27/06/2026
ដោយមានការចង្អុលបង្ហាញពីឯកឧត្ថមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅថ្ងៃទី27 ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ជឹម ច័ន្ទដាលី អនុប្រធានប្រចាំការតំណាង លោក អ៊ុក សុផារិទ្ធ ប្រធានក្រុមការងារអភិវឌ្ឍយុវជនក្រុងព្រៃវែង រួមជាមួយ លោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារអភិវឌ្ឍយុវជនក្រុងព្រៃវែង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកា ជូនដល់គ្រួសារខ្វះខាត ចំនួន05គ្រួសារ នៅសង្កាត់ជើងទឹក ក្នុងក្រុងព្រៃវែង ។