Sem komsort for Buddhism

Sem komsort for Buddhism អាមន្តយាមិ ភិក្ខវេ វោ វយធម្មោ សង្ខារា អប្បមាទេន
សម្បាទេថ ៙៚

✈️គោលបំណង ដែលយន្តហោះថៃចូលជ្រៅមកទម្លាក់គ្រាប់គឺ :🚀ដើម្បី ផ្តាច់ ឬ កម្ទេចហេដ្ឋារចនាសម្ពន្ធរបស់ខ្មែរ🚀ដើម្បី វាយប្រហារបន្ទាយ...
24/12/2025

✈️គោលបំណង ដែលយន្តហោះថៃចូលជ្រៅមកទម្លាក់គ្រាប់គឺ :
🚀ដើម្បី ផ្តាច់ ឬ កម្ទេចហេដ្ឋារចនាសម្ពន្ធរបស់ខ្មែរ
🚀ដើម្បី វាយប្រហារបន្ទាយ ឬ ឃ្លាំងសព្វាវុធ ប្រេង..
🚀ដើម្បី បណ្តេញឲ្យមានជនភៀសសឹកកាន់តែច្រើនឡើង ដាក់
សម្ពាធសេដ្ឋកិច្ច ផ្តាច់ស្បៀង ឲ្យកាន់តែធ្ងន់ធ្ងរ ។
🚀ដើម្បី ធ្វើតេសសមត្ថភាព អាវុធការពារដែនអាកាសរបស់ខ្មែរ
🚀ដើម្បី បំបាក់ស្មារតីកងទ័ពខ្មែរនៅសមរភូមិ
🚀ដើម្បី ឲ្យប្រជាពលរដ្ឋ និង កងទ័ព ផ្ទុះកំហឹង ចំពោះថ្នាក់ដឹកនាំខ្មែរ
🚀ដើម្បីបំភ័យ និង បណ្តេញភ្ញៀវទេសចរណ៍ អន្តរជាតិ
🚀ដើម្បី ធ្វើតេសសមត្ថភាពយន្តហោះចម្បាំង របស់ពួកគេ ឲ្យដឹងគុណភាព
កម្រិតណាៗ..។
📝ថៃបើកយន្តហោះមកទម្លាក់គ្រាប់នេះ គឺដូចជាការដាក់ប្រស្នា ដើម្បីឲ្យអ្នកប្រាជ្ញ
ខាងសង្គ្រាមរបស់ខ្មែរដោះស្រាយ ។
(ពុធ,២៤,១២,២០២៥)

🌊💨ថៃ មានបញ្ហានយោបាយ ផ្ទៃក្នុងតានតឹងក្តី មានបញ្ហាគ្រោះធម្មជាតិធ្ងន់ធ្ងរក្តី គាត់ប្រុងប្រយ័ត្នបំផុត គឺ ព្រំដែន ព្រោះខ្លាចប...
26/11/2025

🌊💨ថៃ មានបញ្ហានយោបាយ ផ្ទៃក្នុងតានតឹងក្តី មានបញ្ហាគ្រោះធម្មជាតិ
ធ្ងន់ធ្ងរក្តី គាត់ប្រុងប្រយ័ត្នបំផុត គឺ ព្រំដែន ព្រោះខ្លាចប្រទេសជិតខាង ឆ្លៀត
ឱកាស លួចឆ្មក់ ក្នុងខណៈពេលគាត់ កំពុងជួបគ្រោះថ្នាក់ ។
🌊ថៃ គាត់មានឧបករណ៍ច្រើន សម្រាប់ជួយសង្គ្រោះប្រជាជន ទាន់ហេតុការណ៍
ខុសពីខ្មែរយើង ដែលកំពុងតែសើចចម្អក ឌឺដងឲ្យគេ ។
🔥🌊គ្រោះធម្មជាតិ ម្តងគេ ម្តងយើង ។ អ្វី ដែលសំខាន់គឺគួរត្រៀមឧបករណ៍ជួយ
សង្គ្រោះប្រជាជនឲ្យទាន់ពេល ដូចជាអគ្គីភ័យ ទឹកជំនន់.. ដែលនឹងកើតមានក្នុងពេល
ខាងមុខ ជាពិសេសឆ្នាំ២០២៨ ។
(ពុធ,២៦,១១,២០២៥)

