ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តកំពង់ស្ពឺ Anti Cyber Crime KPS

  • Home
  • Cambodia
  • Kompong Speu
  • ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តកំពង់ស្ពឺ Anti Cyber Crime KPS
Website

ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តកំពង់ស្ពឺ Anti Cyber Crime KPS Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តកំពង់ស្ពឺ Anti Cyber Crime KPS, Community Center, Kompong Speu.

👉🔔ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការសួរព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមរយៈលេខ 010 776 644 (តេលេក្រាម) ឬPageផ្លូវការរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តកំពង់ស្ពឺ ក្រុមការងាររងចាំទទួល និងដោះស្រាយជូនប្រជាពលរដ្ឋ ។

⚠️ សូមប្រុងប្រយ័ត្ន! មានលុយច្រើនចូលគណនីធនាគារដោយមិនដឹងមូលហេតុប្រសិនបើស្រាប់តែមានប្រាក់ច្រើនចូលក្នុងគណនីធនាគាររបស់លោកអ្នក...
28/10/2026

⚠️ សូមប្រុងប្រយ័ត្ន! មានលុយច្រើនចូលគណនីធនាគារដោយមិនដឹងមូលហេតុ
ប្រសិនបើស្រាប់តែមានប្រាក់ច្រើនចូលក្នុងគណនីធនាគាររបស់លោកអ្នក ដោយមិនបានរំពឹងទុក សូមកុំទាន់ប្រើប្រាស់ ឬផ្ទេរប្រាក់នោះទៅអ្នកដទៃ។
អ្វីដែលលោកអ្នកគួរធ្វើ៖
☑️ ពិនិត្យប្រវត្តិប្រតិបត្តិការក្នុងគណនីធនាគារ។
☑️ ទាក់ទងធនាគារតាមលេខទូរសព្ទផ្លូវការ ដើម្បីផ្ទៀងផ្ទាត់ប្រភពប្រាក់។
❌ កុំដកប្រាក់ ឬចាយប្រាក់ដែលមិនទាន់ដឹងប្រភពច្បាស់លាស់។
❌ កុំផ្ទេរប្រាក់ត្រឡប់ទៅអ្នកដែលទាក់ទងមក ដោយមិនបានផ្ទៀងផ្ទាត់ជាមួយធនាគារ។
❌ កុំផ្តល់លេខកូដ OTP លេខសម្ងាត់ ឬព័ត៌មានគណនីឱ្យអ្នកដទៃ។
ហេតុអ្វីត្រូវប្រុងប្រយ័ត្ន?
ប្រាក់នោះអាចជាការផ្ទេរខុសគណនី កំហុសប្រតិបត្តិការ ឬពាក់ព័ន្ធនឹងការឆបោក។ ការផ្ទេរប្រាក់ត្រឡប់ដោយខ្លួនឯង អាចធ្វើឱ្យលោកអ្នកប្រឈមនឹងការខាតបង់ប្រាក់។
សូមចងចាំ៖ ប្រាក់ដែលចូលគណនីដោយមិនដឹងប្រភព មិនមានន័យថាជាប្រាក់របស់លោកអ្នកដោយស្វ័យប្រវត្តិទេ។
🛡ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច!
សម្រាប់ប្រព័ន្ធដំណើរការ Android:
https://play.google.com/store/apps/details...
សម្រាប់ប្រព័ន្ធដំណើរការ iOS:
https://apps.apple.com/kh/app/kapea-scams/id6798943694
«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»
🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 Anti-Cyber Crime Department


24/10/2026
ការព្រមានបន្ទាន់ពីការវាយប្រហារ AI លើប្រព័ន្ធ PHP https://police.gov.kh/?p=201251ថ្មីៗនេះមាន ការកើនឡើងនៃការវាយប្រហារតាមប្...
23/10/2026

