ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University

  • Home
  • ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University is created to support all poor promising students
(2)

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហ​មុនីរាជាចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ Innovative University College នៅទីក្រុងកូឡាឡាំព...
17/08/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហ​មុនីរាជាចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ Innovative University College នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងក្នុងព្រះបរមនាម​ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានដឹកនាំគណៈប្រតិភូពុទ្ធិកសាកលវិទ្យាល័យចូលរួមក្នុង ពិធីចុះអនុស្សរណៈយោគយល់ ទស្សនកិច្ច និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Azri សាកលវិទ្យាធិការរង និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ Innovative University College នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។​

ក្នុងសុន្ទរកថាស្វាគមន៍នៃពិធីចុះអនុស្សរណៈយោគយល់ លោកបណ្ឌិត Azri បានថ្លែងអំណរគុណចំពោះឯកឧត្តម ងួន ស្តេចភក្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកកាន់ប្រទេសម៉ាឡេស៊ី និងចូលរួមចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងសាកលវិទ្យាល័យទាំងពីរ។ លោកបណ្ឌិតបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះមានគោលបំណង រួមចំណែកអភិវឌ្ឍសមត្ថភាពស្ថាប័ន និងនិស្សិត តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា ការផ្តល់អាហារូបករណ៍ ការលើកកម្ពស់ការស្រាវជ្រាវ ការពង្រឹងអភិបាលកិច្ច និងការពង្រីកការផ្សព្វផ្សាយទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ ជាពិសេស រួមចំណែកផ្សារភ្ជាប់វប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈវិស័យអប់រំ ដោយផ្តោតលើកិច្ចសហការដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។

ជាការឆ្លើយតប ឯកឧត្តម ងួន ស្តេចភក្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ Innovative University College ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងបានបង្ហាញពីសារៈសំខាន់នៃការចុះអនុស្សរណៈយោគយល់នេះ ក្នុងការបង្កើតឱកាសសម្រាប់សាកលវិទ្យាល័យទាំងពីរ រួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅរកការអប់រំប្រកបដោយឧត្តមភាព និងបរិយាបន្ន។

ជាងនេះទៅទៀត ឯកឧត្តម ក៏បានកោតសរសើចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសម៉ាឡេស៊ី ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងយុត្តិធម៌ក្នុងជម្លោះឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃមកលើកម្ពុជា។ ឯកឧត្តម ក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី នឹងកាន់តែស្អិតរមួតលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ កាន់តែរីកចម្រើន និងទទួលបានជោគជ័យជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ចំពោះការចុះអនុស្សរណៈយោគយល់រវាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហ​មុនីរាជា និងសាកលវិទ្យាល័យ Innovative University Collegeនាពេលនេះ គឺជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាមួយស្ថាប័នឧត្តមសិក្សាអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ការសិក្សា ការស្រាវជ្រាវ និងការផ្លាស់ប្តូរបទពិសោធន៍រវាងសាកលវិទ្យាល័យទាំងពីរ។

17/08/2026

បណ្ណាល័យតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

បណ្ណាល័យតេជោសន្តិភាពជាទីតាំងសម្រាប់ផ្តល់ចំណេះដឹង និងការរៀនសូត្រ បន្ថែមសម្រាប់ការអភិវឌ្ឍសមត្ថភាពក្នុងការសិក្សានិងជាកន្លែងដែលសម្បូរទៅដោយ សៀវភៅសិក្សា ឯកសារយោង ទស្សនាវដ្តី កាសែត និងកុំព្យូទ័រ ដែលមានភាពងាយស្រួលសម្រាប់និស្សិតសិក្សាស្រាវជ្រាវបន្ថែម។

16/08/2026

កម្មវិធីព័ត៌មានប្រចាំសប្តាហ៍ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលនឹងធ្វើការរាយការណ៍ព័ត៌មានថ្មីៗ សកម្មភាពសិក្សា និងព្រឹត្តិការណ៍សំខាន់ៗ ដោយ លោក សុគុណ ដាវិន និងកញ្ញា ជា សាន់រ៉ូហ្សា។
កម្មវិធីព័ត៌មានប្រចាំសប្តាហ៍នឹងធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃចុងសប្តាហ៍ វេលាម៉ោង ៧:០០ នាទីយប់។

ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ ឯកឧត្តម ងួន ស្ដេចភក្ដី ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបត...
16/08/2026

ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ ឯកឧត្តម ងួន ស្ដេចភក្ដី ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានដឹកនាំ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដៃគូអន្តរជាតិ ព្រមទាំងពិភាក្សាអំពីការត្រៀមបញ្ជូននិស្សិតកម្មវិធីថ្នាក់អន្តរជាតិទៅសិក្សា និងការចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយ Innovative University College (IUC)។

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំសិក្ខាសាលាអន្តរជាតិ ស្តីពី «ការអភិវឌ្ឍឧត្តមភាពនៃអាជីពការងារ»នាថ្ងៃទី១៥ ខែសីហា ឆ...
15/08/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំសិក្ខាសាលាអន្តរជាតិ ស្តីពី «ការអភិវឌ្ឍឧត្តមភាពនៃអាជីពការងារ»

នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំសិក្ខាសាលាអន្តរជាតិ ស្តីពី «ការអភិវឌ្ឍឧត្តមភាពនៃអាជីពការងារ» ក្រោមការបណ្តុះបណ្តាលដោយវាគ្មិនបរទេសលោក Kraisar Gilitwala ដោយមានការចូលរួមពីបុគ្គលិក និងនិស្សិត សរុបចំនួន ១៦នាក់ នៅសាលវិមានឯករាជ្យ ជាន់ទី៩ នៃអគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។

សិក្ខាសាលានេះផ្តោតសំខាន់លើការកសាងឧត្តមភាពក្នុងអាជីពការងារ តាមរយៈការគ្រប់គ្រងភាគីពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព ព្រមទាំងការពង្រឹងចំណេះដឹង និងជំនាញដែលចាំបាច់សម្រាប់ការកំណត់យុទ្ធសាស្ត្រ និងការកសាងភាពរីកចម្រើនក្នុងការងារ អាជីវកម្ម និងការសិក្សា ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

[English Below]នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ និស្សិតកម្មវិធីអាហារូបករណ៍អន្តរជាតិ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បាន...
15/08/2026

[English Below]

នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ និស្សិតកម្មវិធីអាហារូបករណ៍អន្តរជាតិ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានទទួលជ័យលាភីលេខ១ និងជ័យលាភីលេខ២ ក្នុងការប្រកួតប្រជែងស្នាដៃសិល្បៈគំនូរ ដែលរៀបចំឡើងក្នុងឱកាសអបអរសាទរខួបលើកទី៨០ នៃទិវាឯករាជ្យរបស់សាធារណរដ្ឋឥណ្ឌា។

ការប្រកួតប្រជែងនេះបានរៀបចំឡើងនៅស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមប្រមាណជាង ១០០នាក់ ដែលមកពីបណ្តាសាកលវិទ្យាល័យនានា ព្រមទាំងអ្នកចូលរួមជាតិ និងអន្តរជាតិ។

ការទទួលបានជ័យលាភីលេខ១ និងលេខ២ របស់និស្សិតកម្មវិធីអាហារូបករណ៍អន្តរជាតិ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលបានបង្ហាញពីសមត្ថភាព ទេពកោសល្យ និងភាពច្នៃប្រឌិតរបស់និស្សិត ព្រមទាំងឆ្លុះបញ្ចាំងពីការចូលរួមរបស់ពុទ្ធិកសាកលវិទ្យាល័យក្នុងការលើកកម្ពស់សមត្ថភាពនិស្សិត តាមរយៈការចូលរួមក្នុងសកម្មភាពសិក្សា សិល្បៈ និងវប្បធម៌នៅលើវេទិកាជាតិ និងអន្តរជាតិ។

***

On August 15, 2026, students of the International Scholarship Program at Preah Sihamoniraja Buddhist University were awarded First Prize and Second Prize in a painting competition organized to commemorate the 80th Independence Day of the Republic of India.

The competition was held at the Embassy of India in the Kingdom of Cambodia, with more than 100 participants from various universities, as well as Cambodian and international participants.

The achievement of First and Second Prize by students of the International Scholarship Program at Preah Sihamoniraja Buddhist University represents another accomplishment, demonstrating the students’ capabilities, talents, and creativity. It also reflects the University’s commitment to enhancing students’ competencies by providing opportunities to participate in academic, artistic, and cultural activities at both national and international.

