AFD Cambodia

AFD Cambodia Work with together for developing in our country

តើប្អូនៗយុវជន និស្សិត ខេត្តកំពង់ធំ ចង់បង្កើនជំនាញ បទពិសោធន៍ការងារទេ? បើចង់សូមរួសរាន់ឡើងឱកាសរៀនសូត្រមកដល់ហើយ។
20/08/2026

តើប្អូនៗយុវជន និស្សិត ខេត្តកំពង់ធំ ចង់បង្កើនជំនាញ បទពិសោធន៍ការងារទេ? បើចង់សូមរួសរាន់ឡើងឱកាសរៀនសូត្រមកដល់ហើយ។


ព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៦ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា AFD បានរៀបចំកិច្ចប្រជុំប្រចាំខែកក្តដា ដើម្បីបូក...
31/07/2026

ព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៦ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា AFD បានរៀបចំកិច្ចប្រជុំប្រចាំខែកក្តដា ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយកង្វល់របស់បុគ្គលិក និងលើកទិសដៅបន្ត សម្រាប់ខែសីហា ២០២៦។ លទ្ធផលនៃកិច្ចប្រជុំ បុគ្គលិកបានត្រួតពិនិត្យមើលលើផែនការសកម្មភាព និងថវិកា ដែលបានគ្រោងប្រចាំត្រីមាស និងខែ បូកសរុបលទ្ធផលដែលបានធ្វើបច្ចុប្បន្នភាពក្នុងក្របខណ្ឌកម្មវិធីរួមរបស់ស្ថាប័ន និងពិនិត្យមើលលើថវិកាផងដែរ។ ក្នុងកិច្ចប្រជុំផងដែរ ក៏មានកិច្ចស្វាគមន៍ដល់ លោកគឹម សុវណ្ណ ជាទីប្រឹក្សាបច្ចេកទេស នៃកម្មវិធីធនធានធម្មជាតិនិងប្រែប្រួលអាកាសធាតុ នៃអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ចាប់ពីខែ សីហា ឆ្នាំ២០២៦ តទៅ។
---------------------------------------------------------
On the morning of July 31, 2026, the Action for Development organization (AFD) organized its monthly meeting for July to summarize achieved work results, address challenges, resolve staff concerns, and set forward directions for August 2026. As a result of the meeting, the staff reviewed the planned quarterly and monthly action plans and budgets, summarized the updated results within the organization's joint program framework, and reviewed the budget. During the meeting, a warm welcome was also extended to Mr. Kim Sovann, who will serve as the Technical Advisor for the Natural Resources and Climate Change Program at Action for Development, starting from August 2026 onwards.

នាថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៦ តាមរយៈគម្រោង " ការផ្តល់អំណាចដល់ស្ត្រី តាមរយៈការកែលម្អជំនាញក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក ...
27/07/2026

នាថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៦ តាមរយៈគម្រោង " ការផ្តល់អំណាចដល់ស្ត្រី តាមរយៈការកែលម្អជំនាញក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក (WEASPM)" ក្រោមជំនួយគំាទ្រពី World Economic Forum, អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា AFD បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ជាំងពីការអនុវត្តគម្រោង ដែលមានយុវជនមកពីខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកំពង់ធំ សរុបចំនួន១៦នាក់ ស្ត្រី១៥នាក់ នៅការិយាល័យអង្គការ AFD នៅខេត្តកំពង់ធំ។ លទ្ធផលឃើញថា យុវជនទាំងបីខេត្ត បានឆ្លុះបញ្ជាំងពីចំនួនទាំងបី មានការអនុវត្តល្អ ការកែលំអរ និងចំនុចដែលគួរធ្វើឱ្យកាន់តែប្រសើរឡើងនៅពេលខាងមុខ។ មិនតែប៉ុណ្ណោះក្រុមយុវជនទំាងបីខេត្ត បានកំណត់គោលដៅនិងផែនការសកម្មភាព៣ឆ្នាំ របស់ខ្លួននីមួយៗ មានដូចខាងក្រោម៖
១.ខេត្តកំពង់ចាម គោលដៅ៣ឆ្នាំទៅមុខ៖ ចង់ឃើញខេត្តកំពង់ចាមជាខេត្តបែតងបេះដូងទេសចរណ៍។
២.ខេត្តកំពង់ធំ គោលដៅ៣ឆ្នាំទៅមុខ៖ ចង់ឃើញខេត្តកំពង់ធំជាខេត្តគំរូគ្មាសម្រាមទូទាំងប្រទេស។
៣.ខេត្តសៀមរាប គោលដៅ៣ឆ្នាំទៅមុខ៖ ចង់ឃើញខេត្តសផមរាបជាខេត្តមួយមានទីក្រុងបៃតង។
, ,
-------------------------------------------------
On 25 July 2026, through the project “Women Empowerment through the Advancement of Skills in Plastic Waste Management (WEASPM)” supported by the World Economic Forum, the Action For Development Organization (AFD) organized a reflection meeting on project implementation. The meeting brought together 16 youth participants (including 15 women) from Siem Reap, Kampong Cham, and Kampong Thom provinces at the AFD office in Kampong Thom.