ការព្រមានបន្ទាន់ពីការវាយប្រហារ AI លើប្រព័ន្ធ PHP
https://police.gov.kh/?p=201251
ថ្មីៗនេះមាន ការកើនឡើងនៃការវាយប្រហារតាមប្រព័ន្ធអនឡាញដោយប្រើប្រាស់បច្ចេកវិទ្យា AI លើប្រព័ន្ធ PHP ក្នុងតំបន់សហគមន៍អឺរ៉ុប និងបណ្តាប្រទេសជាច្រើន។ ក្រុមជនខិលខូចប្រើប្រាស់ AI បង្កើតកូដទុច្ចរិត និងស្កេនស្វែងរកចន្លោះប្រហោង ដើម្បីលួចទិន្នន័យ ផ្លាស់ប្ដូរទម្រង់គេហទំព័រ និងបង្កប់មេរោគ។

ដើម្បីការពារសុវត្ថិភាព ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមណែនាំដល់សាធារណជន គ្រប់ស្ថាប័ន និងអ្នកគ្រប់គ្រងគេហទំព័រត្រូវធ្វើបច្ចុប្បន្នភាព PHP, Frameworks, និង Plugins ទៅកាន់ Version ចុងក្រោយភ្លាមៗ ។ ជាមួយគ្នានេះ ត្រូវពង្រឹងប្រព័ន្ធការពារ Web Application Firewall (WAF) ពិនិត្យសុវត្ថិភាពកូដឱ្យបានតឹងរឹង និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងត្រួតពិនិត្យប្រព័ន្ធរបស់ខ្លួនជាបន្ទាន់ សម្រាប់ទប់ស្កាត់ហានិភ័យនៃការគម្រាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris Peace Agreement Day) ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
23/10/2026

អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
(Paris Peace Agreement Day)
២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

តើទិន្នន័យបុគ្គលគឺជាអ្វី?ទិន្នន័យបុគ្គល ឬព័ត៌មានសម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួន (PII - Personally Identifiable Information)...
22/10/2026

តើទិន្នន័យបុគ្គលគឺជាអ្វី?
ទិន្នន័យបុគ្គល ឬព័ត៌មានសម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួន (PII - Personally Identifiable Information) សម្តៅលើព័ត៌មានទាំងឡាយដែលអាចកំណត់អត្តសញ្ញាណបុគ្គលណាម្នាក់បាន។ ព័ត៌មានទាំងនោះរួមមាន នាម-នាមត្រកូល អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ថ្ងៃខែឆ្នាំកំណើត រូបថត ព័ត៌មានជីវមាត្រ (ស្នាមម្រាមដៃ) លេខទូរសព្ទ អាសយដ្ឋាន និងព័ត៌មានហិរញ្ញវត្ថុ (លេខគណនីធនាគារ)។
ថ្មីៗនេះ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនបានបង្ហោះរូបភាពអត្តសញ្ញាណប័ណ្ណខ្លួនជាសាធារណៈ លើបណ្តាញសង្គមហ្វេសបុក​។ ការចែករំលែក ឬបង្ហោះទិន្នន័យបែបនេះនឹងធ្វើឱ្យអ្នកអាចក្លាយជាគោលដៅវាយប្រហាររបស់ក្រុមឧក្រិដ្ឋជនបទល្មើសបច្ចេកវិទ្យាដោយស្តែងតាមបទល្មើសដូចខាងក្រោម៖
១. ការក្លែងបន្លំអត្តសញ្ញាណ (Identity Theft)៖ ការយកឈ្មោះ ឬរូបថតអត្តសញ្ញាណប័ណ្ណទៅប្រើប្រាស់ប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា ការបញ្ជាទិញទំនិញខុសច្បាប់ ការប្រកបអាជីវកម្មអនឡាញខុសច្បាប់ ការគំរាមកំហែងបុគ្គលដទៃ ឬការយកឈ្មោះទៅខ្ចីប្រាក់ខុសច្បាប់ជាដើម។
២. ការលួចគ្រប់គ្រងគណនីធនាគារ៖ ជនល្មើសប្រើប្រាស់ទិន្នន័យបុគ្គលស្រាវជ្រាវរកគណនីធនាគារ ហើយយកព័ត៌មានអត្តសញ្ញាណប័ណ្ណទៅបន្លំឆ្លងកាត់ប្រព័ន្ធផ្ទៀងផ្ទាត់សុវត្ថិភាពរបស់ធនាគារ ឬកាបូបលុយអេឡិចត្រូនិក ដើម្បីលួចយកប្រាក់របស់ជនរងគ្រោះ។
៣. ការគំរាមកំហែងទារប្រាក់ (Extortion)៖ ជនល្មើសអាចប្រមូលយករូបថត និងទិន្នន័យបុគ្គលរបស់ជនរងគ្រោះ ទៅធ្វើការគំរាមកំហែងទារប្រាក់ តាមរយៈវិធីសាស្ត្រទុច្ចរិតផ្សេងៗ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជាវីដេអូ ឬរូបភាពអាសអភាស។
ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ បញ្ឈប់ការចែករំលែកទិន្នន័យបុគ្គលរបស់ខ្លួនរួមមាន រូបថតអត្តសញ្ញាណប័ណ្ណ និងទិន្នន័យ PII ផ្សេងទៀត លើបណ្តាញសង្គមជាបន្ទាន់ និងសូមរក្សាទុកទិន្នន័យទាំងនេះឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពបំផុត៕

