សាលាគណ ខេត្តក្រចេះ

សាលាគណ  ខេត្តក្រចេះ សកម្មភាពផ្សេងៗទាក់ទងការងារសង្គម ព្រះសង្ឃ និងកិច្ចការរដ្ឋបាលមួយចំនួន ក្នុងខេត្តនេះ។

ពិធីឧបោសថកម្ម========= #ព្រះវិមលរតនៈ បណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស និងជាព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ។បានន...
03/03/2026

ពិធីឧបោសថកម្ម
=========

#ព្រះវិមលរតនៈ បណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស និងជាព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ។

បាននិមន្តដឹកនាំធ្វើពិធីឧបោសថកម្ម នៅរោងឧបោសថ នាពទ្ធ័សីមាវត្ត រដ្ឋបាលារាម (ប៉ាឆា) សង្កាត់ក្រចេះ ក្រុងក្រចេះ មានភិក្ខុចំនួន២៥រូប។

ឧបោសថកម្ម គឺជាពិធីធម្មវិន័យមួយសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលព្រះសង្ឃប្រតិបត្តិជាប្រចាំ ដើម្បីធ្វើឱ្យសីលរបស់ខ្លួនបរិសុទ្ធ។

ឧបោសថកម្ម គឺជាការប្រជុំរបស់ព្រះសង្ឃក្នុងវត្ត ដើម្បី៖
• សូត្រព្រះបាតិមោក្ខ (ច្បាប់វិន័យរបស់ព្រះសង្ឃ)
• ពិនិត្យកំហុស និងសារភាពទោសកំហុស ប្រសិនបើមាន
• បន្សុទ្ធសីល និងរក្សាវិន័យសង្ឃឱ្យបរិសុទ្ធ។

គោលបំណងសំខាន់
• រក្សាសាមគ្គីភាពក្នុងសង្ឃ
• ថែរក្សាវិន័យព្រះសង្ឃ
• ឱ្យសង្ឃមានសេចក្ដីបរិសុទ្ធក្នុងការប្រតិបត្តិធម៌។

ជាទូទៅ ព្រះសង្ឃធ្វើឧបោសថកម្ម ២ ដងក្នុងមួយខែ គឺ៖
• ថ្ងៃ ១៥ កើត
• ថ្ងៃ ១៥ រោច
========
ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦

នាថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ #ព្រះញាណសារវេទី លឹម ប៊...
23/02/2026

នាថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

#ព្រះញាណសារវេទី លឹម ប៊ុនថុន ព្រះរាជាគណៈកិត្តិយស និងជាព្រះវិន័យមេធា ព្រះបាឡាត់គណខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ព្រះវិមលរតនៈ ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស ព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ បាននិមន្តជាអធិបតីកម្មវិធី ផ្សព្វផ្សាយប្រកាសខ្លឹមសារអនុសំវច្ឆរៈសន្និបាតមន្រ្តីសង្ឃលើកទី៣៣ សម្រាប់ស្រុកស្នួល។

ដោយមានការនិមន្ត អញ្ជើញចូលរួមពី លោក ស៊ុំ ជួន ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី កុយ សំបូរ អភិបាលរងស្រុកស្នួល ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ ជំនួយការសាលាគណ ព្រះគ្រូអនុគណ សហការីអនុគណ ព្រះចៅអធិការទាំង៣៨វត្ត សមណសិស្ស លោកអាចារ្យ គណៈកម្មការ លោកយាយ លោកតា សរុបប្រមាណ១៥០អង្គ/នាក់។
====
#សាលាគណខេត្តក្រចេះ

#សាលាអនុគណស្រុកស្នួល

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈលើកទី៣៣======ថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ...
17/02/2026

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈលើកទី៣៣
======

ថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

#សាលាអុនគណស្រុកព្រែកប្រសព្វ បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈសន្និបាតលើកទី៣៣ សម្រាប់ស្រុកព្រែកប្រសព្វ។

ក្រោមអធិបតីភាព
- ព្រះវិមលរតនៈ បណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស ព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ។
- លោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត។

ដោយមានការនិមន្ត អញ្ជើញចូលរួមពី លោក សូម សារិត អភិបាលនៃគណៈអភិបាលស្រុកព្រែកប្រសព្វ ព្រះមន្ត្រីសង្ឃខេត្ត ព្រះអនុគណ ជំនួយការសាលាគណ សហការីអនុគណ លោកមេឃុំ លោកមេភូមិ នាយកសាលា ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការទាំង៣៨វត្ត សរុបចំនួនប្រមាណ១៣០អង្គ/នាក់។

