01/09/2026
ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦
យុវជនមកពី ក្រុមសម្លេងយុវជនដើម្បីការអភិវឌ្ឍន៍ (Youth Voice for Development – YVD) បានចូលរួមក្នុង វគ្គបណ្ដុះបណ្ដាលស្តីពីការផលិតវីដេអូមូលដ្ឋានសម្រាប់យុវជន ដែលរៀបចំឡើងដោយ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)។
វគ្គបណ្ដុះបណ្ដាលនេះផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញជាក់ស្តែងរបស់យុវជនក្នុងការផលិតមាតិកាវីដេអូ ដើម្បីអាចប្រើប្រាស់ឧបករណ៍ឌីជីថល និងបង្ហាញសម្លេង គំនិត និងរឿងរ៉ាវរបស់យុវជនបានកាន់តែច្បាស់ និងទាក់ទាញ។
- ក្នុងវគ្គនេះ យុវជនបានសិក្សា និងអនុវត្តជាក់ស្តែងលើ៖
- ការធ្វើ Vox Pop និង Video Interview
- ការថត B-roll
- ការប្រើប្រាស់ Camera/Phone Camera
Framing, Composition និង Camera Angles
- ការរៀបចំគំនិត និងផលិតវីដេអូជាក្រុម។
🌱 YVD ជឿជាក់ថា សម្លេងរបស់យុវជនអាចកាន់តែមានឥទ្ធិពល នៅពេលយើងអាចប្រាប់រឿងរ៉ាវ និងបង្ហាញសាររបស់យើងតាមរយៈមាតិកាដែលមានគុណភាព និងមានការទទួលខុសត្រូវ។
🙏 សូមអរគុណ CCC សម្រាប់ការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានអត្ថប្រយោជន៍នេះ និងសម្រាប់ឱកាសឱ្យយុវជនបានរៀនសូត្រ អនុវត្ត និងបង្កើនសមត្ថភាពក្នុងការប្រើប្រាស់វីដេអូជាឧបករណ៍សម្រាប់ការបញ្ចេញសម្លេង និងការចែករំលែកសារសំខាន់ដល់សង្គម។ 💙