Greaterment Academy

Greaterment Academy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Greaterment Academy, Phnom Penh.

⏺️➡️⬆️ … Here For the Lost One … ⏺️➡️⬆️

A hub to help learners and teachers:
៙ Academic & non-academic growth
៙ Purpose-driven life
៙ Leadership development
៙ Great Professional Teachers

😭
12/12/2025

😭

🌟 នៅសល់តែ 7 កន្លែងទៀតប៉ុណ្ណោះ! ចូលរួមជាមួយកម្មវិធីអ្នកត្រៀមដឹកនាំនាពេលអនាគត Future Ready Leaders 2026 🌟កម្មវិធីភាសាអង់គ្...
19/11/2025

🌟 នៅសល់តែ 7 កន្លែងទៀតប៉ុណ្ណោះ!

ចូលរួមជាមួយកម្មវិធីអ្នកត្រៀមដឹកនាំនាពេលអនាគត Future Ready Leaders 2026 🌟

កម្មវិធីភាសាអង់គ្លេសរយៈពេល 30 សប្តាហ៍ សម្រាប់ត្រៀមបាក់ឌុប និងថ្នាក់សាកលវិទ្យាល័យ ចាប់ផ្តើមនៅចុងសប្តាហ៍នេះហើយ! 🎓

🟢 អនឡាញ៖ ថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា | 7:30–9:30យប់ (សិស្ស១០នាក់បានចូលរួម)
🟠 ផ្ទាល់៖ ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា | ពីម៉ោង 1:30-4:30 រសៀល នៅសៀវភៅកាហ្វេ ក្រុងព្រះសីហនុ (សិស្ស៣នាក់បានចូលរួម)

ប្រសិនបើអ្នកជាសិស្សថ្នាក់ទី ១១-១២ ដែលចង់៖

💬 ពង្រឹងភាសាអង់គ្លេសរបស់អ្នកសម្រាប់ការប្រឡង BacII
🧠 បង្កើតទម្លាប់សិក្សា និងទំនុកចិត្ត
🎓 ត្រៀមខ្លួនសម្រាប់ជីវិតសាកលវិទ្យាល័យ

🔜 កម្មវិធីនេះគឺសម្រាប់អ្នក!

✍️ ចុះឈ្មោះឥឡូវនេះ ដោយស្កេន QR ឬតំណភ្ជាប់នៅក្នុងខម្មិន
📩 ផ្ញើសារមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះ

18/11/2025

តើអ្វីជា ‘’ការតាំងចិត្ត និង កត្តាជំរុញ‘’ ដែលធ្វើអោយប្អូនប្រុស សុខ ម៉េងឃាង ទទួលបាននិទ្ទេសA?

ប្អូនៗអាចស្វែងរកការចែករំលែកបទពិសោធន៍ពីអតីតបេក្ខជនបាក់ឌុបជាច្រើនរូបបានតាមរយៈTelegram Channel រូបមន្តនិទ្ទេសA Podcast តែមួយគត់

🛎កុំភ្លេចចុះឈ្មោះរង់ចាំទស្សនាវីដេអូពេញនៅក្នុង Telegram Channel ទាំងអស់គ្នា
https://forms.office.com/r/GcXL1y8AkW?origin=lprLink

«ខ្ញុំមិនដែលគិត ថាខ្ញុំអាចចូលរួមការប្រកួតគណិតវិទ្យាបានទេ ប៉ុន្តែខ្ញុំចង់សាកល្បង …» — ផាត់កាលពីបីខែមុន ខ្ញុំបានសួរផាត់ អំ...
13/11/2025

«ខ្ញុំមិនដែលគិត ថាខ្ញុំអាចចូលរួមការប្រកួតគណិតវិទ្យាបានទេ ប៉ុន្តែខ្ញុំចង់សាកល្បង …» — ផាត់

កាលពីបីខែមុន ខ្ញុំបានសួរផាត់ អំពីគោលដៅរបស់គាត់ក្នុងឆ្នាំនេះ ដំបូងគាត់ញញឹមដោយអឹមអៀន ហើយតបថា "ខ្ញុំចង់ធ្វើឱ្យគ្រួសារមានមោទនភាពចំពោះខ្ញុំ"។

មុននឹងផាត់ទទួលការបង្រៀនបន្ថែម និងបង្វឹកគណិតវិទ្យាជាមួយខ្ញុំ គាត់មាន​ការ​យល់​ដឹង​អំពី​គណិតវិទ្យា​បាន​ល្អ​រួច​ស្រេចទៅហើយ ប៉ុន្តែ​គាត់​តែងតែសង្ស័យ​មកលើ​ខ្លួន​ឯង។ គាត់មានការពិបាកជាមួយនឹងចំណោទ រូបមន្ត ធរណីមាត្រ និងទំនុកចិត្ត។ គាត់បានជឿថាគាត់ "មិនល្អគ្រប់គ្រាន់" សម្រាប់ការប្រកួតប្រជែងគណិតវិទ្យានោះទេ។ ផាត់ធ្លាប់និយាយថា៖