ក្នុងនោះផងដែរ ព្រះវិមលរតនៈ បណ្ឌិត ទេព ហត្ថា បានមានសង្ឃដីកាសំណេះសំណាលផ្តាំផ្ញើក្នុងអង្គពិធីទាំងមួល ត្រូវចេះរូបរួមសាមគ្គីជាមួយនឹងអាជ្ញាធរដែនដី មន្ត្រីមានសមត្ថកិច្ច និងសូមព្រះអនុគណ សហការីអនុគណ បន្តយកចិត្តទុកដាក់លើវិស័យពុទ្ធិកសិក្សា ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវជួយពង្រឹង តាមដាន ពិនិត្យរាល់សកម្មភាពសិក្សារបស់សមណសិស្ស ពីព្រោះពុទ្ធិកសិក្សា ជាខ្នងរបស់ព្រះពុទ្ធសាសនា។

ពិធីផ្សព្វផ្សាយប្រារព្ធនៅវត្ត ចន្ទមូលី (តាម៉ៅ) ភូមិតាម៉ៅកណ្តាល-ក្រោម ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
====

#សាលាអុគណស្រុកព្រែកប្រសព្វ

#សាលាគណខេត្តក្រចេះ

17/02/2026
ពិធីបញ្ចុះខណ្ឌសីមា==========នាយប់ថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០...
15/02/2026

ពិធីបញ្ចុះខណ្ឌសីមា
==========

នាយប់ថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

#ព្រះវិមលរតនៈ បណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស ព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ បាននិមន្តជាអធិបតីដឹកនាំភិក្ខុសង្ឃចំនួន១០១អង្គ ធ្វើសង្ឃកម្ម បញ្ចុះខណ្ឌសីមា វត្តទួលរម្មណីយ (ដងទង់) ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

- ពិធីបញ្ចុះខណ្ឌសីមា គឺជាពិធីព្រះពុទ្ធសាសនាដ៏សំខាន់មួយ សម្រាប់កំណត់ព្រំដែនព្រះវិហារ ឬរោងឧបោសថ ដើម្បីឱ្យក្លាយជាកន្លែងត្រឹមត្រូវសម្រាប់ព្រះសង្ឃប្រតិបត្តិពិធីសង្ឃកម្ម តាមវិន័យព្រះពុទ្ធសាសនា។

​- ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីមា​ដែល​ភិក្ខុ​ទាំងឡាយ​ណា​សន្មត​មុន​ហើយ​ ​កម្ម​នោះ​របស់​ភិក្ខុ​ទាំងឡាយ​នោះ​ ​ប្រកបដោយ​ធម៌​មិន​កម្រើក​ ​គួរ​តាំងនៅ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីមា​ដែល​ភិក្ខុ​ទាំងឡាយ​ណា​សន្មត​ជា​ខាងក្រោយ​ ​កម្ម​នោះ​របស់​ភិក្ខុ​ទាំងឡាយ​នោះ​ ​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កម្រើក​ ​មិន​គួរ​តាំងនៅ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុមិនត្រូវទំលាយសីមាដោយ​សីមា​ទេ​ ​ភិក្ខុ​ណា​ទំ​លាយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​គ្រប​សង្កត់​សីមា​ដោយ​សីមា​។​ ​ភិក្ខុទាំងឡាយក្រាបទូលដំណើរនោះចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីមា​ដែល​ភិក្ខុ​ទាំងឡាយ​ណា​សន្មត​មុន​ហើយ​ ​កម្ម​នកម្មនោះរបស់ភិក្ខុទាំងឡាយនោះ។
===
ថ្ងៃអាទិត្យ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ក្រចេះ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរៈសន្និបាតមន្ត្រីសង្ឃលើកទី៣៣====== #សាលាអនុគណស្រុកឆ្លូង បានរៀបចំពិធីប្រកាសផ្សព្វផ្សាយខ្ល...
13/02/2026

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរៈសន្និបាតមន្ត្រីសង្ឃលើកទី៣៣
======

#សាលាអនុគណស្រុកឆ្លូង បានរៀបចំពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរៈសន្និបាតមន្រ្តីសង្ឃលើកទី៣៣ ទូទាំងស្រុកឆ្លូង។

