ក្តីស្រលាញ់ Slanh

  • Home
  • ក្តីស្រលាញ់ Slanh

ក្តីស្រលាញ់ Slanh សាងក្តីស្រលាញ់💞ដោយមេត្តាករុណាចិត្ត​ មានសីលធម៌​ សុជីវធម៌​ ប្រចាំខ្លួន។ អរគុណចំពោះការ​ Like & Share🫰🏻

រស់នៅជាមួយក្តីស្រលាញ់​ រៀនស្រលាញ់ខ្លួនឯងឲ្យច្រើនៗ រៀនចែករំលែកក្តីស្រលាញ់ដល់មនុស្សជុំវិញខ្លួន រីករាយនឹងជីវិតពិតខ្លួនឯង ពេញចិត្តនូវអ្វីដែលខ្លួនមាន រៀនទទួលយកអ្វីដែលជាការពិត កុំប្រាថ្នាអ្វីដែលហួសពីការពិត កុំចង់បានអ្វីដែលមិនមែនជារបស់ខ្លួន កុំសោកសៅនូវអ្វីដែលកន្លងទៅហើយ រៀនអប់រំចិត្ត ទប់ចិត្តទប់អារម្មណ៍ ឃុំគ្រងខ្លួនឯងឲ្យមានរបៀបរៀបរយ ក្តីសុខពិតប្រាកដនោះគឺក្តីស្ងប់សុខ ពុំមានក្តីសុខណាស្មើចិត្តដែលស្ងប់ស្ងាត់ចាកមន្ទិលគឺគ្រឿងសៅហ្មងទាំងពួងបានឡើយ!។

"មនុស្សស្រីខ្លាំង និងពូកែ"✊📚🔐🎯«នៅលើវិថីជំនួញ និងការងារ ខ្ញុំមិនមែនកើតមកដើម្បីសុំក្តីមេត្តាពីព្រះវាសនានោះទេ ប៉ុន្តែខ្ញុំក...
23/06/2026

"មនុស្សស្រីខ្លាំង និងពូកែ"✊📚🔐🎯
«នៅលើវិថីជំនួញ និងការងារ ខ្ញុំមិនមែនកើតមកដើម្បីសុំក្តីមេត្តាពីព្រះវាសនានោះទេ ប៉ុន្តែខ្ញុំកើតមកដើម្បីបង្កើតឱកាស និងចារិកប្រវត្តិសាស្ត្រដោយដៃខ្លួនឯង។ បើផ្លូវដើរវាពិបាក ខ្ញុំនឹងរៀនធ្វើជាអ្នកបើកផ្លូវ។ ដរាបណាក្តីស្រមៃមិនទាន់ក្លាយជាការពិត ទោះត្រូវឆ្លងកាត់ព្យុះភ្លៀង និងការបរាជ័យរាប់រយដង ក៏ពាក្យថា 'បោះបង់' មិនដែលមាននៅក្នុងវចនានុក្រមរបស់ខ្ញុំដែរ។ ខ្ញុំត្រូវតែជោគជ័យ!»

🎯«ទោះត្រូវឆ្លងកាត់ព្យុះភ្លៀង ឬការបរាជ័យរាប់រយដង ក៏វាមិនអាចរំលាយការប្តេជ្ញាចិត្តរបស់ខ្ញុំបានដែរ។ ក្នុងនាមជាស្ត្រីខ្លាំង ខ្ញុំត្រូវតែជោគជ័យដោយមោទនភាព!»

