This is an unofficial page.
មជ្ឈមណ្ឌលវិបស្សនាកម្ពុជា «ធម្មលដ្ឋិកា»
មជ្ឈមណ្ឌល «ធម្មលដ្ឋិកា» ដែលមានន័យថា «ឈើច្រត់ធម៌» ស្ថិតនៅភ្នំទ្រុងមាន់ ជិតភ្នំសំពៅ ឃុំក្រពើជើង តាមផ្លូវជាតិលេខ ៥៧ ចម្ងាយ ១៨គម ពីក្រុងបាត់ដំបង។ ចាប់តាំងពីខែ មករា ឆ្នាំ ២០០៤ មជ្ឈមណ្ឌលបានបើកវគ្គសិក្សាសម្រាប់សិស្សជាតិខ្មែរ និង បរទេស ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ជារៀងរាល់ខែ (លើកលែងតែខែមិនា និង មេសា)។
មជ្ឈមណ្ឌលអាចទទួលសិស្សស្រីបាន ៦២នាក់ និ
ង សិស្សប្រុស ៤០នាក់។ ក្នុងឆ្នាំ ២០១០ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ ៨ដង សតិបដ្ឋាន ២ដង ៣ថ្ងៃ ១ដង និង វគ្គកុមារ ៥ដង។ ដោយសារចំនួនសិស្សចូលរៀនចេះតែកើនឡើងជាលំដាប់ នៅឆ្នាំ ២០១១ មជ្ឈមណ្ឌលគ្រោងបើកវគ្គសិក្សា ១០ថ្ងៃ ១១ដង សតិបដ្ឋាន ២ដង ៣ថ្ងៃ ២ដង និង វគ្គកុមារ ៨ដង។ គ្រូបង្រៀនជាជនជាតិខ្មែរ មានភេទជាព្រះសង្ឃ និង គ្រហស្ថ នៅក្នុងប្រទេស និង មកពីអ៊ឺរ៉ុប និង សហរដ្ឋអាមេរិក ព្រមទាំងពេលខ្លះមានគ្រូជាតិបរទេសផងដែរ។
ព័ត៌មានបន្ថែម
មជ្ឈមណ្ឌលវិបស្សនា កម្ពុជា «ធម្មលដ្ឋិកា»
អាសយដ្ឋាន៖ ភ្នំទ្រុងមាន់, ផ្លូវជាតិលេខ ៥៧, បាត់ដំបង, កម្ពុជា
ទូរស័ព្ទ៖ +៨៥៥ ៥៣ ៦៤ ៨៨ ៥៨៨; លេខចល័ត៖ +៨៥៥ ៩២ ៩៣១ ៦៤៧
ការិយាល័យនៅភ្នំពេញ
ទំនាក់ទំនង៖ លោកស្រី ប៉ក់ ណារី
អាសយដ្ឋាន៖ ផ្ទះលេខ ៣៥បេ, ផ្លូវ ៣៥០, សង្កាត់ បឹងកេងកង ៣, ខណ្ឌ ចំកាមន, ភ្នំពេញ, កម្ពុជា
លេខចល័ត៖ +855 12 68 97 32
អ៊ីមែល៖ [email protected]
Dhamma Laṭṭhikā, meaning ‘Rod of Dhamma’, is in Phnom Trung Moan, district of Phnom Sampeou, province of Battambang, in northwestern Cambodia. Located in a rural area about 18km from Battambang City, the site covers an area of more than 39,000 sq m surrounding a hill called Phnom Trung Moan. Since its opening in early January 2004, the spread of Vipassana has regained its momentum in Cambodia. The Dhamma Hall can accommodate more than 150 students and the centre has adequate accommodation for up to 100 students (40 males and 60 females). Presently, eight 10-day courses, two Satipatthana and one 3-day courses are being held per year, with courses conducted by Cambodian assistant teachers from Europe and USA and occasionally some assistant teacher from abroad. Additional information
Dhamma Latthika (Cambodia Vipassana Centre)
Address: Phnom Trungmoan, National Road No. 57, Battambang, Cambodia
Phone: +855 53 64 88 588; Mobile: +855 92 931 647
Phnom Penh Office
Contact: Mrs. Nary Poc
Address: No 35B, Street 350, Boeng Keng Kang 3, Khan Chamkarmon, Phnom Penh, Cambodia
Mobile: +855 12 68 97 32
Email: [email protected]