Areng Community

Areng Community Grassroots community network, fighting for natural resources protection, land and livelihoods

គង្គាលាក់ខ្លួន  #អារ៉ែង #ជនជាតិដើមភាគតិចជង
21/06/2026

គង្គាលាក់ខ្លួន #អារ៉ែង
#ជនជាតិដើមភាគតិចជង

ទីទេសចរណ៍ដែលមិនអាចបំភ្លេចបាន  #ទឹកធ្លាក់ឆាយតាប៉ាង #អារ៉ែង កោះកុង  #ជនជាតិដើមភាគតិចជងរូបភាព៖ @ឆាង អារ៉ែង
20/06/2026

ទីទេសចរណ៍ដែលមិនអាចបំភ្លេចបាន #ទឹកធ្លាក់ឆាយតាប៉ាង
#អារ៉ែង កោះកុង
#ជនជាតិដើមភាគតិចជង
រូបភាព៖ @ឆាង អារ៉ែង

សកម្មភាពពិធីសែនព្រេន សុំទឹកសុណដី ដើម្បីចុះចាប់ត្រីជាលក្ខណៈសាមគ្គីប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគតិច ជង តំបន់អារ៉ែង នៅថ្ងៃទ...
22/03/2026

សកម្មភាពពិធីសែនព្រេន សុំទឹកសុណដី ដើម្បីចុះចាប់ត្រីជាលក្ខណៈសាមគ្គីប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគតិច ជង តំបន់អារ៉ែង នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៦ នេះ។
#អារ៉ែង

តើមានបងប្អូនណាខ្លះនៅចាំរូបសញ្ញានេះ! ថាតើវាស្ថិតនៅតំបន់ណាដែរ?ជួបគ្នាថ្ងៃទី២២ ខែមិនា ខាងមុខនេះ ក្នុងពិធីចាប់ត្រីរួមគ្នា។
08/03/2026

តើមានបងប្អូនណាខ្លះនៅចាំរូបសញ្ញានេះ! ថាតើវាស្ថិតនៅតំបន់ណាដែរ?
ជួបគ្នាថ្ងៃទី២២ ខែមិនា ខាងមុខនេះ ក្នុងពិធីចាប់ត្រីរួមគ្នា។

គំនូ មនុស្សពាក់ស្នែងទន្សោង សម្រាប់ពិធីឡើងអ្នកតា ឬឡើងព្រៃដំរីរបស់សហគមន៍ជនជាតិដើមភាគតិច “ជង” តំបន់អារ៉ែង នៃស្រុកថ្មបាំង ខេ...
23/02/2026

គំនូ មនុស្សពាក់ស្នែងទន្សោង សម្រាប់ពិធីឡើងអ្នកតា ឬឡើងព្រៃដំរីរបស់សហគមន៍ជនជាតិដើមភាគតិច “ជង” តំបន់អារ៉ែង នៃស្រុកថ្មបាំង ខេត្តកោះកុង។
ប្រពៃណីនេះ ជាទំនៀមរបស់ជនជាតិ ដែលបង្ហាញអំពីជំនឿ ការបួងសួងសុំសេចក្តីសុខ ក៏ដូចជាការជួបជុំរបស់សហគមន៍ក្នុងការបន្តអភិរក្សអត្តសញ្ញាណ និងការសាមគ្គីភាពរបស់ជានជាតិដើមភាគតិច “ជ”។

សេចក្តីជូនដំណឹង៖សហគមន៍ ជនជាតិដើមភាគតិច ជង តំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនថា ការចាប់ត្រីរួមគ...
13/02/2026

សេចក្តីជូនដំណឹង៖
សហគមន៍ ជនជាតិដើមភាគតិច ជង តំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនថា ការចាប់ត្រីរួមគ្នារបស់សហគមន៍យើងខ្ញុំ ដែលជាទំនៀមទំលាប់តពីដូនតាមក នឹងប្រារព្វធ្វើនៅថ្ងៃអាទិត្យ ទី២២ ខែមិនា ឆ្នាំ២០២៦ ខាងមុខនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន ភ្ញៀវទេសចរណ៍ និងអ្នកស្នេហាធនធានធម្មជាតិទាំងអស់ មកចូលរួម ទស្សនា និងទេសចរនៅតំបន់អារ៉ែងតាមការគួរ។​
សូមបញ្ជាក់ថា៖ ពិធីចាប់ត្រីរួមគ្នានេះ ត្រូវបានចាស់ទុំ ជាមួយនឹងប្រជាពលរដ្ឋក្នុងភូមិ ប្រារព្វរៀបចំជារៀងរាល់ឆ្នាំ តតាំងពីដូនតាមកម្លេះ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក ហ៊ឹង ពៅ ទូរស័ព្ទលេខ៖ 088 893 6669 ឬ 097 476 7048
សូមអរគុណ!

ពិធីបួងសួងសុំសេចក្តីសុខតាមបែបប្រពៃណីសហគមន៍ជនជាតិដើមភាគតិច ជង, តំបន់អារ៉ែងថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥...
27/01/2026

ពិធីបួងសួងសុំសេចក្តីសុខតាមបែបប្រពៃណីសហគមន៍ជនជាតិដើមភាគតិច ជង, តំបន់អារ៉ែង

ថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ចាស់ទុំ សហគមន៍ជនជាតិដើមភាគតិច ជង តំបន់អារ៉ែងប្រមាណ៥០នាក់ បានឯកភាពគ្នាធ្វើពិធីបួងសួង លោកយាយដូនធំ ដើម្បីសុំសេចក្តីសុខជូនសហគមន៍ទាំងមូលតាមប្រពៃណី ទំនៀមទំលាប់តពីដូនតា។
កម្មវិធីនេះរៀបចំឡើងនៅចំណុចរោងលោកយាយដូនធំ ភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្ម បាំង ខេត្តកោះកុង ដោយមានការចូលរួមពីកុមារៗផងដែរ ដែលជាអ្នកបន្តវេន។
រូបភាព៖ ហ៊ីង ពៅ
#អារ៉ែង

ទេសភាពតំបន់អារ៉ែង (វាលហាលសំពត់) នារដូវរងារនេះ!
22/01/2026

ទេសភាពតំបន់អារ៉ែង (វាលហាលសំពត់) នារដូវរងារនេះ!

សាមគ្គីភាពសហគមន៍ជនជាតិដើមភាគតិច “ជង” តំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង។
21/12/2025

សាមគ្គីភាពសហគមន៍ជនជាតិដើមភាគតិច “ជង” តំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង។

20/12/2025

សូមឲ្យពួកអាថៃ អាចោរសៀមចង្រៃ ឈ្លានពានទឹកដីកម្ពុជា ឲ្យវិនាសអន្តរាយខ្ចាត់ខ្ចាយពីលើភពផែនដីនេះ ហោង!
សូមឲ្យវីរកងទ័ព វីរៈនគរបាលជាតិកម្ពុជា ឈ្នះអស់មាសត្រូវគ្រប់ទិសទីទាំងអស់ ❤️
ការបន់ស្រន់របស់សហគមន៍ជនជាតិដើមភាគតិច “ជង” តំបន់អារ៉ែង។

Address

Thmor Duanpov, Chamnorb And Prolay Commune, Thmorbang
Koh Kong

Website

Alerts

Be the first to know and let us send you an email when Areng Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share