ក្តីស្រលាញ់ Slanh✍

23/06/2026

កុំអាលរៀបការ...💡🎋✍
- កុំរៀបការបើអ្នកស្រលាញ់ដៃគូររបស់អ្នក ព្រោះតែសម្រស់របស់គេ ឬដោយសារចំណង់តណ្ហាមួយពេល
- កុំរៀបការ បើអ្នកមិនទាន់មានមុខរបរ និងប្រាក់ចំណូលច្បាស់លាស់
- កុំរៀបការដោយសារតែសម្លឹងឃើញទ្រព្យសម្បត្តិរបស់គេ
- កុំរៀបការព្រោះតែការអាណិត
- កុំរៀបការដោយសារចង់ឈ្នះចិត្តអ្នកដទៃ ឃើញអ្នកចាស់ការចោល ក៏រកដៃគូរថ្មីមកបញ្ឍឺចិត្ត
- កុំរៀបការដោយសារមិត្តភក្តិគេការអស់ហើយ
- កុំរៀបការដោយតែតាមគ្រួសារ បង្ខិតបង្ខំ។ ពេលការហើយមិនគ្រួសារជាអ្នកនៅជាមួយទេតែគឺជារូបអ្នកសម័យនេះមិនមែនសម័យទុំទាវទៀតទេអ្នកគួរតែជ្រើសរើសគូស្រករដោយខ្លួនអ្នក។
- កុំរៀបការ ព្រោះអ្នកមានអាយុច្រើន ។ អាយុច្រើន ឬតិចមិនសំខាន់ត្រៀមខ្លួនហើយឬនៅ។
ការរៀបការមិនមែនជាថ្ងៃជោគជ័យនៃស្នេហាទេ តែវាជាថ្ងៃបិទបញ្ចប់ជីវិតនៅលីវរបស់អ្នកតែប៉ុណ្ណោះ។ ការរៀបការដោយសារតែហេតុណាមួយព្រោះមិនយូរមិនឆាប់ក៏គួរតែបែកគ្នា សម្រេចចិត្តឱ្យច្បាស់មុននឹងរៀបការ"ការធ្វើស្រែចំការអាចធ្វើខុសមួយឆ្នាំត្រូវមួយឆ្នាំ" ប៉ុន្តែបើរើសគូស្រករខុសគឺខុសហើយ។

22/06/2026

✏️✏️ជោគជ័យរបស់យើង៖📝✍🎯
* អាយុបាន១ឆ្នាំ ជោគជ័យគឺការចេះដើរ
* អាយុបាន៤ឆ្នាំ ជោគជ័យគឺលែងនោមដាក់ខោ
* អាយុបាន៨ឆ្នាំ ជោគជ័យគឺដឹងផ្លូវត្រឡប់មកផ្ទះ
* អាយុបាន១២ឆ្នាំ ជោគជ័យគឺមានមិត្តភក្ដិ
* អាយុបាន១៨ឆ្នាំ ជោគជ័យគឺមានបណ្ណបើកបរ
* អាយុ២៣ឆ្នាំ ជោគជ័យគឺបញ្ចប់មហាវិទ្យាល័យ
* អាយុ២៥ឆ្នាំ ជោគជ័យគឺចេះធ្វើការរកប្រាក់
* អាយុ៣០ឆ្នាំ ជោគជ័យគឺមានក្រុមគ្រួសារ
* អាយុ៣៥ឆ្នាំ ជោគជ័យគឺអាចសល់ប្រាក់បាន
* អាយុ៤៥ឆ្នាំ ជោគជ័យគឺរក្សាខ្លួនមិនឲ្យចាស់
* អាយុ៥០ឆ្នាំ ជោគជ័យគឺឲ្យកូនបានរៀនសូត្រ
* អាយុ៦០ឆ្នាំ ជោគជ័យគឺនៅអាចបើកបរបាន
* អាយុ៦៥ឆ្នាំ ជោគជ័យគឺរស់ដោយគ្មានជម្ងឺ
* អាយុ៧០ឆ្នាំ ជោគជ័យគឺរស់មិនឲ្យគេពិបាក
* អាយុ៧៥ឆ្នាំ ជោគជ័យគឺមានមិត្តចាស់កំដរ
* អាយុ៨១ឆ្នាំ ជោគជ័យគឺនៅចាំផ្លូវត្រឡប់មកផ្ទះ
* អាយុ៨៦ឆ្នាំ ជោគជ័យគឺមិនបន្ទោរបង់ដាក់ខោ
* អាយុ៩០ឆ្នាំ ជោគជ័យគឺអាចដើរដោយខ្លួនឯង។

21/06/2026

«ជាការពិតណាស់ នារីគ្រប់រូបសុទ្ធតែប្រាថ្នាចង់បានភាពស្រស់ស្អាត និងភាពល្អឥតខ្ចោះ។ ប៉ុន្តែនៅចំពោះមុខបន្ទុកជីវភាព និងការតស៊ូដើម្បីក្រពះ វាបានបង្ខំឱ្យពួកគាត់ត្រូវលះបង់ការថែទាំសម្រស់ ពួកគាត់គ្មានជម្រើសអ្វីក្រៅពីទុកសម្រស់មួយឡែក រួចងាកមកតស៊ូដើម្បីការរស់រាន និងដើម្បីសាងអនាគតគ្រួសារនោះឡើយ។»

