Disability Youth Network Organisation

Disability Youth Network Organisation Empowering Youth and Youth with Disability in Cambodia

Disability Youth Network Organisation (DYNO) focuses on empowering youth with disabilities and non-disabled youth, preparing them for leadership roles and active participation in society.

[English below]នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ លោក វណ្ណ អូដាយ តំណាងអង្គការបណ្ដាញយុវជនមានពិការភាព (DYNO) បានចូលរួមក្នុងព្រឹ...
07/06/2026

[English below]
នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ លោក វណ្ណ អូដាយ តំណាងអង្គការបណ្ដាញយុវជនមានពិការភាព (DYNO) បានចូលរួមក្នុងព្រឹត្តិការណ៍ ទិវាបរិស្ថានពិភពលោក២០២៦ រៀបចំដោយសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមសរុបចំនួន ១០១អង្គ/នាក់ និងអង្គការសង្គមស៊ីវិលចំនួន ០៧ នៅរាជធានីភ្នំពេញ។ នៅក្នុងវគ្គសំណួរចម្លើយ: លោក វណ្ណ អូដាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំកម្មវិធី ដែលបានផ្តល់ឱកាសឱ្យរូបលោកបានចូលរួមក្នុងទិវាបរិស្ថានដ៏មានអត្ថន័យនេះ។ ទន្ទឹមនឹងនោះ លោកក៏បានលើកឡើងនូវសំណូមពរទៅកាន់អ្នករៀបចំកម្មវិធី និងអ្នកចូលរួមទាំងអស់ ឱ្យមានការរួមបញ្ចូលក្រុមងាយរងគ្រោះ ជាពិសេសជនមានពិការភាព ឱ្យមានឱកាសចូលរួមយ៉ាងសកម្មក្នុងគ្រប់សកម្មភាពការពារបរិស្ថាន។ លោក បានសង្កត់ធ្ងន់ថា ជនមានពិការភាព មិនមែនជាបន្ទុករបស់គ្រួសារ និងសង្គមជាតិឡើយ ផ្ទុយទៅវិញ ជនមានពិការភាពសុទ្ធតែមានសមត្ថភាពពេញលេញក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ និងមានស្មារតីស្រឡាញ់ចំពោះការការពារបរិស្ថានដូចពលរដ្ឋដទៃទៀតដែរ។
On June 6, 2026, Mr. Vann Oudai, representing the disability Youth Network Organization (DYNO), attended the "World Environment Day 2026 event organized by the Cambodian Youth Network Association (CYN). The event brought together a total of 101 participants and 7 civil society organizations at Phnom Penh.
During the Q&A session, Mr. Vann Oudai expressed his deep gratitude to the organizers for providing him with the opportunity to participate in this meaningful World Environment Day event. Concurrently, he urged the organizers and all participants to actively include vulnerable groups, particularly persons with disabilities in environmental activities. He emphasized that "Persons with disabilities are not a burden to their families or society. On the contrary they possess full capability to contribute to national development and share an equal passion and commitment to environmental protection like other citizens.
#អង្គការបណ្ដាញយុវជនមានពិការភាព #ទិវាបរិស្ថានពិភពលោក២០២៦ #ជនមានពិការភាពស្រឡាញ់បរិស្ថាន #កម្ពុជា

ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»On June 05...
05/06/2026

ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦
អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»
On June 05, 2026
Celebrating the 30th Anniversary of National Environment Day and World Environment Day, under the theme “Zero Waste.”
June 05, 1996-June 05, 2026

ថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អង្គការបណ្តាញយុវជនពិការភាព (DY...
01/06/2026

ថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អង្គការបណ្តាញយុវជនពិការភាព (DYNO) មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការស្វាគមន៍ប្អូនៗនិស្សិតចំនួន ៤រូប មកពីសាកលវិទ្យាល័យ ន័រតុន (Norton University) ដែលបានមកចុះកម្មសិក្សា និងស្ម័គ្រចិត្តដើម្បីសរសេរសារណាបញ្ចប់ការសិក្សារបស់ពួកគេ។ ការចុះកម្មសិក្សានៅ DYNO មិនមែនត្រឹមតែជាការសរសេរអត្ថបទស្រាវជ្រាវជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដំណើរការជាក់ស្តែងនៃការសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ អំពី «បរិយាបន្នពិការភាពនៅក្នុងប្រទេសកម្ពុជា»។ ប្អូនៗនិស្សិតនឹងទទួលបានឱកាសសិក្សាឈ្វេងយល់ពីប្រព័ន្ធគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុរបស់អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងចូលរួមផ្ទាល់ក្នុងសកម្មភាពការងារសង្គម ស្វែងយល់ពីសិទ្ធិជនពិការ និងការចូលរួមចំណែកក្នុងសកម្មភាពតស៊ូមតិទាំងក្នុងកម្រិតជាតិ និងតំបន់ជាមួយយើងខ្ញុំ​។
យើងខ្ញុំសូមជូនពរឲ្យប្អូនៗទទួលបានជោគជ័យក្នុងការសិក្សាស្រាវជ្រាវ និងទទួលបានចំណេះដឹងយ៉ាងទូលំទូលាយពីការងារបរិយាបន្ននេះ!

The Disability Youth Network Organization (DYNO) Cambodia is absolutely delighted to welcome 4 outstanding thesis students from Norton University into our office as academic volunteers!
For these students, their journey at DYNO is about far more than just drafting a theoretical paper. It is an immersive, practical process to learn deeply about both robust institutional management and Disability Inclusion in Cambodia. By working closely with our management team, they will gain firsthand knowledge in establishing clear financial accounting systems and tracking protocols. Concurrently, they will dive into the core realities of rights-based social justice, universal design accessibility, and sub-national to regional policy monitoring.
We wish our new student cohort the absolute best in their research journey and thank them for bringing their academic energy to advance the rights of persons with disabilities!

English Below....! ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក ងិន ស...
28/05/2026

English Below....!
ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក ងិន សៅរ័ត្ន ប្រធានប្រតិបត្តិអង្គការបណ្តាញយុវជនមានពិការភាព (DYNO) និងជាសមាជិកគណៈកម្មាធិការនៃវេទិកាពិការភាពអាស៊ានប្រចាំប្រទេសកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំអនឡាញថ្នាក់តំបន់យ៉ាងមានសារៈសំខាន់ជាមួយថ្នាក់ដឹកនាំ និងសមាជិក ADF មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍.
កិច្ចប្រជុំនេះបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើការជំរុញយុទ្ធសាស្ត្របរិយាបន្ន និងការស្វែងរកមតិគាំទ្រដើម្បីសិទ្ធិជនមានពិការភាពនៅទូទាំងតំបន់អាស៊ាន ឆន្ទៈរួមរបស់យើងគឺ ការកសាងសហគមន៍អាស៊ានមួយមានបរិយាបន្នពិតប្រាកដសម្រាប់គ្រប់គ្នាដោយមិនទុកនរណាម្នាក់ចោល!

On May 26th, 2026, Mr. Ngin Saorath, Executive President of the Disability Youth Network Organization (DYNO) and Executive Committee Member of the ASEAN Disability Forum (ADF) in Cambodia, attended a vital regional online meeting alongside ADF leaders and delegates from across Southeast Asia.
The discussion centered on strengthening strategic inclusion frameworks and advancing rights-based advocacy for persons with disabilities across the ASEAN region. Our collective vision remains firm: moving toward a truly inclusive ASEAN for all, ensuring that "No One is Left Behind!

English Below....!ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក អុឺ លី ប្រ...
20/05/2026

English Below....!

ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក អុឺ លី ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការបណ្ដាញយុវជនមានពិការភាព (DYNO) បានអញ្ជើញចូលរួមកិច្ចប្រជុំដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) ដើម្បីពិភាក្សានិងរៀបចំផែនការសម្រាប់ «កម្មវិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់ជនមានពិការភាព» ឬហៅកាត់ថា GITC។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង បង្កើតផែនការក្នុងការត្រៀមលក្ខណៈ បង្វឹក និងពង្រឹងសមត្ថភាពផ្នែកព័ត៌មានវិទ្យា (IT) ដល់បេក្ខជនឆ្នើមៗ ដើម្បីធានាបាននូវលទ្ធផលល្អក្នុងការប្រកួត។ ផ្សព្វផ្សាយអំពីកម្មវិធី GITC ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ដើម្បីឱ្យយុវជនមានពិការភាពដែលមានទេពកោសល្យបានចូលរួមប្រកួតប្រជែង និងបញ្ចេញសមត្ថភាពរបស់ពួកគេ។
ទន្ទឹមនិងនេះអង្គការបណ្ដាញយុវជនមានពិការភាពសូមអំពាវនាវដល់យុវជនមានពិការភាពដែលមានអាយុស្របតាមលក្ខខណ្ឌនៃការការជ្រើសរើសជាពិសេសមាតាបិតា និងអាណាព្យាបាលសូមជួយជម្រុញ លើកទឹកចិត្ត និងផ្ដល់ឱកាសដល់កូនៗ ក្មួយៗដែលមានពិការភាពមានឱកាសចូលរួមចុះឈ្មោះប្រកួតប្រជែងក្នុងកម្មវិធី GITC នេះ ដើម្បីបង្ហាញពិភពលោកថា «ពិការភាព មិនមែនជាឧបសគ្គនៃចំណេះដឹងបច្ចេកវិទ្យានោះឡើយ»។

On May 20, 2026, Mr. Eu Ly, Board Director of the Disability Youth Network Organization (DYNO), was invited to attend a meeting organised by the Secretariat General of the Disability Action Council (DAC) to discuss and plan for the “Global Information Technology Competition for Persons with Disabilities” or GITC. The meeting was organised with the objectives to prepare, train, and strengthen the IT skills of potential candidates to ensure good results in the competition. To widely publicize the GITC program throughout the country so that talented young people with disabilities can participate in the competition and show their abilities.
At the same time, the Disability Youth Network Organisation calls on young persons with disabilities who meet the age criteria, especially parents and guardians, to encourage, motivate, and provide opportunities for their children and grandchildren with disabilities to register and compete in the GITC program to show the world that “disability is not a barrier to technological knowledge.”

English Below....! ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អង្គការបណ្តា...
18/05/2026

English Below....!

ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អង្គការបណ្តាញយុវជនមានពិការភាព (DYNO) ជួបជាមួយតំណាង UNICEF បានមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់អំពីផែនការយុទ្ធសាស្ត្រ ១០ឆ្នាំ និងសកម្មភាពអាទិភាពសំខាន់ៗរបស់អង្គការបណ្តាញយុវជនមានពិការភាព។ កិច្ចពិភាក្សានបានផ្តោតទៅលើ នវានុវត្តន៍ឌីជីថល និងបច្ចេកវិទ្យា AI នៅក្នុងគម្រោងកសិកម្មឆ្លាតវៃ (Properity Demo Farm) ។
ការលើកកម្ពស់វិស័យអប់រំ និងសុខាភិបាល ប្រកបដោយបរិយាបន្នសម្រាប់កុមារ យុវជននិងស្ត្រីមានពិការភាព។
គំរូសហគ្រាសទំនើប ដើម្បីកៀរគរមូលនិធិប្រកបដោយចីរភាព និងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ ពង្រីកបណ្តាញទំនាក់ទំនងក្នុងតំបន់ (ADF) ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ស្របតាមអនុសញ្ញា UNCRPD និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

On 18 May 2026, the Disability Youth Network Organization (DYNO) met with representatives of UNICEF for the study visit and learned about the 10-year strategic plan and key priority activities of DYNO. The discussion focused on digital innovation and AI technology in the Smart Agriculture Project Property Demo Farm. Promote Inclusive Education and Health in a manner that is conducive to children, youth, and women with disabilities.
Modern Social Enterprise Models to mobilize sustainable source funding and financial independence. Expanding the regional network (ADF), responding to climate change, and promoting the implementation of laws on the Protection and Promotion of the Rights of persons with Disabilities in line with the UNCRPD and the Sustainable Development Goals (SDGs).