The results, youth from all three provinces reflected on their achievements, improvements, and areas for further enhancement in the future. In addition, each provincial youth group developed own three‑year goals and action plans as follows:

1-Kampong Cham Province – Three‑year goal: To see Kampong Cham is green city become the “Heart of Tourism.”

2-Kampong Thom Province – Three‑year goal: To see Kampong Thom become a model province free of waste nationwide.

3-Siem Reap Province – Three‑year goal: To see Siem Reap become a province with a green city.

, ,

27/07/2026
នៅថ្ងៃទី ២១ និង២៣ ខែកក្តដា ឆ្នាំ២០២៦ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា AFD បានសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ក្នុងខ...
23/07/2026

នៅថ្ងៃទី ២១ និង២៣ ខែកក្តដា ឆ្នាំ២០២៦ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា AFD បានសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ រួមមានរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងអង្គការដៃគូ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការវាយតម្លៃភូមិសាស្ត្រ និងកំណត់អាទិភាពសម្រាប់កម្មវិធីយុទ្ធសាស្ត្ររបស់អង្គការជំនួយរបស់វិហារដាណឺម៉ាក (DCA) ឆ្នាំ២០២៧ - ២០៣១។ ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាន តំណាងមន្ទីរពាក់ព័ន្ធមានដូចជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរផែនការ មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន និងតំណាងជាសមាជិក គ្រោះមហន្តរាយខេត្ត ព្រមទាំងអង្គការដៃគូរ រួមមាន CoFap, CI, WCS, WVI-C, EHEO, PKH, SSLA, RECOFTC, និង Kui Hai ដែលមានអ្នកចូលរួមសរុបប្រមាណ ៣៦នាក់។ សិក្ខាសាលាមានគោលបំណង ធ្វើការពិគ្រោះយោបល់លើបញ្ហានិងតម្រូវការរបស់ខេត្តព្រះវិហារ ព្រមទាំងធ្វើការកំណត់តំបន់អទិភាពសម្រាប់ដាក់បញ្ជូលជាគោលដៅយុទ្ធសាស្ត្រ៥ឆ្នាំរបស់អង្គការ DCA និងអង្គការដៃគូ ២០២៧ ដល់ ២០៣១ នាពេលខាងមុខ។ អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងបានឯកភាពគ្នាជាបឋម សម្រាប់ត្រៀមដាក់បញ្ជូលក្នុងផែនការ មាន ៤ស្រុក នៅខេត្តកំពង់ធំ មានស្រុកសណ្តាន់ ស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទសំបូរ និងស្រុកស្ទោង និងស្រុកចំនួន៥ ក្នុងខេត្តព្រះវិហារ មានស្រុកជាំក្សាន្ត ស្រុកជ័យសេន ស្រុករវៀង ស្រុកសង្គមថ្មី និងស្រុកឆែប ខេត្តព្រះវិហារ។
-----------------------------------------
On July 21 and 23, 2026, the Action For Development Organization (AFD) coordinated with stakeholders in Kampong Thom and Preah Vihear provinces—including provincial administrations, relevant departments, and partner organizations—to convene provincial consultation meetings on geographic assessment and priority setting for the Danish Church Aid (DCA) strategic program 2027–2031.

The meetings were attended by deputy provincial governors, deputy directors of provincial administrations, and heads and deputy heads of relevant departments such as Land Management, Urban Planning, Construction and Cadastral Affairs; Rural Development; Labor and Vocational Training; Planning; Women’s Affairs; Social Affairs, Veterans and Youth Rehabilitation; Agriculture, Forestry and Fisheries; Water Resources and Meteorology; Environment; as well as members of the Provincial Disaster Committee. Partner organizations included CoFap, CI, WCS, WVI-C, EHEO, PKH, SSLA, RECOFTC, and Kui Hai, with a total of approximately 36 participants.

The workshops aimed to consult on issues and needs in Preah Vihear province and to identify priority areas for inclusion in the upcoming five‑year strategic plan of DCA and its partners (2027–2031). Discussions were lively and led to preliminary consensus on areas to be incorporated into the plan:

1-Kampong Thom Province: Sandan district, Prasat Balangk district, Prasat Sambour district, and Stoung district.

2-Preah Vihear Province: Choam Ksant district, Chey Sen district, Rovieng district, Sangkum Thmei district, and Chhaeb district.

22/07/2026
22/07/2026

Address

Kompong Thom

Alerts

Be the first to know and let us send you an email when AFD Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to AFD Cambodia:

Shortcuts

Share