30/07/2026
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍្ត ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមឱសថការី អ៊ូ វិភព រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានស.ស.យ.ក.វិស័យសុខាភិបាល រួមជាមួយឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអនុប្រធានស.ស.យ.ក.វិស័យសុខាភិបាលបានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធលោក ឆាយ វ៉ាន់ធី អនុប្រធានការិយាល័យគណនេយ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាសមាជិក ស.ស.យ.ក វិស័យសុខាភិបាល ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ៥៦ឆ្នាំ ដោយរោគាពាធ។