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាសូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុ...
14/05/2026

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាសូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនគម្រប់ព្រះជន្ន៧៣ យាងចូល ៧៤ព្រះវស្សា សូមព្រះអង្គទទួលបាននូវព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះរាជទីឃាយុយឺនយូរ និងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិរន្តរ៍។

English Below...!ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ងិន សៅរ...
13/05/2026

English Below...!

ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ងិន សៅរត្ន័ ប្រធានប្រតិបត្តិនៃអង្គការបណ្តាញយុវជនមានពិការភាព និងជាសមាជិកគណៈកម្មាធិការដឹកនាំនៃវេទិកាជនមានពិការភាពអាស៊ាន (ADF) បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅទីស្នាក់ការកណ្តាលអាស៊ាននាទីក្រុងហ្សាកាតា។ ក្នុងនាមជាអ្នកដឹកនាំអង្គការបណ្តាញយុវជនមានពិការភាព (DYNO) លោកពិតជាមោទនភាពចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន និងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរួមចំណែកកសាងសហគមន៍អាស៊ានមួយ ដែលមានបរិយាបន្ន និងផ្តល់ឱកាសស្មើៗគ្នាសម្រាប់មនុស្សគ្រប់រូប ។

"រួមគ្នាដើម្បីកសាងអាស៊ានសម្រាប់យើងទាំងអស់គ្នា!"

On Tuesday, May 12, 2026, Mr. Ngin Saorath, Executive President of the Disability Youth Network Organisation (DYNO) and a member of the Steering Committee of the ASEAN Disability Forum (ADF), met His Excellency Dr. Kao Kim Hoon, Secretary-General of ASEAN, at the ASEAN Headquarters in Jakarta. As the leader of Disability Youth Network Organisation (DYNO), he is proud of ASEAN cooperation and is deeply committed to contributing to building an ASEAN community that is inclusive and provides equal opportunities for all.

"Together to build ASEAN for all of us!"

#អាស៊ាន #សិទ្ធិជនមានពិការភាព #កម្ពុជា #ហ្សាកាតា

English Below...!ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ តំណាងយុវជនអង្គ...
13/05/2026

English Below...!
ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ តំណាងយុវជនអង្គការបណ្តាញយុវជនមានពិការភាព (DYNO) បានចូលរួមក្នុងវេទិកា និងសិក្ខាសាលាស្តីពី «បរិយាបន្នការងារ ការផ្តល់ឱកាសការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពនៅកម្ពុជា» ដែលបានរៀបចំឡើងនៅបណ្ណាល័យជាតិ ខេត្តកំពង់ស្ពឺ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងអង្គការ UNICEF ប្រចាំកម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដើម្បីផ្តល់ឱកាសឱ្យយុវជនយើង ជាពិសេសយុវជនមានពិការភាព ទទួលបានលទ្ធភាពក្នុងការស្វែងរកការងារធ្វើប្រកបដោយបរិយាបន្ន។

រួមគ្នាដើម្បីបរិយាកាសការងារសម្រាប់ទាំងអស់គ្នា!

On May 13, 2026, youth representatives from the disability Youth Network Organization (DYNO) participated in a forum and workshop on "Job Inclusion, Employment Opportunities, and Accessible Infrastructure for People with Disabilities in Cambodia," held at the Kampong Speu National Library.
We would like to express our deepest gratitude to the National Employment Agency (NEA) and UNICEF Cambodia for organizing this workshop and providing our youth, especially those with disabilities, with full opportunities to access the labor market. Together for an inclusive workplace for all!

#អង្គការបណ្តាញយុវជនមានពិការភាព #បរិយាបន្នការងារ #សិទ្ធិជនមានពិការភាព #ឱកាសការងារ #កំពង់ស្ពឺ #ឱកាសស្មើគ្នា

Address

House No. 20, Street 357, Deum Sleng Village 1
Chbar Ampeou
121202

Opening Hours

Monday 08:00 - 05:00
Friday 08:00 - 05:00

Alerts

Be the first to know and let us send you an email when Disability Youth Network Organisation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share