#ក្រោមអធិបតីភាពបើក ព្រះញាណសារវេទី លឹម ប៊ុនថុន ព្រះរាជាគណៈកិត្តិយស និងជាវិន័យមេធា ព្រះបាឡាត់គណខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ព្រះវិមលរតនៈ បណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស ព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ។

#ពិធីបិទក្រោមអធិបតីភាព លោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ។

ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះរាជាគណៈ ព្រះគ្រូឋានុក្រម ព្រះមន្រ្តីសង្ឃខេត្ត សហការីអនុគណ ព្រះចៅអធិការ សមណសិស្ស លោកអាចារ្យ គណៈកម្មការ សរុបចំនួនប្រមាណ១០០អង្គ/នាក់។

ក្នុងនោះផងដែរ ព្រះញាណសារវេទី បានមានថេរដិការផ្តាំផ្ញើដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យពុទ្ធិកសិក្សា ត្រូវមានសាមគ្គីភាព ស្រុះស្រួល សហការគ្នា ធ្វើការត្រូវចេះផ្លាស់ប្ដូរយោបល់ ដោយការគោរពគ្នាទៅវិញទៅមក ដើម្បីសម្រេចគោលដៅរួមតែមួយដើម្បីព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមួល។

#ពិធីប្រារព្ធនៅ វត្តព្រះចន្ទរាជា (ឈ្នៃ) ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ក្រោមការចាត់ដឹកនាំដោយ ព្រះខន្តិសារញាណ កែវ សុភា ព្រះអនុគណស្តី និងសហការី៕
===
ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ក្រចេះ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

12/02/2026
ព្រះវិមលរតនៈ ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស ព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ បាននិមន្ដជាអធិបតីក្នុងពិធីចែកបណ្ណសរសើរ ន...
12/02/2026

ព្រះវិមលរតនៈ ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស ព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ បាននិមន្ដជាអធិបតីក្នុងពិធីចែកបណ្ណសរសើរ និងបច្ច័យលើកទឹកចិត្ត ដល់សមណសិស្សដែលបានប្រលងជាប់ចំណាត់ថ្នាក់លេខ១ ដល់ លេខ៥ ចំនួន១៥ អង្គ នៃសាលាពុទ្ធិកបឋមសិក្សាចិត្របុរី ស្ថិតនៅវត្តមញ្ចសិលា ថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។

━=======༻❀༺=======━
រសៀលថ្ងៃព្រហស្បត្តិ៍ ១០​រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ស្រុកចិត្របុរី, ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦
✍️ សរសេរដោយ: ព្រះគ្រូសុន្ទរបញ្ញាមុនី ឆេន ចន្ទសេដ្ឋា ព្រះធម្មធរ អនុគណស្រុកចិត្របុរី
ថតដោយ: លោកម្ចាស់ទីណា

នាថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។ #ព្រះញាណសារវេទី លឹម ប៊ុនថ...
07/02/2026

នាថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

#ព្រះញាណសារវេទី លឹម ប៊ុនថុន ព្រះរាជាគណៈកិត្តិយស និងជាព្រះវិន័យមេធា ព្រះបាឡាត់គណខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ព្រះវិមលរតនៈ ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស ព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ បាននិមន្តជាអធិបតីបើកកម្មវិធី ផ្សព្វផ្សាយប្រកាសខ្លឹមសារអនុសំវច្ឆរៈសន្និបាតមន្រ្តីសង្ឃលើកទី៣៣ សម្រាប់ស្រុកចិត្របុរី។

បិទក្រោមអធិបតីភាព លោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ។

ដោយមានការនិមន្ត អញ្ជើញចូលរួមពី លោក ប៊ុត កុសល ប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម ស្រុកចិត្របុរី ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ ជំនួយការសាលាគណ ព្រះគ្រូអនុគណ សហការីអនុគណ ព្រះចៅអធិការ សមណសិស្ស លោកអាចារ្យ គណៈកម្មការ លោកយាយ លោកតា សរុបប្រមាណ១០០អង្គ/នាក់។