🙅ពហិការ🙅🙅‍♂️ពហិការ(boycott)= ការមិនគាំទ្រ  ការមិនចូលរួម ការមិនអើពើ មិនទទួលព្រម​ មិនធ្វើតាម ហាមប្រាម..។✌️ពហិការ ប្រកបដោយច...
28/10/2025

🙅ពហិការ🙅
🙅‍♂️ពហិការ(boycott)= ការមិនគាំទ្រ ការមិនចូលរួម ការមិនអើពើ មិនទទួលព្រម​ មិនធ្វើតាម ហាមប្រាម..។
✌️ពហិការ ប្រកបដោយចិត្តជាកុសលក៏មាន ចិត្តជាអកុសលក៏មាន ។
💖បើធ្វើពហិការចំពោះហេតុ ដែលមិនត្រឹមត្រូវ ដោយបញ្ញាស្មារតី..គឺជាកុសល ។
❤️‍🔥បើធ្វើពហិការ ចំពោះហេតុ ដែលត្រឹមត្រូវ ប្រកបដោយការ ខឹងស្អប់ជាដើម គឺជាអកុសល ។
🤝អត្ថប្រយោជន៍ នៃការធ្វើពហិការ🤝
👉ដើម្បីលើកស្ទួយ ជួយផ្តល់តម្លៃ ឲ្យផលិតផលក្នុងស្រុក
👉ដើម្បី ពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំង កុំឲ្យរស់ពឹងតែរបស់គេពេក គឺឲ្យមានជំហរ ពឹងលើខ្លួនឯង
👉ដើម្បីប្រឹងច្នៃប្រឌិត បង្កើត ឬទាក់ទាញ អ្នកវិនិយោគបរទេស ឲ្យមកបើកក្រុមហ៊ុន បង្កើតរោងចក្រផលិត នូវផលិតផលក្នុងស្រុក ធ្វើឲ្យប្រជាជនសម្បូរការងារធ្វើ រកចំណូលបាន ដោយមិនបាច់ធ្វើចំណាកស្រុកច្រើន ។
👉ដើម្បីព្រមាន ឬបាតុកម្មអហិង្សា ក្នុងការកាត់បន្ថយសេដ្ឋកិច្ច ចំពោះប្រទេស ដែលឈ្លានពាន បៀតបៀនយើង ។
👉ដើម្បីជាការឈឺឆ្អាល ចូលរួមចំណែករំលែកទុក្ខដល់កងទ័ព ដែលបានពលីជីវិត និងផ្តល់កម្លាំងចិត្តដល់កងទ័ព ដែលលះបង់សាច់ស្រស់ឈាមស្រស់ ខំជួយការពារប្រទេសជាតិមាតុភូមិ សាសនា របស់យើង ។
👉ដើម្បីរួបរួមគ្នា ដាក់សម្ពាធសេដ្ឋកិច្ច ទាមទារ ដល់ប្រទេសអ្នកឈ្លានពាននោះ ឲ្យដោះលែងកងទ័ព និងកុំឲ្យមកបង្កសង្គ្រាម លុកលុយមកលើប្រទេសយើង
👉ដើម្បី រួមសាមគ្គីគ្នារើបម្រាស់ កុំឲ្យសម្ងំនៅស្ងៀមជើម ប្រគល់ខ្លួនឲ្យគេជិះជាន់តាមអំពើចិត្ត..។
👩‍🚀ថៃ គាត់បិទភ្លើង បិទសេវា បិទបណ្តាញ បិទព្រំដែន បាញ់ផ្សែងពុល ប្រើអាវុធខុសច្បាប់អន្តរជាតិជាច្រើន បំពានច្បាប់អន្តរជាតិ យាយីរំខាន ប្រជាជនខ្មែរជាយដែន​ រហូតដល់ដឹកលាមក ចង់មកបាញ់ដាក់លើក្បាលប្រជាជនខ្មែរ និង ដៀលដល់ពូជ ជាអ្នកសុំទានគេ.. ថៃគាត់ហានធ្វើបាន ចុះយើង! គ្រាន់តែធ្វើពហិការតបវិញ ហេតុអ្វីត្រូវកំសាក ធ្វើមិនកើត !
🗣️ពាក្យសង្កត់សង្កិនមកថា : បើជ្រុលជាធ្វើពហិការ គួរធ្វើពហិការទំនិញគេ ឲ្យអស់ទៅ !​ ដូចជាសម្ភារៈសំណង់ សម្ភារៈកសិកម្ម សម្ភារៈអគ្គិស្សនីយ៍ ផលិតផលចំណីអាហារ ភេសជ្ជៈថ្នាំ បន្លែត្រីសាច់ របស់ឧបភោគ បរិភោគ ឧបករណ៍ ប្រើប្រាស់ផ្សេងៗ ។ល។ កុំបានតែមាត់ !
🥰បំណកស្រាយខ្លះៗ👌👇
១, យើងធ្វើពហិការ ចំពោះតែវត្ថុណា ដែលយើងមានហើយ និង អាចផលិតខ្លួនឯងបាន
២,ផលិតផល ដែលនាំចូលពីថៃ មួយចំនួនធំ ក៏ជារបស់ក្រុមហ៊ុន អាមេរិច ជប៉ុន..មិនមែនរបស់ថៃទេ ផលិតនៅថៃ ហើយនាំចូលមកខ្មែរ បើខ្មែរធ្វើពហិការនាំចូល គាត់នឹងមកបើកក្រុមហ៊ុនផលិតនៅខ្មែរផ្ទាល់តែម្តង គឺកាន់តែល្អ ។
៣,ក្នុងពិភពលោកនេះ គេមានទីផ្សារសេរី ត្រូវដោះដូរទំនិញគ្នា ទៅវិញទៅមក រវាងប្រទេសទាំងឡាយ យើងមិនអាចបិទទ្វារប្រទេសរស់នៅតែម្នាក់ឯងបានទេ គឺត្រូវអាស្រ័យគ្នា ដោយរបស់ខ្លះគេមាន តែយើងអត់មាន របស់ខ្លះគេអត់មាន តែយើងមាន ..។🥰
🙅🥦🥬🥒🍇🍑តែប្រយ័ត្ន ពហិការខាងលិច បែរជាបណ្តោយខាងកើត.. ព្រោះទុរ៉េន១គីឡូ=៥០០០៛ កាលណោះ បានចេញសញ្ញា រោគមហារីកបណ្តើៗហើយ 🤭
📔អត្តសម្មាបណីធិ ឧត្តមង្គលមុត្តមំ= កិរិយា តម្កល់ខ្លួន ដោយប្រពៃ ជា មង្គលដ៏ឧត្តម ។
[អង្គារ,២៨,១០,២០២៥]

