19/10/2025
🌱 អប់រំ មិនមែនសុទ្ធតែភាពទន់ភ្លន់ទេ 🌱
មាតាបិតាគ្រប់រូបសុទ្ធតែចង់ផ្តល់នូវអ្វីដែលល្អបំផុតដល់កូនរបស់ខ្លួនឬចង់ឲ្យកូនរបស់ខ្លួនមានអនាគតល្អ ប៉ុន្តែនៅពេលប្រឈមនឹងស្ថានភាពអប់រំជាក់ស្តែង ភាព ខ្លាចឲ្យកូន “ឈឺចាប់” ឬ “មិនសប្បាយចិត្ត” បានក្លាយជាឧបសគ្គដ៏ធំ។ មាតាបិតាជាច្រើនបានធ្លាក់ចូលក្នុងអន្ទាក់នៃភាពទន់ភ្លន់ជ្រុលហួសហេតុ ក្លាយជាមាតាបិតាទន់ភ្លន់ពេក រហូតដល់មិនហ៊ាននិយាយត្រង់ ឬដាក់វិន័យម៉ឺងម៉ាត់ណាមួយឡើយ ព្រោះខ្លាចកូនអន់ចិត្ត ខ្លាចកូនមិនសប្បាយចិត្ត ខ្លាចកូនជួបការលំបាក ឬប៉ះទង្គិចផ្លូវចិត្ត។
តែជាការពិត នេះជាចំណុចយល់ខុសឆ្គងមួយ ដែលនាំឲ្យកូនខាតឱកាសសំខាន់មួយក្នុងជីវិត តើឱកាសនោះជាអ្វី? ឱកាសនោះគឺ...៖
👉 រៀនពី ភាពរឹងមាំ
👉 រៀនពី ការតស៊ូ
👉 និងរៀនពី ការចេះក្រោកឈរឡើងវិញ ពេលដួលចុះដល់ដី
💬 ចូរគិតមើលត្រឡប់ទៅមើលពីដំណើរជីវិតកាលពីក្មេងរបស់អ្នកវិញ។វិញ — តើជីវិតអ្នកដើរឆ្ពោះមកដល់ទីនេះដោយពោរពេញតែភាពសប្បាយទាំងស្រុងដែរឬទេ? ពិតណាស់ អត់ទេ! យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ មានពេល យំ ព្រោះតែត្រូវគេស្តីបន្ទោស ធ្លាប់មានពេលដែលត្រូវ គេបង្ខំឲ្យរៀនអ្វីពិបាកៗឬ រៀនមុខវិជ្ជាដែលខ្លួនមិនចូលចិត្ត។ ធ្លាប់ជួប ភាពលំបាក និងការឈឺចាប់ជាច្រើន។
តែគ្រាដ៏លំបាក ដ៏តានតឹងទាំងនោះហើយ ដែលជាគ្រូល្អបំផុតក្នុងជីវិត។ វាបានបង្រៀនឲ្យយើង ចេះអត់ធ្មត់ តស៊ូមិនបោះបង់ និង ចេះប្រឈមមុខនឹងជីវិត។ ភាពលំបាកទាំងនោះហើយបានឆ្លាក់នូវអត្តចរិត និងភាពរឹងមាំរបស់យើងមកដល់សព្វថ្ងៃ។
💡 ការអប់រំល្អ មិនមែនទន់ពេក ឬរឹងពេកទេ! វាគឺតុល្យភាពរវាង “ភាពកក់ក្តៅ” និង “វិន័យ”
🔹 ១. ពិនិត្យមើលបទពិសោធន៍ផ្ទាល់ខ្លួន: ចំណុចណាមួយដែលឪពុកម្តាយយើងបានធ្វើមកលើយើង ហើយយើងយល់ថាមិនល្អ អាចធ្វើការ កែប្រែ បាន។ ឧទាហរណ៍៖ ជំនួសការប្រើអំពើហិង្សាដោយប្រើហេតុផលវិញ។ ចំណុចណាមួយដែលយើងយល់ថាមានប្រសិទ្ធភាព និងបានជួយឲ្យយើងក្លាយជាមនុស្សល្អសព្វថ្ងៃ គួរតែ រក្សាទុក ហើយប្រើវាបន្ត។ ឧទាហរណ៍៖ បង្រៀនពីការគោរព និងទទួលខុសត្រូវ។
🔹 ២. ណែនាំកូន មិនមែនបង្ខំ
កូនមិនមែនចម្លង (Copy) ឪពុកម្តាយទេ! កូនៗជាបុគ្គលម្នាក់ៗដែលមានគំនិត និងអត្តចរិតរៀងៗខ្លួន។ តួនាទីរបស់យើងគឺ ណែនាំ ផ្លូវឲ្យពួកគេដើរ មិនមែន ចាប់បង្ខំ ឲ្យដើរតាមគន្លងជីវិតរបស់យើងទាំងស្រុងឡើយ។ អប់រំដ៏ពិតមួយ គឺចេះបង្រៀនកូនឲ្យចេះរស់នៅដោយមាន ភាពខ្លាំងផ្ទាល់ខ្លួន។
🔹 ៣. ប្រើចិត្ត ជាជាងទ្រឹស្តី
ការអប់រំដ៏មានប្រសិទ្ធភាពបំផុតកើតចេញពី ចិត្តស្មោះនិង យកចិត្តទុកដាក់។ ចំណាយពេលវេលាស្តាប់កូន ស្វែងយល់ពីតម្រូវការផ្លូវចិត្តរបស់ពួកគេ ហើយប្រើប្រាស់បទពិសោធន៍របស់យើងដើម្បីបង្រៀនមេរៀនជីវិតជាក់ស្តែង។
✨ កុំខ្លាចឲ្យកូនជួបភាពលំបាកតិចតួច។ ព្រោះក្នុងពេលដែលពួកគេ “ឈឺចាប់” នោះហើយជាពេលដែលពួកគេកំពុងរៀន “ធំឡើង”។
មាតាបិតាដែលដឹងពីការអប់រំពិត មិនមែនជាមនុស្សល្អគ្រប់យ៉ាងទេ! ប៉ុន្តេជាមនុស្សដែលដឹងនិងចេះយកបទពិសោធន៍ជីវិតរបស់ខ្លួន មកបង្រៀនដោយចិត្តស្មោះ។ 💖
Ⓒ រក្សាសិទ្ធដោយ #ផ្នត់គំនិត