Community Cleanup Campaign-ស្រុកភូមិយើងស្អាត

Community Cleanup Campaign-ស្រុកភូមិយើងស្អាត Community Cleanup Campaign is a project that aims to raise more awareness of proper waste management

👏🎉 សូមចូលរួមអបអរសាទរជាថ្មីម្តងទៀតទៅដល់បេក្ខភាពជ័យលាភីលេខ១ ទាំងបីនាក់ក្នុងការប្រកួតប្រជែងដែលរៀបចំដោយគម្រោងស្រុកភូមិយើងស្អ...
17/12/2021

👏🎉 សូមចូលរួមអបអរសាទរជាថ្មីម្តងទៀតទៅដល់បេក្ខភាពជ័យលាភីលេខ១ ទាំងបីនាក់ក្នុងការប្រកួតប្រជែងដែលរៀបចំដោយគម្រោងស្រុកភូមិយើងស្អាត ក្នុងគោលបំណងជំរុញអោយយុវជនចូលរួមកាន់តែច្រើនជាងនេះក្នុងការបង្កើតផលប៉ះពាល់វិជ្ចមានទៅសហគមន៏ និងបរិស្ថាន។

#ស្រុកភូមិយើងស្អាត

[English below] ⌛️ពេលវេលាដែលអ្នកទាំងអស់គ្នាកំពុងរង់ចាំបានមកដល់ហើយ។​ តើនរណាទៅ ជាបេក្ខជនដែលទទួលបានជ័យលាភី លេខ១ ក្នុងវិញ្ញា...
27/11/2021

[English below] ⌛️ពេលវេលាដែលអ្នកទាំងអស់គ្នាកំពុងរង់ចាំបានមកដល់ហើយ។​ តើនរណាទៅ ជាបេក្ខជនដែលទទួលបានជ័យលាភី លេខ១ ក្នុងវិញ្ញាសារនិមួយៗនៃការប្រកួតប្រជែងរបស់យើង? ✅

ជាដំបូង ក្រុមការងារទាំងអស់សូមសម្តែងនូវភាពត្រេកអរយ៉ាងក្រៃលែងដែលបានឃើញយុវជនរបស់យើងចូលរួម ខ្វល់ខ្វាយ និងស្រឡាញ់បរិស្ថាន។🌍 សូមអរគុណទៅបេក្ខជនទាំងអស់ដែលចំណាយពេលវេលាក្នុងការបង្កើតនូវស្នាដៃល្អៗ និងមានអត្ថន័យជាច្រើន។ 👏👏👏

ហើយក៏សូមចូលរួមអបអរសាទរទៅកាន់បេក្ខជន ៣រូបដែលមានស្នាដៃលេចធ្លោរជាងគេ ទទួលបានចំណាត់ថ្នាក់លេខ១ ដែលក្នុងនោះមាន:

🥇 វិញ្ញាសារវីដេអូ: បេក្ខជន រិទ្ធ បូរីស 🥇

🥇 វិញ្ញាសារសំណេរ: បេក្ខនារី ហៃ រ៉ាសុី 🥇

🥇 វិញ្ញាសារគំនូរ: បេក្ខជន ឡុង សុភ័ក្រ្ត 🥇

សូមចូលរួមអបអរសាទរម្តងទៀត! 🎊🎊🎊

⌛️Now is the moment that everyone has been waiting for. Which participants will win the first place award in our competition? ✅

First of all, the Community Cleanup Campaign would like to express our sincere appreciation and delight acknowledgement to see that many youths have come forward and advocate for the environment. 🌍 We would like to thank all the participants for spending their time to create meaningful works and submit to our competition. 👏👏👏

But most important of all, it is our honor to congratulate the winners from each categories:

🥇 1st place winner of the video category: Rith Boris 🥇

🥇 1st place winner of the essay category: Hai Rasy 🥇

🥇 1st place winner of the drawing category: Long Sopheak 🥇

Once again, congratulation to our winners! 🎊🎊🎊


ជួបគ្នានៅក្នុងសិក្ខាសាលារបស់យើងនៅថ្ងៃស្អែក! 👌📆
03/11/2021

ជួបគ្នានៅក្នុងសិក្ខាសាលារបស់យើងនៅថ្ងៃស្អែក! 👌📆

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់ការចូលរួមសិក្ខាសាលារបស់ពួកយើង?😁👌តោះ! រាប់ថយក្រោយទាំងអស់គ្នា។​ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ មុនពេ...
01/11/2021

តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់ការចូលរួមសិក្ខាសាលារបស់ពួកយើង?😁👌

តោះ! រាប់ថយក្រោយទាំងអស់គ្នា។​ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ មុនពេលដែលពួកយើងចាប់ផ្តើមសិក្ខាសាលា។ 🎯📆

#ស្រុកភូមិយើងស្អាត

សួស្តីថ្ងៃថ្មី សម្រាប់ខែថ្មីនេះ✨! តើអ្នកបានចុះឈ្មោះចូលរួមការប្រកួតប្រជែងដើម្បីបរិស្ថានរបស់គម្រោងយើងឬនៅ? តើអ្នកនៅចាំអ្វីទ...
01/11/2021

សួស្តីថ្ងៃថ្មី សម្រាប់ខែថ្មីនេះ✨! តើអ្នកបានចុះឈ្មោះចូលរួមការប្រកួតប្រជែងដើម្បីបរិស្ថានរបស់គម្រោងយើងឬនៅ? តើអ្នកនៅចាំអ្វីទៀត?

📢អ្នកអាចចុះឈ្មោះចូលរួមបង្ហាញស្នាដៃក្នុងការសរសេរសំណេរ គូររូប និងបង្កើតវីដេអូបាន ក្រោមប្រធានបទ "ឥទ្ធិពលរបស់ការគ្រប់គ្រងកាកសំណល់លើបរិស្ថាន"។

នៅសល់តែ១០ ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតប្រជែងនេះនឹងឈប់ទទួលការចុះឈ្មោះ និងស្នាដៃ។ ដូច្នេះ សូមអ្នកទាំងអស់គ្នាប្រញ៉ាប់ឡើង!🆗🆗

អ្នកអាចចុះឈ្មោះចូលរួមតាមតំណរលីងនេះបាន✅:
▶️ https://forms.gle/8ndmPq5KSjSZXkkj9

#ស្រុកភូមិយើងស្អាត

[English below] 👉🏻តើអ្នកដឹងទេថាតើថង់ប្លាស្ទិចមួយ ត្រូវការពេលប៉ុន្មានឆ្នាំដើម្បីកម្ទេច និងរលួយ❗️❗️ ហើយតើថង់ប្លាស្ទិចប៉ុន្...
22/10/2021

[English below] 👉🏻តើអ្នកដឹងទេថាតើថង់ប្លាស្ទិចមួយ ត្រូវការពេលប៉ុន្មានឆ្នាំដើម្បីកម្ទេច និងរលួយ❗️❗️ ហើយតើថង់ប្លាស្ទិចប៉ុន្មានត្រូវបានប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញជារៀងរាល់ថ្ងៃ ❓

🗣 ថង់មួយត្រូវការពេលប្រហែលជាង មួយពាន់ឆ្នាំដើម្បីឱ្យថង់នោះរលួយ (decompose)។ ក៏ប៉ុន្តែ ថង់ទាំងនោះមិនរលាយ❗️ និងរលួយទាំងស្រុងទេ❌ហើយវានឹងបំបែកជាមីក្រូប្លាស្ទិចដែលស្រូបយកជាតិពុលនិងបន្តបំពុលបរិស្ថាន🌏។

👉 🗣យោងតាមកាសែតភ្នំពេញប៉ុស្ដិ៍ មានថង់ប្លាស្ទិចប្រហែល ១០ លានថង់ ត្រូវបានប្រើប្រាស់នៅភ្នំពេញជារៀងរាល់ថ្ងៃ〽️។ ដូច្នេះ ក្នុងមួយឆ្នាំ ការប្រើប្រាស់ថង់ប្លាស្ទិចអាចឈានទៅដល់ ៣,៦៥ ពាន់លានថង់👎។

👉🏻Do you know how long does a plastic bag takes to decompose❗️❗️ and how many plastic bags are used in Phnom Penh every day ❓

🗣It takes about 1,000 years for a plastic bag to degrade in a landfill. However, those bags don't break down completely❌ but becomes microplastics that absorb toxin and continue to pollute the environment🌏.