#ក្នុងនោះផងដែរ ព្រះញាណសារវេទី លឹម ប៊ុនថុន ព្រះបាឡាត់គណខេត្តក្រចេះ បាននាំយកនូវទេយ្យទានមួយចំនួនធំ ប្រគេនព្រះឥន្រ្ទាភិបាល ង៉ែត សារីន ព្រះរាជាគណៈកិត្តិយ និងជាព្រះគ្រូធម្មវិចិត្រ ព្រះគ្រូអនុគណ ស្រុកចិត្របុរី និងប្រគេនបច្ច័យបួនដល់សមណសិស្ស កម្រងសាលាពុទ្ធិកបឋមសិក្សាចិត្របុរី ចំនួន៨០អង្គ និងលោកគ្រូ៣អង្គ ក្នុង១អង្គទទួលបានបច្ច័យចំនួន២០,០០០រៀលផងដែរ។ កម្មវិធីនេះប្រព្រឹត្តទៅនាវត្ត សម្តេចព្រះនាគវ័ន្តវរពោធី សំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ៕
====

ថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ក្រចេះ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦

#សាលាគណខេត្តក្រចេះ

#សាលាអនុគណស្រុកចិត្របុរី

នាថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ #សាលាអនុគណស្រុកសំបូរ បានរៀបច...
05/02/2026

នាថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦

#សាលាអនុគណស្រុកសំបូរ បានរៀបចំពិធីផ្សព្វផ្សាយ ប្រកាសខ្លឹមសារអនុសំវច្ចរសន្និបាតមន្ត្រីសង្ឃលើកទី៣៣ ទូទាំងស្រុកសំបូរ។

ក្រោមអធិបតីភាពបើក ព្រះញាណសារវេទី លឹម ប៊ុនថុន ព្រះរាជាគណៈកិត្តិយស និងជាព្រះវិន័យមេធា ព្រះបាឡាត់គណខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ព្រះវិមលរតនៈ បណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស ព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ។

ពិធីបិទក្រោមអធិបតីភាព លោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ។

ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី លោក គង់ មេត្តា អភិបាលនៃគណៈអភិបាលស្រុកសំបូរ ព្រះមន្ត្រីសង្ឃ សហការីគណ សហការីអនុគណ ព្រះចៅអធិការ សមណសិស្ស លោកអាចារ្យ គណៈកម្មការ លោកយាយ លោកតា សរុបប្រមាណចំនួន២០០អង្គ/នាក់។

ក្នុងនោះផងដែរ ព្រះញាណសារវេទី លឹម ប៊ុនថុន ព្រះរាជាគណៈកិត្តិយស បាននាំយកសម្ភារៈ ទេយ្យវត្ថុ បច្ច័យ មកប្រគេនព្រះសិរីសម្ភារ៍ អេង ផល្លា ព្រះរាជាគណៈកិត្តិយស និងជាព្រះវិសោធបញ្ញា ព្រះគ្រូអនុគណស្រុកសំបូរ និងសមណសិស្សផងដែរ។
======
ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ក្រចេះ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦

#សាលាគណខេត្តក្រចេះ

#សាលាអនុគណស្រុកសំបូរ

01/02/2026

សូមអនុមោទនាបុណ្យមាឃបូជា! សូមសប្បុរសជនបានរួចចាកទុក្ខទាំងពួង!

សូមពិតប្រគេននិងជូនដំណឹងថា ព្រះគ្រូធម្មបញ្ញោ គង់ ម៉ៅ ព្រះចៅអធិការវត្តគិរីរង្សី ហៅវត្តភ្នំអន្សង (រលំព្នៅ) ភូមិរលំព្នៅ ឃុំស...
28/01/2026

សូមពិតប្រគេននិងជូនដំណឹងថា ព្រះគ្រូធម្មបញ្ញោ គង់ ម៉ៅ ព្រះចៅអធិការវត្តគិរីរង្សី ហៅវត្តភ្នំអន្សង (រលំព្នៅ) ភូមិរលំព្នៅ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានទទួលអនិច្ចធម្ម ក្នុងព្រះជន្ម៨៨ឆ្នាំ ដោយរោគាពាធ។

ថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦

បង្ហោះដោយ ជំនួយការសាលាគណ ភិក្ខុសិរីបាលោ យាន សំណាង

Address

Kratie

Telephone

+85515668817

Website

Alerts

Be the first to know and let us send you an email when សាលាគណ ខេត្តក្រចេះ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

សាលាគណខេត្តក្រចេះ

សូមអរព្រះគុណ និងអរគុណចំពោះការមកកាន់ទំព័រសាលាគណខេត្តក្រចេះ

សម្រាប់ព័ត៌មានផ្សេងៗអំពីសាលាគណខេត្តសូមទំនាក់ទំនង01566 8817