14/08/2026

🗓PSBU Weekly News Recap – [August, 14th 2026, Week 96]
From breaking headlines to local highlights, here’s everything you need to know this week — all in one video! 🎥👇
✅ His Holiness the Rector's activities
✅ Top national and global stories
✅ Community updates & events
✅ University management
✅ Official affairs, and student life at PSB University
✅ What to watch for next week
Hit play, stay informed, and don’t forget to like, share, and comment with your thoughts! 💬🗣

13/08/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នឹងរៀបចំសិក្ខាសាលាអន្តរជាតិ ស្តីពីប្រធានបទ «ការអភិវឌ្ឍឧត្តមភាពនៃអាជីពការងារ» បង្រៀនដោយលោក Kraisar Gilitwala ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែសីហា ឆ្នាំ២០២៦។

សូមនិមន្ត-អញ្ជើញសមណនិស្សិត និស្សិត លោក លោកស្រី និងសាធារណជនដែលមានចំណាប់អារម្មណ៍ចូលរួមដោយឥតគិតថ្លៃ។ សូមចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://forms.gle/14u2JrRQFbYiMjyc9 (https://docs.google.com/.../1FAIpQLSfw9ZeVHca.../viewform...)

រសៀលថ្ងៃ ព្រហស្បតិ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦សម្ដេចព្រះមហាសង្ឃរាជ បួ...
13/08/2026

រសៀលថ្ងៃ ព្រហស្បតិ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ទ្រង់សព្វព្រះហឬទ័យ យាងសុខសួរសុខទុក្ខ អបអរសាទរ ចំពោះ លោក ចាត ទិត ប្រធានរដ្ឋបាលប៉ុស្ដិ៍សុខភាព មន្ត្រីរាជការPSBU និងភរិយា សម្រាលបានកូនស្រី សម្រាកនៅមន្ទីពេទ្យកាល់ម៉ែត។ ដង្ហែរអមដោយ ឯកឧត្ដម ងួន ស្ដេចភក្ដី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រួមទាំងមន្ត្រីរាជការ និងក្រុមការងារ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំការប្រឡងតេស្តសមត្ថភាពសមណនិស្សិត និស្សិតឆមាសទី១ ឆ្នាំទី៣ និងឆ្នាំទី៤ ជំនាន់ទី១៨ព...
13/08/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំការប្រឡងតេស្តសមត្ថភាពសមណនិស្សិត និស្សិតឆមាសទី១ ឆ្នាំទី៣ និងឆ្នាំទី៤ ជំនាន់ទី១៨

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំការប្រឡងតេស្តសមត្ថភាពសមណនិស្សិត និស្សិតឆមាសទី១ ឆ្នាំទី៣ និងឆ្នាំទី៤ ជំនាន់ទី១៨ ដែលមាននិស្សិតសរុបចំនួន ៧៧៣ អង្គ/នាក់ ក្នុងនោះសមណនិស្សិតមានចំនួន ១៧៩អង្គ និស្សិតប្រុសមានចំនួន ២៨៦នាក់ និងនិស្សិតស្រីមានចំនួន ៣០៨នាក់។ ការប្រឡងត្រូវបានរៀបចំ និងបែងចែកទៅតាមជំនាញទាំង ៧ រួមមាន៖
១. ទស្សនវិជ្ជាពុទ្ធសាសនា ២. នីតិសាស្ត្រ ៣. អក្សរសាស្ត្រខ្មែរ
៤. វិទ្យាសាស្ត្រកុំព្យូទ័រ ៥. វិទ្យាសាស្ត្រអប់រំ ៦. គ្រប់គ្រងទូទៅ
៧. បង្រៀនភាសាអង់គ្លេស

អាសយដ្ឋានបរិវេណវត្តស្វាយពពែ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្បែរផ្សារទំនើបអ៊ីអន១ ភ្នំពេញ ជាប់ទូតរុស្ស៊ី
ព័ត៌មានសិក្សា៖ 023 902 904 / 010 67 57 88
ប្រឹក្សាយោបល់៖ 092 752 993 / 070 402 402 / 070 211 422 / 016 43 43 25
Google Map: https://maps.app.goo.gl/eZ612dFja3wpiEfy9
https://www.iau-hesd.net/.../preah-sihamoniraja-buddhist...
https://www.whed.net/institutions/IAU-028828

https://www.timeshighereducation.com/world-university-rankings/psb-university-cambodia...................................................................
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦

Address

Opposite To Russian Ambassy

855

Alerts

Be the first to know and let us send you an email when ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា PSB University:

Shortcuts

  • Want your organization to be the top-listed Non Profit Organization?

Share