👉 🗣According to the Phnom Penh Post, there are approximately 10 million plastic bags used in Phnom Penh daily〽️. Thus, there will be around 3.65 billion plastic bags used annually👎.

#ស្រុកភូមិយើងស្អាត

20/10/2021

📢គម្រោងស្រុកភូមិយើងស្អាត បានរៀបចំនូវការប្រកួតប្រជែងមួយក្រោមប្រធានបទ «ឥទ្ធិពលនៃការគ្រប់គ្រងសម្រាមក្នុងបរិស្ថាន»។ ♻️♻️

ការប្រកួតនេះបែងចែកជា៣វិញ្ញាសារ ដែលអ្នកចូលរួមអាចជ្រើសរើសបាន៖

- វិញ្ញាសារទី១៖​ ការសរសេរសំណេរ ឬអត្ថបទ 📄📄
​​សំណេរ ឬអត្ថបទ អាចជាភាសាខ្មែរ ឬភាសាអង់គ្លេស
ចាប់ពី៣ទំព័រឡើងទៅ

- វិញ្ញាសារទី២៖​ គំនូរ (ដោយដៃ ឬ digital) 🖌🖌
​គំនូរត្រូវភ្ជាប់ជាមួយអត្ថបទខ្លីអំពីខ្លឹមសារនៃគំនូរ

- វិញ្ញាសារទី៣៖ វីដេអូ 🎥🎥
វីដេអូជាភាសាខ្មែរ ហើយចន្លោះពី ២ ទៅ ៣នាទី

លក្ខខណ្ឌចូលរួម៖
- ជាជនជាតិខ្មែរ ដែលជាសិស្ស ឬនិសិត្ស
- អាចចូលបានតែ១វិញ្ញាសារ
- សូមផ្ងើរស្នាដៃមកកាន់តេឡេក្រាមលេខ (086269039) មុនថ្ងៃទី ១០ ខែវិច្ឆិកា📅📅📅

🎉អ្នកទទួលបានជ័យលាភីលេខ១🥇ប្រចាំវិញ្ញាសារនីមួយៗនឹងទទួលបានកុំព្យទ័រKOOMPI💻💻 មួយគ្រឿង។

កុំភ្លេចចូលរួមទាំងអស់គ្នាណា៎! ✨✨
អ្នកទាំងអស់គ្នាអាចអានព័ត៌មានបន្ថែម និង ចុះឈ្មោះតាមរយៈ៖
https://forms.gle/n37VMaTeRkeJfsaw5

#ស្រុកភូមិយើងស្អាត

[English below] 🗣តើអ្នកដឹងទេថា មានការសាងសង់ផ្លូវផ្សេងៗដែលមានប្រវែងប្រហែលជាង ៤០ លានគីឡូម៉ែត្រលើពិភពលោក🌍ដែលធ្វើឡើងប្រើប្រា...
19/10/2021

[English below] 🗣តើអ្នកដឹងទេថា មានការសាងសង់ផ្លូវផ្សេងៗដែលមានប្រវែងប្រហែលជាង ៤០ លានគីឡូម៉ែត្រលើពិភពលោក🌍ដែលធ្វើឡើងប្រើប្រាស់ប្រេងឆៅរាប់រយលានបារ៉ែល❗️❗️។

