13/04/2026
[ភាសាអង់គ្លេសនៅខាងក្រោម | English below]
🌿 កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៦ អង្គការ ឌីភីអេ បានរៀបចំដំណើរទស្សនកិច្ចរួមគ្នាទៅកាន់ក្រុមហ៊ុនរុករករ៉ែ Angkor Gold លើការអនុវត្តការគោលការណ៍ ការយល់ព្រមដោយសេរី ជាមុន និងមានព័ត៌មានគ្រប់គ្រាន់ (FPIC) ទំនួលខុសត្រូវចំពោះសង្គមរបស់សាជីវកម្ម (CSR) និងស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ក្រុមហ៊ុន Angkor Gold នៅខេត្តរតនគិរី ។ ដែលអ្នកចូលរួមសរុប ២៣នាក់ រួមមានស្រ្តី ៧នាក់ មានសមាសភាពអ្នកចូលរួមតំណាងមកពី សាលារដ្ឋបាលខេត្តរតនគិរី មន្ទីរពាក់ព័ន្ធ អង្គការដៃគូ ក្រុមហ៊ុន អាជ្ញាធរនិងសហគមន៍មូលដ្ឋាន។
🎯 ដំណើរទស្សនកិច្ចនេះមានគោលបំណង៖
- សិក្សាអំពីការអនុវត្តគោលការណ៍ CSR, FPIC និង ESG របស់ក្រុមហ៊ុន Angkor Gold
- សង្កេត និងវាយតម្លៃលើរបៀបដែលក្រុមហ៊ុនអនុវត្តគោលការណ៍ CSR, FPIC និង ESG ជាក់ស្តែង
- រៀនសូត្រ និងចែករំលែកបទពិសោធន៍លើគំនិតផ្តួចផ្តើមគម្រោងសហគមន៍លើបរិស្ថាន និងសង្គមដែលគាំទ្រដោយ Angkor Gold នៅក្នុងសហគមន៍
📌 ជាលទ្ធផលនៃដំណើរទស្សនកិច្ចបានប្រព្រឹត្តដោយជោគជ័យ៖
- អ្នកចូលរួមបានរៀនសូត្រ និងស្វែងបន្ថែមលើការអនុវត្តគោលការណ៍ FPIC , CSR និង ស្តង់ដារ ESG របស់ក្រុមហ៊ុន
- អ្នកចូលរួមបានសង្កេតមើលដោយប្រើតារាងត្រួតពិនិត្យលើការអនុវត្តគោលការណ៍ FPIC, CSR និងស្តង់ដារESG ជាក់ស្តែងរបស់ក្រុមហ៊ុនAngkor Gold
- អ្នកចូលរួមបានរៀន និងស្វែងបន្ថែមពីបទពិសោធន៍របស់សហគមន៍ដែលគាំទ្រដោយក្រុមហ៊ុន Angkor Gold
អង្គការ ឌីភីអេ សូមអរគុណសម្រាប់ការគាំទ្រថវិកាពីសហភាពអឺរ៉ុប និងក្រុមហ៊ុន Angkor Gold សម្រាប់ការចូលរួមយ៉ាងពេញលេញ។
______________________________________
🌿 On April 7, 2026, DPA organized a joint visit to Angkor Gold Mining Company on the implementation of the principles of Free, Prior and Informed Consent (FPIC), Corporate Social Responsibility (CSR) and Environmental, Social and Governance (ESG) standards of Angkor Gold Company in Ratanakiri Province. A total of 23 participants, including 7 women, were represented from diverse sectors, includes Provincial Administration of Ratanakiri, relevant provincial departments, NGOs’ partners, companies, local authorities and local communities.
🎯 The objective of this joint field monitoring aims:
- To learn about the implementation of Angkor Gold’s Free, Prior and Informed Consent (FPIC) principles, Corporate Social Responsibility (CSR) and Environmental, Social and Governance (ESG) standards
- To observe and evaluate how the company practically implements CSR, FPIC and ESG principles
- To learn and share experiences on environmental and social community initiatives supported by Angkor Gold in the community
📌 As a result of the joint field monitoring were successfully implemented:
- Participants learned and more understandings about company’s FPIC, CSR and ESG principles
- Participants observed and evaluated by using the checklist the practical implementation of Angkor Gold’s FPIC, CSR and ESG principles
- Participants learned and explored the experiences of communities supported by Angkor Gold
DPA would like to thank the European Union for the financial support and Angkor Gold company for fully engagement.