07/04/2022
យើងខ្ញុំសមាជិកសមាជិកានៃកម្មវិធីសប្បុរសធម៌សម្រាប់ការសិក្សាអប់រំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព លោក ព្រេង ឃាង ត្រូវជាបិតារបស់លោក ឃឹម ឧត្តម ប្រធាន កម្មវិធីសប្បុរសធម៌សម្រាប់ការសិក្សាអប់រំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៥ឆ្នាំ។
សូមវិញ្ញាណក្ខន្ធ លោកឧបាសក ព្រេង ឃាង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។