតិចពីខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។

👉 បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើឯកសារដាក់ពាក្យ (CV, Cover Letter, សំណើបច្ចេកទេស និងសំណើហិរញ្ញវត្ថុ) មកកាន់អ៊ីមែល៖ [email protected]

🔗 សេចក្តីពិពណ៌នាក្របខណ្ឌការងារ៖
https://drive.google.com/.../1UzDRPmcNzno4jMfV.../view..

✨ ស.ស.ជ.ក លើកទឹកចិត្តយ៉ាងខ្លាំងដល់បេក្ខជនជា ស្ត្រី ឱ្យដាក់ពាក្យ

📢 សេចក្តីប្រកាសរើសអ្នកជំនាញផ្តល់វគ្គបណ្តុះបណ្តាលផ្នែកច្បាប់

សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា ស.ស.ជ.ក កំពុងស្វែងរកអ្នកជំនាញដែលមានសមត្ថភាព ដើម្បីចូលរួមអនុវត្តគម្រោង "ការទទួលបានការការពារដីធ្លី និងធនធានធម្មជាតិ"។

📍 ការទទួលខុសត្រូវ៖
- រៀបចំកម្មវិធី និងផលិតមេរៀនពាក់ព័ន្ធនឹងសិទ្ធិជនជាតិដើមភាគតិច សិទ្ធិដីធ្លី និងធនធានធម្មជាតិ ។
- ផ្តល់វគ្គបណ្តុះបណ្តាលចំនួន ៣ វគ្គ ដល់ស្ត្រីជនជាតិដើមភាគតិចមកពីខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ។
- រៀបចំរបាយការណ៍វាយតម្លៃវគ្គបណ្តុះបណ្តាលជាភាសាខ្មែរ និងអង់គ្លេស ។

✅ លក្ខខណ្ឌជ្រើសរើស៖
- កម្រិតវប្បធម៌៖ បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ។
- បទពិសោធន៍៖ យ៉ាងតិច ៥ ឆ្នាំក្នុងការបណ្តុះបណ្តាលច្បាប់ និង ៣ ឆ្នាំជាមួយជនជាតិដើមភាគតិច ។
- ជំនាញ៖ អាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសបានល្អ ។
- អាយុ៖ ចន្លោះពី ៣០ ដល់ ៥០ ឆ្នាំ ។
- សម្គាល់៖ សមាគមលើកទឹកចិត្តយ៉ាងខ្លាំងដល់បេក្ខជនជា "ស្ត្រី" ឱ្យដាក់ពាក្យ ។

📩 របៀបដាក់ពាក្យ៖
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើឯកសារ (CV, Cover Letter, សំណើបច្ចេកទេស និងសំណើហិរញ្ញវត្ថុ) មកកាន់អ៊ីមែល៖ [email protected]

💼 សេចក្តីពិពណ៌នាក្របខណ្ឌការងារ​៖ https://drive.google.com/file/d/1UzDRPmcNzno4jMfV-lfF_bLFSmKOSOaM/view?usp=drive_link

📅 ឈប់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦

-------
🔗 តាមដានព័ត៌មានបន្ថែម៖
🌐គេហទំព័រ: https://ciwacambodia.org/
▶️ យូធូប: youtube.com/channel/UCZcCCy2Thck5XSRsXHPFH9g
💬ហ្វេសបុក: សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា - CIWA

09/04/2026
កាលពីថ្ងៃទី ១-២ ខែមីនា ឆ្នាំ២០២៦ សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា ស.ស.ជ.ក បានរៀបចំវគ្គចែករំលែកចំណេះដឹង ស្តីពីអន្តរអត្តស...
09/04/2026

កាលពីថ្ងៃទី ១-២ ខែមីនា ឆ្នាំ២០២៦ សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា ស.ស.ជ.ក បានរៀបចំវគ្គចែករំលែកចំណេះដឹង ស្តីពីអន្តរអត្តសញ្ញាណ និងភាពជាអ្នកដឹកនាំ ដើម្បីពង្រឹងសមត្ថភាពស្រ្តីជនជាតិដើមភាគតិច ក្នុងការយល់ដឹង ការពារ និងតស៊ូមតិសម្រាប់សិទ្ធិរបស់ខ្លួន ជាពិសេសសិទ្ធិដីធ្លី និងធនធានធម្មជាតិ តាមរយៈយន្តការជាតិ និងអន្តរជាតិ ដូចជា CEDAW។

វគ្គនេះក៏បានលើកកម្ពស់ការថែទាំខ្លួនឯង និងពង្រឹងភាពក្លាហាន តាមរយៈការពិភាក្សាបើកចំហ និងការចែករំលែកបទពិសោធន៍ ដោយជំរុញឱ្យស្រ្តីអាចបង្ហាញសំឡេង មតិយោបល់ និងទស្សនៈរបស់ខ្លួន ក្នុងការចូលរួមដោះស្រាយបញ្ហារបស់ខ្លួន និងសហគមន៍។

