Sustainable Soil for Life Association

Sustainable Soil for Life Association The Sustainable Soil for Life Association (SSLA) empowers farmers and youth in Northwestern Cambodia to create resilient, sustainable food systems.

Using practical agroecology, we strengthen communities, ensure food security, and support minority groups.

21/02/2026
10/02/2026
ការគាំទ្រការអនុវត្តន៍កសិអេកូឡូស៊ីពង្រឹងទីផ្សារមូលដ្ឋានកាត់ផ្តាច់ពីការប្រើប្រាស់ជីថ្នាំពុលគីមី និងជំរុញសេដ្ឋកិច្ចសហគមន៍ !...
04/02/2026

ការគាំទ្រការអនុវត្តន៍កសិអេកូឡូស៊ី
ពង្រឹងទីផ្សារមូលដ្ឋានកាត់ផ្តាច់ពីការប្រើប្រាស់ជីថ្នាំពុលគីមី និងជំរុញសេដ្ឋកិច្ចសហគមន៍ !!
Supporting agroecological practices
Strengthening local markets, cutting off the use of chemical fertilizers and pesticides, and boosting the community economic.
--------------------
Donate and Support: https://soil4life.org/donation/payway
Contact Details:
Mobile: +855 77799901
Email: [email protected]
Website: www.soil4life.org
Reach out to our Social Media:
Facebook: fb.com/Soil4Life.Org
Tittwer: twitter.com/InfoSoil4life
Linkedin: http://Linkedin.com/.../sustainable-soil-for-life...
Instagram: https://www.instagram.com/soil4_life...
Office Address: O’takorm II Village, TuoltaEk Commune, Battambang City, Cambodia.
________________________________________

#ដីដើម្បីជីវិត #ជីវិតនិងដី

30/01/2026

សូមអញ្ជើញមកទិញបន្លែស្រស់ និងអាហារធម្មជាតិពីកសិករក្នុងស្រុក!
📣 ស្អែកនេះ! សូមអញ្ជើញមកលេង ផ្សារកសិករ (Psar Kasekor)
ទីផ្សារសហគមន៍ដែលភ្ជាប់ផ្ទាល់ពី កសិករដាំដុះដោយគ្មានសារធាតុគីមី មកកាន់អ្នកបរិភោគ ដោយផ្តោតលើសុវត្ថិភាព សុខភាព និងទំនុកចិត្ត 💚
🛒 មកជ្រើសរើសម្ហូបអាហារសុខភាព សម្រាប់គ្រួសារ
នៅ ផ្សារកសិករ អ្នកនឹងបានជួប៖
✅ បន្លែ និងផ្លែឈើស្រស់ៗ តាមរដូវ
✅ ផលិតផលធម្មជាតិ មានសុវត្ថិភាព និងអាចទុកចិត្តបាន (PGS)
✅ តម្លៃសមរម្យ ទិញដោយផ្ទាល់ពីកសិករ
📍 ទីតាំង: ផ្សារទំនើប-បុរីថ្មី ក្រុងបាត់ដំបង ( Borey Thmey Mall )
🗓 ថ្ងៃ: ស្អែក (ថ្ងៃសៅរ៍/អាទិត្យ)
⏰ ម៉ោង: 6 ព្រឹក – 5 ល្ងាច
👉 ជួបគ្នានៅផ្សារកសិករ! ទិញដោយទំនុកចិត្ត បរិភោគដោយសុវត្ថិភាព!
#ផ្សារកសិករ

----------------------------------------------------
ផ្សារកសិករខេត្ដបាត់ដំបងបង្កើតឡើងក្នុងដើមឆ្នាំ២០២៤ ដោយសមាគមនិរន្តរភាពដីដើម្បីជីវិត។ នៅដើមឆ្នាំ២០២៥ សមាគមនិរន្តរភាពដីដើម្បីជីវិត និងមន្ទីរពាណិជ្ជកម្មខេត្ដបាត់ដំបង បានសហការរួមគ្នាដើម្បីស្នើរសុំទីតាំង(ផ្សារបុរីថ្មី និងរដ្ឋបាលខេត្តបាត់ដំបង) ដើម្បីរៀបចំផ្សារកសិករ។
ផ្សារកសិករ បានរៀបចំដោយ សមាគមនិរន្តរភាពដីដើម្បីជីវិតក្នុងឆ្នាំ២០២៤ និងសហការផ្តល់ទីតាំងរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្ដបាត់ដំបង។
ផ្សារកសិករ បានបង្កើតឡើងដោយ សមាគមនិរន្តរភាពដីដើម្បីជីវិតក្នុងឆ្នាំ២០២៤ គាំទ្រដោយ SDC និង Irish Aid តាមរយៈ DCA ។
----------------------------------------------------
📍 Location: ផ្សារទំនើប-បុរីថ្មី ( Borey Thmey Mall )
🗺️ Google Map: https://maps.app.goo.gl/44Jyc9M2bWEokxbc8
#ផ្សារកសិករ