👉មានវិស្វករម្នាក់គឺលោក 👷TOBY-T MCCARTNEY បានផ្តើមនូវគំនិត🤔មួយក្នុងកាឆ្នៃប្លាស្ទិច♻️អោយទៅជាល្បាយ asphalt ដើម្បីយកទៅលាយជាមួយវត្ថុធាតុដើមផ្សេងទៀត ក្នុងគោលបំណងធ្វើអោយការសាងសងផ្លូវរឹងមាំ និងគង់វង្សជាងមុន🛣។ គាត់បានផលិតគ្រាប់តូចៗដែលបង្កើតចេញពីកាកសំណល់ផ្ទះបាយ និងសំណល់ពាណិជ្ជកម្ម។

🗣Did you know that there are over 40 million kilometers of road🛣 in the world🌍 constructed with hundreds of millions of barrels of oil?

Mr. Toby MCCARTNEY, an engineer👷, came up with an idea🤔 to turn plastic waste♻️ into asphalt mix which can be used to build stronger and longer road❗️. The process include creating micro pellets that can be made from household and commercial waste〽️.

#ស្រុកភូមិយើងស្អាត

11/10/2021

📢[English below] គម្រោងស្រុកភូមិយើងស្អាតមានក្តីសោមនស្សរីករាយខ្លាំងណាស់ក្នុងការប្រកាសអំពីសិក្ខាសាលាOnline របស់យើងស្តីអំពី
បញ្ហាបរិស្ថាន និងការគ្រប់គ្រងកាកសំណល់ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៨ ២៩ និង៣០📆📆 ក្នុងខែតុលានេះ សម្រាប់ប្អូនៗសិក្សានុសិស្សវិទ្យាល័យ។

📢ដើម្បីទទួលបានព័ត៍មានបន្ថែមអំពីសិក្ខាសាលារបស់គម្រោងស្រុកភូមិយើងស្អាត អ្នកទាំងអស់គ្នាអាចទស្សនាវីដេអូខាងក្រោមបាន។⬇️
ហើយកុំភ្លេចចែករំលែកវីដេអូនេះទៅកាន់មិត្តភក្តិអ្នកទាំងអស់គ្នាផង។

បើសិនជាអ្នកមានចម្ងល់អ្វីទាក់ទងទៅនឹងសិក្ខាសាលារបស់ពួកយើងខ្ញុំ អ្នកអាចផ្ញើសារទៅកាន់ទំព័រFacebook របស់យើងបាន ឬតាមរយះតេឡេក្រាមដែលមានលេខ 086269039។🔜🔜🔜

ខាងក្រោមនេះគឺជាតំណរលីងដើម្បីចុះឈ្មោះចូលរួមសិក្ខាសាលារបស់យើង។⬇️⬇️⬇️
https://forms.gle/LByJcQLZHFyaYUq89

📢The Community Cleanup Campaign would like to proudly announce to high school students that we will conduct our online workshop on environmental problems and proper waste management on the 28th, 29th, and 30th of this October. 📆📆

📢Please watch the video below to find out more about our workshop. Don't forget to share this opportunity with your friends so we can have more engagement from the youth in this environmental campaign.

If you have any questions, don't hesitate to reach out to us via our page or our Telegram (086269039).

We look forward to seeing you in our upcoming workshop.
🔜🔜🔜

Below is the registration form: ⬇️⬇️⬇️
https://forms.gle/LByJcQLZHFyaYUq89

#ស្រុកភូមិយើងស្អាត

[English Below] តើអ្នកមានដឹងទេថា ដបប្លាស្ទិចដែលបានកែច្នៃឡើងវិញហើយ អាចសន្សំសំចៃថាមពលបាន? ⚡️💡ដបប្លាស្ទិចកែច្នៃឡើងវិញ(recyc...
10/10/2021

[English Below] តើអ្នកមានដឹងទេថា ដបប្លាស្ទិចដែលបានកែច្នៃឡើងវិញហើយ អាចសន្សំសំចៃថាមពលបាន? ⚡️💡

ដបប្លាស្ទិចកែច្នៃឡើងវិញ(recycled) មួយដបអាចសន្សំថាមពលគ្រប់គ្រាន់ដើម្បីបំភ្លឺអំពូល ៦០ វ៉ាត់មួយបានរយៈពេល ៣ម៉ោង។ ♻️💡