🔊កុំឱ្យជនឆបោក អាចបោកប្រាស់អ្នកបាន!ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញ បានក្លាយជាជម្រើសដ៏ពេញនិយម ងាយស្រួល និងចំណេញពេលវេលា សម...
19/10/2026

🔊កុំឱ្យជនឆបោក អាចបោកប្រាស់អ្នកបាន!

ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញ បានក្លាយជាជម្រើសដ៏ពេញនិយម ងាយស្រួល និងចំណេញពេលវេលា សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះ ដោយពួកគាត់មិនចាំបាច់ចំណាយពេលត្រូវទៅដល់ទីតាំងដើម្បីទិញទំនិញទាំងនោះទៀតទេ។ ទន្ទឹមនឹងគុណសម្បត្តិទាំងអស់នេះ ក៏នៅតែមានគុណវិប្បត្តិមួយចំនួនផងដែរ នោះគឺមានក្រុមជនខិលខូចបានឆ្លៀតឱកាសបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយ ដើម្បីបន្លំជាអ្នកលក់បោកប្រាស់។

សកម្មភាពរបស់ជនឆបោកទាំងនោះធ្វើ គឺបង្កើតគណនីទំព័រហ្វេសប៊ុកក្លែងក្លាយ ឬបន្លំយកគណនីពិតប្រាកដរបស់អ្នកលក់ផ្សេងទៀត មកបង្ហោះធ្វើជាលក់ទំនិញ។ ក្រោយពីជនរងគ្រោះយល់ព្រមទិញទំនិញនោះហើយ គេក៏តម្រូវឱ្យវេរប្រាក់ថ្លៃទំនិញជាមុន ប៉ុន្តែគេមិនបានផ្ញើទំនិញឱ្យទេ ថែមទាំងបិទការទាក់ទង (Blocked) ជាមួយជនរងគ្រោះតែម្តង។

ដើម្បីចៀសវាងពីការបោកប្រាស់ និងអាចការពារខ្លួនបានពីគណនីក្លែងក្លាយបោកប្រាស់ សូមពិនិត្យមើលតាមការណែនាំដូចខាងក្រោម៖

✅ គណនីទំព័រហ្វេសប៊ុកពិត (Real page)
✅មានព័ត៌មាន Page ច្បាស់លាស់
✅មានប្រវត្តិបង្ហោះមាតិកាជាបន្តបន្ទាប់
✅មានអ្នកតាមដាន (Followers) ពិតប្រាកដ
✅មានមតិយោបល់ និងព័ត៌មានត្រឡប់ពីអតិថិជន
✅មានព័ត៌មានសម្រាប់ទំនាក់ទំនងច្បាស់លាស់

⛔️ គណនីទំព័រហ្វេសប៊ុកក្លែងក្លាយ (Fake page)
✖️ឈ្មោះ និងរូបភាពស្រដៀងឬដូចនឹង Page ពិត
✖️មានចំនួនអ្នកតាមដាន (Follows) មិនប្រក្រតី
✖️ផ្សព្វផ្សាយលក់តម្លៃទាបខ្លាំង ឬប្រម៉ូសិនច្រើន
✖️ទាមទារឱ្យផ្ទេរប្រាក់ជាមុនដោយគ្មានលក្ខខណ្ឌ