«ចូរប្រាកដចិត្តក្នុងការជ្រើសរើសគូជីវិត ព្រោះវាជាការធ្វើដំណើរដ៏វែងឆ្ងាយ។»ការជ្រើសមនុស្សណាម្នាក់មករួមដំណើរជីវិត គឺជារឿងដែល...
21/06/2026

«ចូរប្រាកដចិត្តក្នុងការជ្រើសរើសគូជីវិត ព្រោះវាជាការធ្វើដំណើរដ៏វែងឆ្ងាយ។»

ការជ្រើសមនុស្សណាម្នាក់មករួមដំណើរជីវិត គឺជារឿងដែលត្រូវផ្ចិតផ្ចង់បំផុត៖📚🎯
1- កុំជ្រើសរើសព្រោះតែអារម្មណ៍ឆេវឆាវមួយពេល៖🎯 សម្រស់ខាងក្រៅ និងទ្រព្យសម្បត្តិអាចនឹងប្រែប្រួលទៅតាមពេលវេលា ប៉ុន្តែអត្តចរិត គុណធម៌ និងការយល់ចិត្ត ទើបជាគ្រឹះដ៏រឹងមាំ។
2- ជ្រើសរើសអ្នកដែលអាចរួមសុខរួមទុក្ខ៖🎯 ចូរប្រាកដថា មនុស្សដែលអ្នកជ្រើសរើស មិនត្រឹមតែនៅក្បែរអ្នកក្នុងថ្ងៃដែលអ្នកជោគជ័យ និងមានស្នាមញញឹមនោះទេ ប៉ុន្តែជាមនុស្សដែលព្រមហុចដៃមកលើកអ្នក និងផ្តល់កម្លាំងចិត្តឱ្យអ្នក ក្នុងថ្ងៃដែលអ្នកដួល និងទន់ជ្រាយបំផុត។
3- ដំណើរស្វែងរកភាពចុះសម្រុង៖🎯 គូជីវិតដែលល្អ មិនមែនជាមនុស្សដែលល្អឥតខ្ចោះគ្រប់ដប់ឡើយ ប៉ុន្តែជាមនុស្សដែលព្រមលះបង់អន្នំភាព (ព្រមបន្ទន់មានៈ) ដើម្បីរៀនរស់នៅចុះសម្រុងជាមួយអ្នក និងមើលឃើញតម្លៃនៃពាក្យថា «គ្រួសារកក់ក្តៅ»។
បណ្តាំទូន្មាន៖ មុននឹងសម្រេចចិត្តណែនាំនរណាម្នាក់ចូលមកក្នុងជីវិត ចូរប្រើប្រាស់ពេលវេលាពិនិត្យឱ្យបានច្បាស់លាស់។ ជ្រើសរើសដៃគូជីវិតត្រូវ គឺប្រៀបដូចជាបានជួបមិត្តរួមដំណើរដ៏ល្អ ដែលធ្វើឱ្យផ្លូវដ៏វែងឆ្ងាយ និងនឿយហត់មួយនេះ ប្រែជាពោរពេញទៅដោយភាពកក់ក្តៅ និងស្នាមញញឹមពិតប្រាកដ។

ក្តីស្រលាញ់ Slanh✍

ត្រឡាចដុះរោម vs ដុះរោមត្រឡាច🤩🤭😂ផ្ញេីជូនអ្នកខ្លះដែលនៅមិនទាន់ស្គាល់រោមត្រឡាច​ ចង់ប្រាប់ថារោមណឹងមុតអាក្រក់ណាស់🤓🧐
21/06/2026

ត្រឡាចដុះរោម vs ដុះរោមត្រឡាច🤩🤭😂
ផ្ញេីជូនអ្នកខ្លះដែលនៅមិនទាន់ស្គាល់រោមត្រឡាច​
ចង់ប្រាប់ថារោមណឹងមុតអាក្រក់ណាស់🤓🧐

