30/10/2025
យើងជឿថា ការអប់រំ ជាកាត្វកិច្ចរបស់យើងទាំងអស់គ្នា🌟
កិច្ចប្រជុំប្រចាំត្រីមាសទី៣របស់ក្រុមការងារគាំទ្រវិស័យអប់រំខេត្តកំពត ស្តីពី《ការពង្រឹងបណ្តាញ និងការកសាងផែនការរួមដើម្បីលើកកម្ពស់សកម្មភាពអប់រំ》 បានដំណើរការទៅប្រកបដោយភាពស្វាហាប់ និងទទួលបានលទ្ធផលដូចការរំពឹងទុក📝❤️✨️
ក្រោមស្មារតីរួមគ្នាតែមួយ អង្គការសមាជិកបានចូលចែករំលែកវឌ្ឍនភាពការងារ ដើម្បីដកស្រង់បទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក សិក្សាស្វែងយល់ពីកត្តាប្រឈមមួយចំនួន ក្នុងន័យរួមគ្នាស្វែងរកដំណោះស្រាយ និងគាំទ្រគ្នាទៅវិញទៅមកដូចគ្នា! មិនតែប៉ុណ្ណោះការលើកឡើងនូវគំនិតផ្តួតផ្តើមក្នុងកិច្ចសហការ និងផែនការរួមគ្នា បានឆ្លុះបញ្ចាំងពីការប្តេជាចិត្តខ្ពស់ ធ្វើឱ្យគុណភាពអប់រំនៅក្នុងខេត្តកំពត កាន់តែលេចត្រដែតឡើង។
សូមអរគុណដល់ដល់អង្គការ NEP អង្គការអេពិកអាត និងអង្គការសាមគ្គី សម្រាប់ការឧត្ថម្ភគាំទ្រក្នុងកិច្ចប្រជុំនេះ។ អរគុណដល់អង្គការសមាជិកទាំងអស់ដែលបានចូលរួមយ៉ាងផុសផុល។🙏
We believe that education is our shared responsibility.
The third quarterly meeting of the Kampot Provincial Education Support Working Group on “Strengthening Networks and Joint Action Plan to Promote Education” was successfully conducted and achieved the expected outcomes 📝❤️✨️.
With a spirit of collaboration, member organizations shared their progress, exchanged good practices, and explored key challenges in order to jointly identify solutions and support one another. In addition, the joint planning initiatives demonstrated strong commitment to further improving the quality of education in Kampot province.
A Massive thanks to NEP Cambodia - ភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល Epic Arts and Samaky Ngo for their support in organizing this meeting. Special thanks to all member organizations for their active and enthusiastic participation. 🙏
📷 : 30 October 2025