💰ដើម្បីសុវត្ថិភាពក្នុងការទិញទំនិញតាមអនឡាញ សូមជ្រើសរើសការទូទាត់ប្រាក់ពេលទទួលទំនិញ Cash on Delivery (COD) ជួយកាត់បន្ថយហានិភ័យក្នុងការបោកតាមអនឡាញ។

🛡ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច!
សម្រាប់ប្រព័ន្ធដំណើរការ Android:
https://play.google.com/store/apps/details?id=com.accd.kapeascams
សម្រាប់ប្រព័ន្ធដំណើរការ iOS:
https://apps.apple.com/kh/app/kapea-scams/id6798943694

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 Anti-Cyber Crime Department


សូមប្រយ័ត្ន! ការឆបោកតាមអនឡាញ ល្បិចបោកឱ្យវេរប្រាក់មុន តែមិនផ្ញើទំនិញឱ្យ និងប្លុក (Block) គណនីចោល!បច្ចុប្បន្ន ស្របពេលដែលជី...
16/10/2026

សូមប្រយ័ត្ន! ការឆបោកតាមអនឡាញ ល្បិចបោកឱ្យវេរប្រាក់មុន តែមិនផ្ញើទំនិញឱ្យ និងប្លុក (Block) គណនីចោល!
បច្ចុប្បន្ន ស្របពេលដែលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពធូរធារ និងមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញទាំងក្នុង និងក្រៅប្រទេស បានក្លាយជាជម្រើសដ៏ពេញនិយម និងងាយស្រួល។ ប៉ុន្តែ ទន្ទឹមនឹងភាពងាយស្រួលនេះ ក្រុមជនខិលខូចក៏បានឆ្លៀតឱកាសបង្កើត Page ក្លែងក្លាយ ដើម្បីបោកប្រាស់យកប្រាក់ពីបងប្អូនតាមរយៈការតម្រូវឱ្យវេរលុយមុន រួចមិនផ្ញើទំនិញឱ្យ ហើយធ្វើការ Block ចោលភ្លាមៗ។
វិធីពិនិត្យមើលគណនីផេក (Page) ពិត និង ក្លែងក្លាយ៖
គណនីផេក (Page) ពិត៖
មានព័ត៌មាន Page ច្បាស់លាស់
មានប្រវត្តិបង្ហោះមាតិកាជាបន្តបន្ទាប់
មានអ្នក Follow ពិតប្រាកដ
មានមតិយោបល់ និង Reviews ពីអតិថិជន
មានព័ត៌មានទំនាក់ទំនងច្បាស់លាស់
គណនីផេក (Page) ក្លែងក្លាយ៖
ឈ្មោះ និងរូបភាពស្រដៀង Page ពិត
បង្កើតថ្មី និងមានប្រវត្តិមិនច្បាស់
មានចំនួន Follow មិនប្រក្រតី
ផ្សព្វផ្សាយលក់តម្លៃទាបខ្លាំង
ទាមទារឱ្យផ្ទេរប្រាក់ជាមុន
សុវត្ថិភាពក្នុងការទិញទំនិញតាមអនឡាញ៖
ជ្រើសរើសការទូទាត់ប្រាក់ពេលទទួលទំនិញ Cash on Delivery (COD) ជួយកាត់បន្ថយហានិភ័យក្នុងការបោកតាមអនឡាញ។
🛡ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច!
សម្រាប់ប្រព័ន្ធដំណើរការ Android https://play.google.com/store/apps/details...
សម្រាប់ប្រព័ន្ធដំណើរការ iOS https://apps.apple.com/kh/app/kapea-scams/id6798943694
សម្រាប់ព័ត៌មានបន្ថែមទូរស័ព្ទលេខ 023 726 822
«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»
🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 Anti-Cyber Crime Department




យោងតាម​ការជូនដំណឹង!  #សម្រាប់ក្របខ័ណ្ឌនគរបាលជាតិ​ 👮👮បំពេញជួសប្រចាំឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបា​ល​រដ្ឋបាលឃុ...
15/10/2026

យោងតាម​ការជូនដំណឹង!
#សម្រាប់ក្របខ័ណ្ឌនគរបាលជាតិ​ 👮👮បំពេញជួសប្រចាំឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបា​ល​រដ្ឋបាលឃុំ-សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​.
សូមអញ្ជើញមកពិនិត្យឈ្មោះ​ និងអានបទ​បញ្ជាផ្ទៃក្នុង. ថៃ្ង​ទី​ ២៣​ តុលា​ ២០២៦​ នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​