សកម្មភាពកសិកម្មកសិអេកូឡូស៊ី ប្រកបដោយចីរភាព(Agroecology & Climate Resilience – SDGs)សហគមន៍ភ្នំរៃ | ស្រុកសំឡូត | ខេត្ដបាត់...
29/01/2026

សកម្មភាពកសិកម្មកសិអេកូឡូស៊ី ប្រកបដោយចីរភាព
(Agroecology & Climate Resilience – SDGs)
សហគមន៍ភ្នំរៃ | ស្រុកសំឡូត | ខេត្ដបាត់ដំបង

ក្រុមការងារសមាគមនិរន្តរភាពដីដើម្បីជីវិត – Soil for Life (SSLA) បានចុះពិនិត្យដំណាំដាំដុះរបស់កសិករកសិអេកូឡូស៊ី ដើម្បីតាមដានការលូតលាស់ និងលទ្ធផលនៃដំណាំ ព្រមទាំងចែកចាយគ្រាប់ពូជ និងសម្ភារៈចិញ្ចឹមមាន់ ព្រមទាំងបង្ហាញ និងចែករំលែកគំនិតសួនបន្លែរបស់កសិករ។ សកម្មភាពទាំងនេះ មានគោលបំណងគាំទ្រការចិញ្ចឹមសត្វ និងជួយបង្កើនប្រាក់ចំណូលគ្រួសារ បន្ថែមលើផលចំណេញដែលទទួលបានពីការដាំដុះដំណាំ។

ការរួមបញ្ចូលការចិញ្ចឹមសត្វជាមួយនឹងការដាំដុះដោយមិនប្រើប្រាស់សារធាតុគីមី គឺជាគន្លឹះសំខាន់នៃកសិអេកូឡូស៊ីប្រកបដោយចីរភាព។ វាអាចផ្តល់អាហារគ្រប់គ្រាន់សម្រាប់គ្រួសារនីមួយៗ ពង្រឹងសុខភាព និងកាត់បន្ថយការចំណាយលើការទិញអាហារពីខាងក្រៅ។លើសពីនេះទៅទៀត ការចិញ្ចឹមសត្វបូករួមជាមួយការដាំដុះ បានបង្កើតប្រព័ន្ធផលិតកម្មចម្រុះដែលទិន្នផលកើនឡើង និងគាំទ្រវដ្តធនធានធម្មជាតិ។

ឧទាហរណ៏៖
ប្រព័ន្ធវដ្តអាហារជាលក្ខណៈគ្រួសារ រវាង “ដាំបន្លែ – ចិញ្ចឹមមាន់”
(Agroecology Food Cycle)
1.ការចិញ្ចឹមមាន់៖
🐔-(មាន់ → ផ្តល់ លាមកសត្វ)
🌱-លាមកសត្វ (លាមកមាន់ → យកទៅធ្វើជា ជីសរីរាង្គមានជីជាតិ)
🥬-ការដាំដុះបន្លែ (ជីសរីរាង្គ → ជួយឲ្យ បន្លែលូតលាស់ល្អ មានសុខភាពល្អ)
2.សំណល់ពីបន្លែ៖
សំណល់បន្លែ (ស្លឹក ដើម សល់ពីផ្ទះបាយ) →យកទៅធ្វើជាចំនីសម្រាប់មាន់
3.ផលិតផលពីមាន់៖ (មាន់ → ផ្តល់ សាច់ និងស៊ុត)

សរុបមក៖
បន្លែដែលបានដាំដុះ និងសត្វមាន់ដែលផ្តល់សាច់ និងស៊ុត កសិករអាចយកទៅបរិភោគក្នុងគ្រួសារ ឬក្នុងសហគមន៍ ដើម្បីបង្កើនសន្តិសុខស្បៀងអាហារ ហើយអាចយកទៅលក់ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារប្រចាំថ្ងៃ។ ដំណើរការទាំងនេះបន្តជាវដ្តគ្នា ជាប្រព័ន្ធមូលដ្ឋាន (Closed-loop System) ដែលជួយកាត់បន្ថយកាកសំណល់ បន្ថយចំណាយ និងគាំទ្រកសិកម្មចីរភាព។

