01/06/2025
ក្រុមអ្នកការពារបៃតង បានចូលរួមសម្អាតឆ្នេរសមុទ្រមួយកន្លែងនៅចំណុចពយនគរបាល នៅលេីកោះស្ដេច ដោយសហការជាមួយផ្ទះសំណាក់សេះសមុទ្រ និងភ្ញៀវទេសចរដែបានមកលេងកម្សាន្តនៅកោះស្ដេច។ ពួកយេីងបានចំណាយពេលប្រហែលមួយម៉ោងជាង ហេីយប្រមូលសំរាមបាន 150 គីឡូក្រាម ដោយក្នុងនោះមាន ថង់ផ្លាស្ទិក ជ័រផ្លាស្ទិក ឧបករណ៍នេសាទចាស់ៗ និងប្រភេទស្នោរខ្ចប់ចំណីអាហារ!
សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ មេត្តាចូលរួមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមសម្អាតទាំងអស់គ្នាដេីម្បីកោះស្ដេចស្អាត ការរស់នៅស្អាត បរិស្ថានល្អ អនាម័យល្អ ទេសចរណ៍កេីនឡេីង ជីវភាពថ្លៃថ្នូរ ♻️