#កុំភ្លេចមក​ កាលបរិច្ឆេទប្រឡង​ ៖​ ថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២៦👮‍♂️

15/10/2026

នារីម្នាក់ដែលប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថ​លើវីរកងទ័ពតាមបណ្ដាញសង្គម​ Bigo Liveត្រូវសមត្ថកិច្ចកំពង់ស្ពឺឃាត់ខ្លួនបានហេីយ
-------------------------
(កំពង់ស្ពឺ​)៖​ ដោយអនុវត្ដតាមបញជាដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរ​បា​ល​ជាតិ​ និងការចង្អុលណែ​នាំពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ លោកឧ​ត្ដ​មសេនីយ៍ត្រី​ ញ៉ែម​ សៅ​ ស្នងការ​រង​ ផែនការ​ងារ​សន្ដិ​សុខ​ បានដឹកនាំបញ្ជាអោយកំ​លាំងនគរបាលការិ​យាល័យប្រឆាំ​ងបទល្មើ​សបច្ចេកវិទ្យា ចុះសហ​ការជាមួយកំ​លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង​ និងមូល​ដ្ឋានកំលាំងទុកចិត្ដធ្វេីការស្រាវជ្រាវ​លេី​មុខសញ្ញានារីដែលបានធ្វើ​សកម្មភាព​ជេរប្រទេច​ប្រមាថលេីវីរៈកង​ទ័ពកម្ពុជា​ ដោយពាក្យសម្ដីមិនសមរម្យ​។

ជាក់ស្ដែង​ក្រោយការស៊េីបអង្កេតស្រាវជ្រាវដោយកិច្ចយកចិត្ដទុកដាក់​ និងបានការសម្របសម្រួលពីឯក​ឧត្ដម​ ព្រះរាជ​អាជ្ញា​ អយ្យការ​ អម​សា​លាដំបូងខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២៦ កំលាំង​នគរបាល​ការិ​យាល័យប្រឆាំងបទ​ល្មើ​សបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាននាំខ្លួនជនសង្ស័យ​ ១នាក់ឈ្មោះ អ ឈ អ ភេទស្រី អាយុ ១៩ឆ្នាំ លាក់ខ្លួន​ពួនអាត្មានៅក្នុងចំណុចផ្ទះជួលមួយក​ន្លែ​ងស្ថិតក្នុងភូមិឧក​ញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ បញ្ជូន​មកស្នងការដ្ឋាននគរបា​ល​ខេត្ដកំពង់ស្ពឺ​ ដេីម្បីពិនិត្យតាមនីតិវិធីច្បាប់។

ករណី​ខាងលើផ្អែកតាមចម្លេីយ​សារភាពដែលនារីឈ្មោះ​ អុិន​ ឈុន​អុី​ បញ្ជាក់​ថា​កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រូប​ខ្លួនបាន ធ្វើ​ការ​Live វីដេអូ តាមគណនី​ ប​ណ្ដា​ញសង្គម​ BIGO Live ដោយប្រើប្រាស់ពាក្យសម្តីអសុរោះ និងអសី​លធម៌ទៅលើកងទ័ព ក្នុងខ្លឹមសារថា៖ "… អញក្រុមអញជេរមែនអាក្រុមទាហ៊ានហ្នឹង អញនិយាយអញ្ចឹង អាណាចង់យកអញទៅប្ដឹង ប្ដឹងទៅ! អញអត់ខ្វល់ទេ អញនិយា​យតែពាក្យពិតទេ ឱ្យវាងាប់នៅជា​យដែនហ្នឹងក៏ល្អដែរ អញទះដៃម៉ង" រួចក៏បានរត់គេចទៅសំងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ​ និងខេត្ត​បាត់ដំបង​មួយរយៈ​។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័​យបានឆ្លើយសារភា​ព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រើពាក្យសម្តីមិនសមរម្យ ជេរប្រមាថលើវីរកងទ័ពប្រាកដមែន។ បច្ចុប្បន្នជន​ស​ង្ស័​យត្រូវបានកម្លាំងជំនាញ​កំពុងធ្វើ​ការសាកសួរ​ និងកសាងសំណុំរឿង បញ្ជូន​ទៅអយ្យការ​ អមសា​លាដំបូងខេត្ដ​ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ទិញទំនិញតាមអនឡាញដោយប្រយ័ត្ន! ប្រយ័ត្នទិញហើយ អាចបាត់ទាំងលុយ និងទំនិញ!  បច្ចុប្បន្ន ស្របពេលដែលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា...
15/10/2026