តើការកែច្នៃឡើងវិញនូវដបប្លាស្ទិចអាចសន្សំសំចៃ ឬបង្កើតថាមពលយ៉ាងដូចម្តេច? ជាក់ស្តែង ការកែច្នៃឡើងវិញនូវដបប្លាស្ទិចទាំងនោះអាចសន្សំសំចៃថាមពលដោយការកាត់បន្ថយ ឬ លុបបំបាត់តម្រូវការនៃវត្ថុធាតុដើមសម្រាប់ផលិត
របស់របរផ្សេងៗ ហើយនៅពេលដែលក្រុមហ៊ុន បង្កើតផលិតផលថ្មីចេញពីវត្ថុធាតុដើមដែលកែច្នៃឡើងវិញរួចហើយ នោះគេអាចចំណេញថាមពលបានប្រហែលជា ៣០%។🏭✅

Do you know that a recycled plastic bottle can save energy? ⚡️💡

A recycled plastic bottle would save enough energy to power a 60-watt light bulb for 3 hours. ♻️💡

How does recycling save energy? Recycling saves energy by reducing or eliminating the need to make materials from scratch. When companies don't have to process the raw materials from scratch, new products from recycled materials will use up to 30% less energy.🏭✅

#ស្រុកភូមិយើងស្អាត

[English below] តើអ្នកធ្លាប់គិតទេថា តើក្រដាសប៉ុន្មានសន្លឹកត្រូវបានផលិតជារៀងរាល់ឆ្នាំនៅលើពិភពលោក? 📘🌳ក្រដាសត្រូវបានគេប្រើន...
09/10/2021

[English below] តើអ្នកធ្លាប់គិតទេថា តើក្រដាសប៉ុន្មានសន្លឹកត្រូវបានផលិតជារៀងរាល់ឆ្នាំនៅលើពិភពលោក? 📘🌳

ក្រដាសត្រូវបានគេប្រើនៅគ្រប់ទីកន្លែងតាមវិធីជាច្រើន ដូចជាការបោះពុម្ព ការសរសេរ និងផ្សេងទៀត។📘📂 បើយោងតាមគេហទំព័រ Record Nations ជារៀងរាល់ឆ្នាំ ពិភពលោកផលិតក្រដាសបានប្រមាណ ៣០០ លានតោន។ គេអាចផលិតក្រដាសA4 ប្រមាណជា ២០០,០០០ សន្លឹកចេញពីដើមឈើ ២៤ដើម។🌲🪓 ដូច្នេះ ដើមឈើប្រមាណជា ៣៦ លានដើមត្រូវបានកាប់ដើម្បីយកទៅផលិតក្រដាស ៣០០ លានតោននោះ។

ដោយសារតែដើមឈើជាច្រើនត្រូវបានកាប់ដើម្បីផលិតក្រដាសជារៀងរាល់ឆ្នាំ ដូច្នេះហើយទើបយើងមិនគួរខ្ជះខ្ជាយវាទេ ហើយគួរព្យាយាមកែច្នៃ ឬយកមកប្រើប្រាស់ឡើងវិញតាមដែលយើងអាចធ្វើបាន។♻️✅🌎

Have you ever wonder about how many sheets of paper are being produced each year globally? 📘🌳

Paper has been used everywhere in many ways for printing, writing, and others. 📘📂 According to an article on Record Nations, the world produces 300 million tons of paper every year, and 24 trees can make 200,000 A4 papers.🌲🪓 In total, there will be 36 million trees that need to be cut down to produce the 300 million tons of paper.

Since millions of trees are being cut down to produce paper worldwide, we should not waste it. Instead, let's try to use, reuse, and recycle it as much as we can. ♻️✅🌎

#ស្រុកភូមិយើងស្អាត

Address

Kampong Spœ

Telephone

+85586269039

Website

Alerts

Be the first to know and let us send you an email when Community Cleanup Campaign-ស្រុកភូមិយើងស្អាត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share