🙏 វគ្គបណ្តុះបណ្តាលអាចអនុវត្តទៅបានដោយមានការគាំទ្រថវិកាពី Pawanka Fund យើងខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានឧបត្ថម្ភ និងគាំទ្រឲ្យមានការរៀបចំកម្មវិធីនេះ។

CIWA បន្តលើកកម្ពស់សំឡេង និងអំណាចស្រ្តីជនជាតិដើមភាគតិច ក្នុងការចូលរួមសម្រេចចិត្តលើអនាគតរបស់ពួកគេ។ ✊🌿
————————————
On March 1–2, 2026, the Cambodia Indigenous Women’s Association (CIWA) organized a knowledge-sharing workshop on intersectionality and leadership to strengthen the capacity of Indigenous women. The workshop aimed to enhance their understanding, protection, and advocacy for their rights—particularly land and natural resource rights—through national and international mechanisms such as CEDAW.

The session also promoted self-care and built confidence through open discussions and experience sharing, encouraging women to express their voices, perspectives, and ideas in addressing challenges within their lives and communities.

🙏 This training was made possible through the financial support of Pawanka Fund We sincerely express our appreciation to the donor for their generous support in making this program possible.

CIWA continues to amplify the voices and strengthen the leadership of Indigenous women in shaping decisions about their future. ✊🌿
----------------------------------------------------------------------------------------
📸 រូបថតដោយ៖ Pheakdey Poev
🔗 តាមដានព័ត៌មានបន្ថែម៖
🌐គេហទំព័រ: https://ciwacambodia.org/
▶️ យូធូប: youtube.com/channel/UCZcCCy2Thck5XSRsXHPFH9g
💬ហ្វេសបុក: សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា - CIWA
#ស្រ្តីជនជាតិដើម #ជនជាតិដើមភាគតិច #អ្នកដឹកនាំ

08/04/2026

វីដេអូរបស់លោកស្រី ទេម ទឹម « សិទ្ធយើង ដីយើង ពូជយើង» វីដេអូនេះបង្ហាញពីបទពិសោធន៍ និងការប្រឈមដែលលោកស្រីបានឆ្លងកាត់ ក្នុងនាមជាស្រ្តី និងជាចាស់ទុំជនជាតិដើមភាគតិច។ លោកស្រីបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកកិច្ចគាំទ្រពីភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងសហគមន៍ និងជំរុញឱ្យមានការគោរពសិទ្ធិជនជាតិដើមភាគតិច ជាពិសេសសិទ្ធិដីធ្លី និងធនធានធម្មជាតិ។

លោកស្រីបានបញ្ជាក់ថា ជីវភាពរស់នៅ ចំណេះដឹងប្រពៃណី ទំនៀមទម្លាប់ ជំនឿ និងអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច មានការភ្ជាប់យ៉ាងជិតស្និទ្ធជាមួយដីធ្លី និងធនធានធម្មជាតិ តាំងពីបុរាណមក។ លោកស្រីក៏បានលើកឡើងពីការប្រើប្រាស់ដីធ្លី និងការដកហូតអនុផលព្រៃឈើតាមបែបប្រពៃណី ដែលរួមចំណែកដល់និរន្តរភាព និងការអភិរក្សបរិស្ថាន។

សាររបស់លោកស្រី “សិទ្ធិយើង ដីយើង ពូជយើង” បង្ហាញពីសារៈសំខាន់នៃសិទ្ធិដីធ្លី និងធនធានធម្មជាតិរបស់សហគមន៍ ព្រមទាំងការរក្សាទុក និងប្រើប្រាស់គ្រាប់ពូជបុរាណ ដែលសមស្របនឹងស្ថានភាពដី ធានាសុវត្ថិភាពអាហារ និងកាត់បន្ថយចំណាយ។

📌 ផលិតដោយ៖ សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា ស.ស.ជ.ក
🎧 បច្ចេកទេសផលិតដោយ៖ រលកសំឡេងជនជាតិដើម IPs Sound
-----------------------------------
Ms. Tep Toem’s video, titled "Our Rights, Our Land, Our Seeds,"depicts her lived experiences and challenges as an Indigenous woman and community elder. She actively engages in seeking support from relevant stakeholders to address community issues and advocates for the recognition of Indigenous Peoples’ rights, especially land and natural resource rights.

She emphasizes that livelihoods, traditional knowledge, customs, beliefs, and identity of Indigenous Peoples are deeply connected to land and natural resources, a relationship that has existed for generations. She also highlights the traditional use of land and sustainable harvesting of forest products, contributing to environmental balance and sustainability.

Her message, “Our Rights, Our Land, Our Seeds,” reflects the importance of collective land and natural resource rights, as well as the preservation and use of traditional seeds that are adapted to local conditions, support food security, and reduce costs.

📌 Produced by: Cambodia Indigenous Women’s Association (CIWA)
🎧 Technical Production: IPs Sound

Address

Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 16:30
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85515210809

Alerts

Be the first to know and let us send you an email when សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា - CIWA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា - CIWA:

Share