China Alumni Association of Engineering and Architecture of Cambodia

China Alumni Association of Engineering and Architecture of Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from China Alumni Association of Engineering and Architecture of Cambodia, Nonprofit Organization, , E2, Street 1956, Tumnup Village, Sangkat Phnom Penh Thmey, Khan Sen Sok.

Strengthen the solidarity ;Facilitate the exchange of information, knowledge, and expertise;Enhance cooperation and friendship in the E&A professions between Cambodia and China;A Center to support students in their academic pursuits and job seeking

សមាគមបន្តចូលរួមជាមួយគណៈស្ថាបត្យករក្នុងការជួយសហគមន៍មូលដ្ឋាន 🙏🇰🇭
17/05/2026

សមាគមបន្តចូលរួមជាមួយគណៈស្ថាបត្យករក្នុងការជួយសហគមន៍មូលដ្ឋាន 🙏🇰🇭

ការចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពី “ ការដាក់ឱ្យប្រើប្រាស់បទប្បញ្ញត្តិបច្ចេកទេសសម្រាប់ការសិក្ស...
13/05/2026

ការចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពី “ ការដាក់ឱ្យប្រើប្រាស់បទប្បញ្ញត្តិបច្ចេកទេសសម្រាប់ការសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម” ដែលរៀបរាងដោយ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស.) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា
១១ ឧសភា ២០២៦
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #គណៈស្ថាបត្យករកម្ពុជា #សមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្មនិងស្ថាបត្យកម្មពីប្រទេសចិន #ស.ន.វ.ស.ច

https://www.facebook.com/share/p/1By3mDjFDP/?mibextid=wwXIfr

សកម្មភាពចូលរួមនិងទស្សនកិច្ចសិក្សានៅមជ្ឃមណ្ឌលឯកសារកម្ពុជា-បណ្ណាល័យលួងម៉ែ ជាមួយគណៈស្ថាបត្យករកម្ពុជា។
29/04/2026

សកម្មភាពចូលរួមនិងទស្សនកិច្ចសិក្សានៅមជ្ឃមណ្ឌលឯកសារកម្ពុជា-បណ្ណាល័យលួងម៉ែ ជាមួយគណៈស្ថាបត្យករកម្ពុជា។

តំណាងដោយលោកសុភណ្ឌ័ ទេពយុទ្យា អនុប្រធានសមាគមទទួលបន្ទុកផ្នែកស្ថាបត្យកម្ម បានចូលរួមកម្មវិធីដែលរៀបចំឡើងដោយគណៈស្ថាបត្យករកម្ពុ...
28/04/2026

តំណាងដោយលោកសុភណ្ឌ័ ទេពយុទ្យា អនុប្រធានសមាគមទទួលបន្ទុកផ្នែកស្ថាបត្យកម្ម បានចូលរួមកម្មវិធីដែលរៀបចំឡើងដោយគណៈស្ថាបត្យករកម្ពុជា ក្រោមប្រធានបទ កិច្ចពិនិត្យនិងកែសម្រួលចុងក្រោយលើសេចក្តីព្រាងអនុក្រិត “ក្រមសីលធម៍ស្ថាបត្យករ” ។

21/04/2026
លោក ថៃ សុគន្ធ ប្រធានសមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិនបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងា...
02/03/2026

លោក ថៃ សុគន្ធ ប្រធានសមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិនបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ នៅទីស្នាក់ការ ស.ន.វ.ស.ច (ACACEA)នារសៀលថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិកនៃនាយកដ្ឋានពាក់ព័ន្ធរបស់គណៈកម្មការប្រតិបត្តិ ស.ន.វ.ស.ច (ACACEA)។នៅក្នុងកិច្ចប្រជុំនេះ លោកថៃសុគន្ធ ប្រធាន ស.ន.វ.ស.ច (ACACEA)បានបញ្ជាក់សាជាថ្មីអំពីវត្ថុបំណង និងគោលបំណងនៃការបង្កើតសមាគមនេះឡើង និងបានបូកសរុបពីសមិទ្ធផលការងាររបស់សមាគមក្នុងឆ្នាំ២០២៥ និងបានដាក់ចេញនូវទិសដៅការងារបន្តឆ្នាំ២០២៦។
#គោលបំណងចម្បងនៃការបង្កើតសមាគម៖
១.បង្កើនទំនាក់ទំនងនិងសាមគ្គីភាពរវាងនិស្សិតនិងអតីតនិស្សិតឲ្យកាន់តែល្អប្រសើរ
២.ប្រមូលធនធានផ្នែកវិស្វកម្មបច្ចេកទេសសំរាប់ចូលរួមអភិវឌ្ឍសង្គមជាតិ​ទៅថ្ងៃមុខ​​ តាមរយៈការចូលរួមធ្វើ ចូលរួមពិគ្រោះនិងចែករំលែកបទពិសោធន៏ផ្នែកវិស្វកម្មនិង​ស្ថាបត្យកម្ម ៣.ក្នុងពេលតែមួយបង្កើនតំលៃនិងកិត្តិយសរបស់និស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសចិន
៤.ភ្ជាប់ទំនាក់ទំនងនិងគាំទ្រសមាជិករបស់សមាគមទៅវិស័យឯកជនទាំងក្រុមហ៊ុនចិននិងក្រុមហ៊ុនក្នុងស្រុក និងស្ថាបន័រដ្ឋ
៥.ផ្តល់ពត៍មានពីឱកាសការងារ ការចុះកម្មសិក្សានិងជំរុញឲ្យមានឱកាសសហប្រតិបត្តិការរវាងអតីតនិស្សិតនិងក្រុមហ៊ុនចិននានា