«ខ្ញុំមិនដែលគិត ថាខ្ញុំអាចចូលរួមការប្រកួតគណិតវិទ្យាបានទេ ប៉ុន្តែខ្ញុំចង់សាកល្បង …»

រៀងរាល់យប់ ផាត់ និងខ្ញុំបានធ្វើដំណើររួមគ្នាពីជំហានតូចមួយ៖ ដោយចាប់ផ្តើមពីការពន្យល់ជាជំហានៗផ្អែកតាមទ្រឹស្តីស្ថាបនានិយម ការពិនិត្យឡើងវិញ និងការកែតម្រូវ ការអនុវត្តលំហាត់ដោយមានគោលបំណងច្បាស់លាស់ សំណួរឆ្លុះបញ្ចាំង និងរៀនពីរបៀបរៀន របៀបសម្រួលអារម្មណ៍ និងការជឿជាក់លើខ្លួនឯង។

បន្តិចម្ដងៗនោះ គឺមានអ្វីមួយបានផ្លាស់ប្តូរ។ ទំនុកចិត្តរបស់គាត់បានកើនឡើង។ ការគិតរបស់គាត់កាន់តែច្បាស់ និងសុីជម្រៅជាងមុន។ គាត់ឈប់ខ្លាចលំហាត់ពិបាកៗនៅសាលា ឬពេលគ្រូហៅឡើងក្តារខៀនទៀតហើយ។ ភាពក្លាហានរបស់គាត់បានចាប់ផ្តើមកើនឡើង ដោយគាត់មិនទាំងបានចាប់អារម្មណ៍។

ខែនេះ ផាត់សម្រេចបាននូវអ្វីដែលគាត់ធ្លាប់គិតថាមិនអាចទៅរួច ពោលគឺ គាត់បានជាប់ចំណាត់ថ្នាក់កំពូលលេខ 3 ក្នុងការប្រកួតគណិតវិទ្យានៅសាលារៀនរបស់គាត់ ហើយបានឈានបន្តទៅជុំទី 2។ ជំហានតូចមួយ ជ័យជម្នះដ៏ស្ងាត់មួយ ប៉ុន្តែមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់គាត់ និងគ្រួសាររបស់គាត់។

នេះជាវឌ្ឍនភាពដែលយើងស្រមៃចង់ឃើញយុវជនដែលហ៊ានសាកល្បង ហ៊ានលះបង់ ហ៊ានរីកចម្រើន និងហ៊ានធ្វើឱ្យគ្រួសារមានមោទនភាព។

ពួកយើងសង្ឃឹមថា នឹងឃើញសិស្សានុសិស្សដូចជាផាត់ មានកាន់តែច្រើនឡើងនៅក្នុងខេត្តព្រះសីហនុ និងទូទាំងប្រទេសកម្ពុជា ពោលគឺយុវជនដែលហ៊ានបោះជំហានតូចៗ ក្នុងភាពជាប់លាប់ ឆ្ពោះទៅរកទំនុកចិត្ត ភាពក្លាហាន និងឧត្តមភាព។

ជំហានតូច ការផ្លាស់ប្តូរធំ និងផលជះប្រកបដោយឥទ្ធិពល ៚

៙ ស្មេរ៖ កាលីន

30/10/2025

🚀 FRL 2026 មកដល់ហើយ!

ក្លឹបសិក្សាភាសាអង់គ្លេសសម្រាប់សិស្សានុសិស្សថ្នាក់ទី ១១ និង ១២ ដែលកំពុងត្រៀមប្រឡងបាក់ឌុប និងត្រៀមលក្ខណៈសម្រាប់បន្តថ្នាក់សាកលវិទ្យាល័យ!

➡️ ចុះឈ្មោះឥឡូវនេះ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥៖ លីងក្នុងខម្មិន

📚 រៀនរយៈពេល 30 សប្តាហ៍
👩🏼‍💻 ថ្នាក់អនឡាញ៖ រៀងរាល់ថ្ងៃសៅរ៍ (7:30-9:30យប់)
👨🏼‍🏫 ថ្នាក់រៀនផ្ទាល់៖ រៀងរាល់ថ្ងៃអាទិត្យ (1:30-4:30រសៀល ទីតាំងនៅក្នុងក្រុងព្រះសីហនុ)
💸 បង់តាមលទ្ធភាព (0$-15$/ខែ)
👩‍🎓👨‍🎓 10-20 នាក់ក្នុងមួយក្លឹប

✨ រៀនឆ្លាត រីកចម្រើន និងជះពន្លឺរួមគ្នាជាមួយមិត្តរបស់អ្នក ដើម្បី៖
✅ ពង្រឹងលើពាក្យ វេយ្យាករណ៍ ការអាន ការសរសេរ ការស្តាប់ (ខ្លះ) និងការនិយាយ (ខ្លះៗ)
✅ បង្កើតយុទ្ធសាស្ត្រសម្រាប់ប្រឡង ទំនុកចិត្ត និងជំនាញសិក្សា
✅ រៀននៅក្នុងបរិយាកាសដែលមានសុវត្ថិភាព គាំទ្រគ្នាទៅវិញទៅមក និងការលើកទឹកចិត្ត

⚠️ ចំណាំ៖ សម្រាប់អ្នកដែលចង់រៀនពិតប្រាកដតែប៉ុណ្ណោះ!