ប្រយោជន៍សំខាន់ៗ៖
• មិនចាំបាច់ប្រើជីគីមី
• ប្រើប្រាស់ធនធានក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាព
• បង្កើនអាហារូបត្ថម្ភ និងលើកកម្ពស់សុខភាពគ្រួសារ
• សមស្របនឹងគោលការណ៍ Agroecology និង Climate Resilience

សហគមន៍ភ្នំរៃ | ស្រុកសំឡូត | ២២ មករា ២០២៦
#កាត់បន្ថយកាកសំណល់ #បន្ថយចំណាយ #បង្កើនសន្តិសុខអាហារ #ពង្រឹងជីវភាពគ្រួសារ #គាំទ្រកសិកម្មចីរភាព(SDGs) #សមាគមនិរន្តរភាពដីដើម្បីជីវិត-SoilforLife(SSLA)
--------------------
Donate and Support: https://soil4life.org/donation/payway
Contact Details:
Mobile: +855 77799901
Email: [email protected]
Website: www.soil4life.org
Reach out to our Social Media:
Facebook: fb.com/Soil4Life.Org
Tittwer: twitter.com/InfoSoil4life
Linkedin: http://Linkedin.com/.../sustainable-soil-for-life...
Instagram: https://www.instagram.com/soil4_life...
Office Address: O’takorm II Village, TuoltaEk Commune, Battambang City, Cambodia.
________________________________________

#ដីដើម្បីជីវិត #ជីវិតនិងដី

23/01/2026

🥰សួស្តីបងប្អូនទាំងអស់គ្នា!!
⛳️ផ្សារកសិករបស់យើងបើករៀងរាល់ថ្ងៃសៅរ៍-អាទិត្យ
⏰ចាប់ពីម៉ោង 6ព្រឹក ដល់ម៉ោង 6ល្ងាច ។
🏠ទីតាំងថ្មី: ទល់មុខផ្សារទំនើបបុរីថ្មី ក្រុងបាត់ដំបង
ជួបគ្នាថ្ងៃស្អែកនេះ!! ចូលរួមគាំទ្រកសិផលខ្មែរទាំងអស់គ្នា!!

សូមអញ្ជើញមកទិញ និងគាំទ្រកសិករខេត្តបាត់ដំបង។ ការទិញរបស់បងប្អូន គឺជាការគាំទ្រដល់ជីវភាពគ្រួសារ ក៏ដូចជាការជំរុញឱ្យមានកសិកម្មបៃតងក្នុងស្រុក។ សូមរីករាយជាមួយស្នាដៃដ៏មានតម្លៃពីដៃកសិករខ្មែរយើងផ្ទាល់។

ផ្សារកសិករបង្កើតឡើងក្នុងគោលដើម្បីផ្សារភ្ជាប់រវាងអ្នកផលិតដែលដាំដុះដោយផ្ទាល់ និងអ្នកប្រើប្រាស់ឲ្យទទួលបាននៅការបរិភោគដោយមានទំនុកចិត្ត និងសុវត្ថិភាព។
ផ្សារកសិករ បានបង្កើតឡើងដោយ សមាគមនិរន្តរភាពដីដើម្បីជីវិតក្នុងឆ្នាំ២០២៤ គាំទ្រដោយ SDC និង Irish Aid តាមរយៈ DCA ។ ផ្សារកសិករខេត្ដបាត់ដំបងត្រូវបានបង្កើតឡើងដោយសមាគមដីដើម្បីជីវិត ​និងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង​ដោយមានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) and ស្ថានទូតអៀរឡង់ប្រចាំប្រទេសវៀតណាម​តាមរយៈអង្គការឌីស៊ីអេ។

Battambang Farmers Market, creating a valuable space for farmers and producers to connect directly with consumers, fostering trust and promoting safe, sustainable practices. Battambang Farmers Market is initiated by Sustainable Soil for Life Association​ (SSLA) in collaboration with the Provincial Department of Commerce in Battambang, and supported by the Swiss Agency for Development and Cooperation (SDC) and Irish Embassy in Vietnam through DanChurchAid (DCA).
----------------------------------------------------
📍 Location: ផ្សារទំនើប-បុរីថ្មី ( Borey Thmey Mall )
🗺️ Google Map: https://maps.app.goo.gl/44Jyc9M2bWEokxbc8
#ផ្សារកសិករ

Address

Ou Ta Kam Pir, Tuol Ta Aek
Battambang

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 09:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Sustainable Soil for Life Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share