ទិញទំនិញតាមអនឡាញដោយប្រយ័ត្ន! ប្រយ័ត្នទិញហើយ អាចបាត់ទាំងលុយ និងទំនិញ!
បច្ចុប្បន្ន ស្របពេលដែលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពធូរធារ និងមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញទាំងក្នុង និងក្រៅប្រទេស បានក្លាយជាជម្រើសដ៏ពេញនិយម និងងាយស្រួល។ ប៉ុន្តែ ទន្ទឹមនឹងភាពងាយស្រួលនេះ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាក៏បានឆ្លៀតឱកាសបង្កើតទំព័រហ្វេសប៊ុក (Page) ឬគណនីក្លែងក្លាយជាច្រើន ដើម្បីឆបោកប្រាក់ពីអ្នកទិញ។
ល្បិចកលដែលជនឆបោកនិយមប្រើប្រាស់៖
បង្កើត Page ឬគណនីក្លែងបន្លំ ដោយយករូបភាពទំនិញស្អាតៗ និងដាក់លក់ក្នុងតម្លៃថោកខុសពីទីផ្សារធម្មតាខ្លាំង
ជំរុញ និងបង្ខំឱ្យជនរងគ្រោះវេរប្រាក់កក់ ឬបង់ប្រាក់ថ្លៃទំនិញទាំងស្រុងមុន
ក្រោយពេលទទួលបានប្រាក់រួច ជនឆបោកនឹងមិនផ្ញើទំនិញមកឱ្យឡើយ ហើយធ្វើការ Block គណនី ឬកាត់ផ្តាច់ការទាក់ទងភ្លាមៗ
វិធានការការពារខ្លួនដើម្បីកុំឱ្យចាញ់បោក៖
១. ពិនិត្យមើលប្រវត្តិ Page៖ ពិនិត្យកាលបរិច្ឆេទនៃការបង្កើត Page មើលការ Review ការ Feedback ពីអតិថិជនពិតប្រាកដ និងការ Update ព័ត៌មានជាប់លាប់
២. ជៀសវាងការទិញទំនិញដែលថោកហួសហេតុ៖ ប្រសិនបើតម្លៃទាបជាងទីផ្សារខុសប្រក្រតី លោកអ្នកត្រូវសង្ស័យជាមុន
៣. ជ្រើសរើសវិធីទូទាត់ដែលមានសុវត្ថិភាព៖ គួរជ្រើសរើសការទូទាត់ប្រាក់នៅពេលទំនិញដឹកមកដល់ផ្ទាល់ (Cash on Delivery) ឬទិញតាមរយៈវេទិកា (Platform) ផ្លូវការដែលមានប្រព័ន្ធការពារអ្នកទិញច្បាស់លាស់
៤. កុំផ្ទេរប្រាក់ទៅគណនីបុគ្គលដែលមិនស្គាល់ប្រភពច្បាស់លាស់ ដោយគ្មានវិក្កយបត្រ ឬអាសយដ្ឋានហាងជាក់លាក់
🛡ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច!
សម្រាប់ប្រព័ន្ធដំណើរការ Android https://play.google.com/store/apps/details?id=com.accd.kapeascams
សម្រាប់ប្រព័ន្ធដំណើរការ iOS https://apps.apple.com/kh/app/kapea-scams/id6798943694
សម្រាប់ព័ត៌មានបន្ថែមទូរស័ព្ទលេខ 023 726 822
«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»
🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 Anti-Cyber Crime Department




Address

Kompong Speu

Alerts

Be the first to know and let us send you an email when ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តកំពង់ស្ពឺ Anti Cyber Crime KPS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share


Other Community Centers in Kompong Speu

Show All