20/06/2026

បុរាណពោលថា “បុរសពូកែ​ បុរសល្អ”
គឺបុរសដែលឧស្សាហ៍ ខំរកសុី ខំធ្វើការ មិនមែនពូកែផឹក ពូកែជក់ ពូកែលេងល្បែងនោះទេ ហេីយគាត់ចេះស្រលាញ់ប្រពន្ធកូន​ ​និងបំពេញតួនាទីជាមេគ្រួសារបានយ៉ាងល្អ។​ បុរសបែបនោះក៏ជាគំរូល្អក្នុងសង្គមផងដែរ។📖✍🏻

20/06/2026

«កុំបង្ខំរហូតដល់បាក់ទឹកចិត្ត កុំបន្ទោសខ្លួនឯងចំពោះកំហុសឆ្គង។ រៀនផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង រួចចាប់ផ្ដើមសារជាថ្មីដោយក្តីសង្ឃឹម។»
«ទទួលយកលទ្ធផលដោយក្តីសុខ កុំបង្ខំខ្លួនឯងហួសព្រំដែន។ កុំបន្ទោសអតីតកាល តែត្រូវហុចកម្លាំងចិត្តឱ្យខ្លួនឯង ងើបឈរដើរទៅមុខម្ដងទៀត។»

«សម័យមុន គេច្រើនយល់ថាស្រីបង្វិលចង្ក្រានមិនជុំ ប៉ុន្តែសម័យនេះ ស្រីត្រូវមានដុំមាសគឺ ‘វិជ្ជាជីវៈ’ ជាប់ខ្លួន។ កុំប្រញាប់យកជី...
20/06/2026

«សម័យមុន គេច្រើនយល់ថាស្រីបង្វិលចង្ក្រានមិនជុំ ប៉ុន្តែសម័យនេះ ស្រីត្រូវមានដុំមាសគឺ ‘វិជ្ជាជីវៈ’ ជាប់ខ្លួន។ កុំប្រញាប់យកជីវិតទៅផ្ញើលើស្នេហាដែលងាយនឹងផុយស្រួយ ព្រោះគ្មានបង្អែកណាមានសុវត្ថិភាពជាងបង្អែកដែលបង្កើតឡើងដោយសមត្ថភាពខ្លួនឯងនោះទេ។ ការមានជំនាញពិតប្រាកដ គឺជាសេរីភាព និងជាខែលការងារសេចក្តីថ្លៃថ្នូរ។ ថ្ងៃក្រោយ បើផ្លូវជីវិតត្រូវផ្លាស់ប្តូរទិសដៅ ក៏យើងនៅតែមានលទ្ធភាពចិញ្ចឹមខ្លួនឯង ដើរទៅមុខដោយស្នាមញញឹម និងគ្មានសម្ពាធចិត្ត។»

19/06/2026

«ការយកទឹកភ្នែក និងអនាគតរបស់កូនស្រីគេ មកធ្វើជាឈ្នាន់ដើម្បីបំពេញភាពសប្បាយរីករាយ និងភាពអាត្មានិយមរបស់ខ្លួន រួចដើរនិយាយអួតអាងប្រាប់គេឯងទាំងគ្មានសេចក្តីខ្មាសអៀន… តើអ្នកគិតថាខ្លួនឯងឡូយហើយមែនទេ?
ឈប់យល់ច្រឡំទៅ! ទង្វើបែបនេះមិនបានធ្វើឱ្យអ្នកមើលទៅអស្ចារ្យនោះទេ ផ្ទុយទៅវិញ វាកំពុងតែបន្ទាបតម្លៃខ្លួនឯង និងបង្ហាញពីភាពកំសាក ដែលមិនហ៊ានសូម្បីតែទទួលខុសត្រូវលើទង្វើរបស់ខ្លួន។»
ចាំទុកទៅ📝 ជាសុភាពបុរស គេមិនដែលទៅធ្វើទង្វើថោកទាប ឬអសីលធម៌បែបណឹងទេ។

Address

Street: #14, Street 516 S/K Boeng Kak I, Khan Toul Kok

1200

Telephone

+85512124444

Alerts

Be the first to know and let us send you an email when ក្តីស្រលាញ់ Slanh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្តីស្រលាញ់ Slanh:

  • Want your organization to be the top-listed Non Profit Organization?

Share