ឆ្នាំមុនជិះយន្តហោះ ឆ្នាំនេះ  #ក្រម៉ាខ្មែរសុំជិះកប៉ាល់ម្តងហើយ 🤩🧣🇰🇭!!! ទិញឥឡូវនេះ !!! សម្រាប់បងប្អូនដែលត្រូវការក្រម៉ាខ្មែរ...
10/10/2025

ឆ្នាំមុនជិះយន្តហោះ ឆ្នាំនេះ #ក្រម៉ាខ្មែរសុំជិះកប៉ាល់ម្តងហើយ 🤩🧣🇰🇭

!!! ទិញឥឡូវនេះ !!! សម្រាប់បងប្អូនដែលត្រូវការក្រម៉ាខ្មែរពណ៌ស្អាតៗ កាបូប និងសម្ភារៈមួយចំនួនកែច្នៃពីក្រម៉ា ✨ ត្បាញ និងច្នៃដោយកូនសិស្ស និងអ្នកកោះដាច់ផ្ទាល់ 🫶🏻

📩 អាចទាក់ទងបាន៖ 0965995713 / 086417852

*️⃣ បញ្ជាក់៖
➡️ ជាគំនិតផ្តួចផ្តើមអាជីវកម្មដោយសិស្សានុសិស្សនៅកោះដាច់
➡️ ត្បាញដោយអ្នកកោះដាច់
➡️ #ផលិតផលខ្មែរ #គុណភាពល្អ
➡️ #តម្លៃធូរថ្លៃជាងនៅលើទីផ្សារ

⏺️ កាន់តែពិសេស #ប្រាក់ចំណេញ 50% នៃការលក់បាន នឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រកម្មវិធីបង្រៀនភាសាអង់គ្លេស ព្រមទាំងវគ្គបំប៉នការអាន ការសរសេរភាសាខ្មែរ និងមូលដ្ឋានគ្រឹះគណិតវិទ្យា ទៅកាន់សិស្សានុសិស្សដែលខ្វះខាតឱកាស Greaterment Academy & Across The Story។

"វីតម្បាញ យើងត្បាញដើម្បីការអប់រំ | vDambanh — We Weave For Education"

#ក្រម៉ាខ្មែរ

06/10/2025

We appreciate and shout out to Teach For Cambodia fellows for your dedication 🫶🏻🙏🏼✨

Arise and Shine ✨
29/09/2025

Arise and Shine ✨

🚀 FRL 2026 មកដល់ហើយ!

ក្លឹបសិក្សាភាសាអង់គ្លេសសម្រាប់សិស្សានុសិស្សថ្នាក់ទី ១១ និង ១២ នៅខេត្តព្រះសីហនុ ដែលកំពុងត្រៀមប្រឡងបាក់ឌុប និងត្រៀមលក្ខណៈសម្រាប់បន្តថ្នាក់សាកលវិទ្យាល័យ!

➡️ ចុះឈ្មោះឥឡូវនេះ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥៖ https://forms.gle/NQbMwh9fx4rPaWvHA

📚 រៀនរយៈពេល 30 សប្តាហ៍ | រៀងរាល់រសៀលថ្ងៃអាទិត្យ | 2-3 ម៉ោង/សប្តាហ៍
💸 បង់តាមលទ្ធភាព (0$-15$/ខែ)
👩‍🎓👨‍🎓 10-20 នាក់ក្នុងមួយក្លឹប (ដោយផ្ទាល់)
✨ រៀនឆ្លាត រីកចម្រើន និងជះពន្លឺរួមគ្នាជាមួយមិត្តរបស់អ្នក ដើម្បី៖

✅ ពង្រឹងលើពាក្យ វេយ្យាករណ៍ ការអាន ការសរសេរ ការស្តាប់ (ខ្លះ) និងការនិយាយ (ខ្លះៗ)
✅ បង្កើតយុទ្ធសាស្ត្រសម្រាប់ប្រឡង ទំនុកចិត្ត និងជំនាញសិក្សា
✅ រៀននៅក្នុងបរិយាកាសដែលមានសុវត្ថិភាព គាំទ្រគ្នាទៅវិញទៅមក និងការលើកទឹកចិត្ត

⚠️ ចំណាំ៖ សម្រាប់អ្នកដែលចង់រៀនពិតប្រាកដតែប៉ុណ្ណោះ!

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Greaterment Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Greaterment Academy:

Share