01/07/2026
[English Below]
ភាពជាអ្នកដឹកនាំរបស់ភ្នាក់ងារសម្រាប់ការផ្លាស់ប្តូរ និងជោគជ័យ (Agents for Change and Success - ACS) កំពុងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍៖
នៅថ្ងៃទី២៧–២៨ ខែមិថុនា ឆ្នាំ២០២៦ អង្គការមូលនិធិហាការអន្តរជាតិ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង និងសិក្សាស្វែងយល់សម្រាប់ក្រុម ភ្នាក់ងារសម្រាប់ការផ្លាស់ប្តូរ និងជោគជ័យ (Agents for Change and Success – ACS) នៅខេត្តកំពត។ សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ៧៨នាក់ (ស្រី ៥៤នាក់) រួមមាន ប្រធាន និងសមាជិក ACS មកពីខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកគម្រោងរបស់អង្គការហាការ។
សិក្ខាសាលានេះបានបង្ហាញថា ភ្នាក់ងារសម្រាប់ការផ្លាស់ប្តូរ និងជោគជ័យ មិនត្រឹមតែអាចស្ដារជីវិតរបស់ខ្លួនឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាអ្នកដឹកនាំ និងជាកម្លាំងសំខាន់ក្នុងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍របស់ពួកគេផងដែរ។
តាមរយៈការឆ្លុះបញ្ចាំងលើសមិទ្ធផល បញ្ហាប្រឈម និងមេរៀនដែលទទួលបាន សមាជិក ACS បានរៀបចំផែនការសកម្មភាពរួមសម្រាប់ឆ្នាំ២០២៦–២០២៨ ដោយផ្តោតលើការពង្រឹងសមត្ថភាពជាអ្នកដឹកនាំរបស់ពួកគេ ការបង្ការទប់ស្កាត់ការជួញដូរមនុស្ស ការកេងប្រវ័ញ្ចនិងអំពើហិង្សា ការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពក្នុងសហគមន៍។
លទ្ធផលសំខាន់ៗរួមមាន៖
• សមាជិក ACS បានពង្រឹងទំនុកចិត្ត សមត្ថភាពភាពជាអ្នកដឹកនាំ និងបណ្តាញគាំទ្រគ្នាទៅវិញទៅមក។
• បានបង្កើតផែនការសកម្មភាពច្បាស់លាស់ ដើម្បីបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការហាការ និងដៃគូពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងអំពើហិង្សា។
• សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ សមាជិក ACS នឹងបន្តដឹកនាំសកម្មភាពផ្សព្វផ្សាយ និងការយល់ដឹងនៅតាមសាលារៀន ព្រះវិហារ និងសហគមន៍ ព្រមទាំងចែករំលែកបទពិសោធន៍ជាមួយដៃគូ និងម្ចាស់ជំនួយ ដើម្បីពង្រឹងសំឡេង និងតួនាទីរបស់ពួកគេក្នុងការដឹកនាំការផ្លាស់ប្តូរវិជ្ជមាន។
យោងតាមការវាយតម្លៃក្រោយសិក្ខាសាលា ៧៦% នៃសមាជិកបានបញ្ជាក់ថា កម្មវិធីនេះបានជួយបង្កើនទំនុកចិត្ត ពង្រឹងភាពជាអ្នកដឹកនាំ និងជំរុញឱ្យពួកគេបន្តចូលរួមអភិវឌ្ឍសហគមន៍របស់ខ្លួន។
សំឡេងរបស់សមាជិក ACS បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការបន្តដឹកនាំការផ្លាស់ប្តូរ ដោយមានតំណាងក្រុមបានលើកឡើងថា៖
«ខ្ញុំមានទំនុកចិត្តក្នុងការការពារខ្លួនឯង និងជួយណែនាំអ្នកដទៃឱ្យរួចផុតពីការឆបោក ការកេងប្រវ័ញ្ច និងការជួញដូរមនុស្ស។»
«ខ្ញុំនឹងបន្តការងារនេះ ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍របស់ខ្ញុំឱ្យកាន់តែរីកចម្រើន។»
អង្គការហាការ បន្តជឿជាក់ថា ការវិនិយោគលើភាពជាអ្នកដឹកនាំរបស់ភ្នាក់ងារសម្រាប់ការផ្លាស់ប្តូរ និងជោគជ័យ គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងសហគមន៍ដែលមានសុវត្ថិភាព បរិយាបន្ន និងគ្មានការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពាន។
Agent For Change and Success Driving Positive Change in Their Communities:
On 27–28 June 2026, Hagar Cambodia organized a Reflection and Learning Workshop for the Agents for Change and Success (ACS) in Kampot Province. A total of 78 participants (54 women) attended, including ACS leaders and members from Siem Reap, Battambang, and Phnom Penh, local authorities, and Hagar staff.
The workshop aimed to strengthen relationships among ACS members, celebrate achievements, review project results, reflect on challenges and lessons learned, identify practical solutions, and develop action plans for implementation throughout 2026–2028.
The two-day workshop was successfully completed, creating a valuable platform for participants to connect, learn from one another, and strengthen their commitment to community leadership. Through interactive discussions, group reflections, and action planning, ACS members demonstrated a shared determination to continue contributing to safer communities. Together, they developed clear plans to support community well-being and walk alongside the Royal Government of Cambodia, Hagar, and other key stakeholders to prevent and combat human trafficking, exploitation, and abuse.
Looking ahead to the second half of 2026, ACS members will continue leading community-based prevention initiatives through their respective institutions, including schools, churches, and local communities. They will also actively participate in dialogue and learning opportunities with donors, visitors, and partner organizations to share their experiences and strengthen survivor-led initiatives.
According to the workshop evaluation, 76% of ACS members reported that the workshop provided them with meaningful learning experiences, strengthened their confidence, and enhanced their ability to contribute positively to their communities.
Voices from the Agents for Change and Success
"Post-workshop evaluation showed that 76% of participants reported gaining greater confidence, stronger leadership capacity, and renewed motivation to contribute to the development of their communities.
The voices of ACS members reflect their commitment and hope:
"I now have the confidence to protect myself and help others avoid fraud, exploitation, and human trafficking."
"I will continue this work because I want to contribute to the development of my community."
Hagar believes that empowering Agent for Chang and Succes create lasting impact. When survivors lead, communities become stronger, prevention becomes more effective, and hope inspires meaningful and sustainable change.