#សមិទ្ធផលការងារសំខាន់ៗក្នុងឆ្នាំ២០២៥
1.សមាគមបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសិក្ខាសាលា និងវេទិកាចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកវិស្វកម្ម និងស្ថាបត្យកម្ម
2.សមាគមបានចុះអនុស្សារណៈយោគយល់ជាមួយសមាគមអ្នកវិនិយោគអ្នកសាងសង់និងស្ថាបត្យករកម្ពុជា(CICAA)
3.សមាគមបានចូលរួមសាងសង់ជម្រកស្នាក់នៅបណ្តោះអាសន្នចំនួន3000តង់ និងថ្នាក់រៀនបណ្តោះអាសន្នចំនួន300តង់ និងបង្គន់សាធារណៈចំនួន10ឈុត ជូនដល់បងប្អូនជនភៀសសឹកកម្ពុជា
Alumni Association of Engineering and Architecture of Cambodia
Engineer and Architect
Alumni

បន្ទប់ទឹក៣ ឈុតបន្ថែម(៤៨បង្គន់អនាម័យនិង ៦០ កន្លែងងូតទឹក) ត្រូវបានបញ្ចប់នឹងដាក់ឲ្យប្រើប្រាស់សម្រាប់ជំរុំវត្តតាហី បាត់ផ្តៅ ...
04/01/2026

បន្ទប់ទឹក៣ ឈុតបន្ថែម(៤៨បង្គន់អនាម័យនិង ៦០ កន្លែងងូតទឹក) ត្រូវបានបញ្ចប់នឹងដាក់ឲ្យប្រើប្រាស់សម្រាប់ជំរុំវត្តតាហី បាត់ផ្តៅ និងចុងកាល់ សម្រាប់ឲ្យជនភៀសសឹកប្រើប្រាស់ឲ្យបានសមរម្យ និងមានអនាម័យបន្ថែម។
#ខ្មែរសាមគ្គីខ្មែរឈ្នះ #ខ្មែរសាមគ្គីខ្មែរខ្លាំង
អរគុណអ្នកចូលរួមឧបត្ថម Koolen Alpha ISI GROUP Eatame KMH Foundation UPG PIPE Trans Star Freight

បន្ទប់ទឹកជំរុំអ្នកសៀមរាបរាងល្អបន្តិចហើយ អរគុណក្រុមការងារក្រុមហ៊ុនគូលែន Koolen Alpha ដែលប្រឹងប្រែងទាំងយប់ទាំងថ្ងៃសម្រាប់ប...
01/01/2026

បន្ទប់ទឹកជំរុំអ្នកសៀមរាបរាងល្អបន្តិចហើយ អរគុណក្រុមការងារក្រុមហ៊ុនគូលែន Koolen Alpha ដែលប្រឹងប្រែងទាំងយប់ទាំងថ្ងៃសម្រាប់ប្រជាជនភៀសសឹក។ ក្រុមការងារកំពុងបន្តពង្រាយទៅបន្ទាយមានជ័យ ឧត្តរមានជ័យ.. #ខ្មែរសាមគ្គីខ្មែរឈ្នះ
អរគុណ ISI GROUP Eatame UPG PIPE Trans Star Freight

30/12/2025
សមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន TRANS STAR FRE...
27/12/2025

សមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន TRANS STAR FREIGHT PLE.,LTD.ដែលបានជួយផ្តល់ឡានដឹកសម្ភារៈសម្រាប់ការដំឡើងតង់ស្នាក់នៅជូនបងប្អូនជនភៀសសឹក។គិតត្រឹមបច្ចុប្បន្នក្រុមហ៊ុនបានជួយផ្តល់ឡានដឹកចំនួន 20ឡាន និងកំពុងជួយគាំទ្រដល់សកម្មភាពខាងលើបន្តទៀតផងដែរ។

យើងខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះកាយវិការ និងមនសិកាស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់បងប្អូនសប្បុរសជន សរបញ្ជាក់ពីកម្លាំងមហាសាមគ្គី ស្មារតីជាតិខ្មែរតែមួយ ដើម្បីសន្តិភាព និង ស្ថិរភាព នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ។
ជាមួយទឹកចិត្តដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមជូនពរ បងប្អូនសប្បុរសជនបានជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។Trans Star Freight Pte., LTD

🙏🙏🙏
26/12/2025

🙏🙏🙏

Address

#L10, E2, Street 1956, Tumnup Village, Sangkat Phnom Penh Thmey
Khan Sen Sok
120801

Opening Hours

Monday 08:00 - 12:00
14:00 - 17:30
Tuesday 08:00 - 12:00
14:00 - 17:30
Wednesday 08:00 - 12:00
14:00 - 17:30
Thursday 08:00 - 12:00
14:00 - 17:30
Friday 08:00 - 12:00
14:00 - 17:30
Saturday 08:00 - 14:00

Website

Alerts

Be the first to know and let us send you an email when China Alumni Association of Engineering and Architecture of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share