GBC = General  Border  Committee =>គណៈកម្មាធិការព្រំដែនទូទៅ ។JBC = Joint  Boundary  Commission => កិច្ចប្រជុំពេញអង្គ គណៈ...
24/10/2025

GBC = General Border Committee =>គណៈកម្មាធិការព្រំដែនទូទៅ ។
JBC = Joint Boundary Commission => កិច្ចប្រជុំពេញអង្គ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ។
RBC = Regional Border Committee => គណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ ។
សុក្រ.24.10.2025

🐢🐕រឿងឆ្កែចចក និង អណ្តើក :🦊ឆ្កែចចក គឺជាសត្វក្រឡិចក្រឡុច ឃោរឃៅ ពូកែលួចវាយឆ្មក់ពីក្រោយហើយ ចូលចិត្តខាំហែកសុីសាច់គេទាំងរស់ ទោ...
20/09/2025

🐢🐕រឿងឆ្កែចចក និង អណ្តើក :
🦊ឆ្កែចចក គឺជាសត្វក្រឡិចក្រឡុច ឃោរឃៅ ពូកែលួចវាយឆ្មក់ពីក្រោយហើយ ចូលចិត្តខាំហែកសុីសាច់គេទាំងរស់ ទោះខាំបានតិចក៏សុីតិច បានច្រើនសុីច្រើន ។
🐢សត្វអណ្តើក ជាសត្វស្ងប់ស្ងាត់ ធ្វើដំណើរយឺត តែផ្តោតគោលដៅច្បាស់លាស់ បោះជំហានទៅមុខរហូតមិនថយក្រោយ ដោយភាពតស៊ូអត់ធ្មត់បំផុត ។
🐕សម័យមួយ មានសត្វឆ្កែចចក ស្រេកឃ្លានមួយក្បាល រត់ស្វែងរកអាហារក៏បានជួប អណ្តើក កំពុងវាទៅ ។ ចចកគិតថា អញ នឹងខាំសុីអណ្តើកនេះ ហើយក៏ ចូលមករកអណ្តើក យ៉ាងតក់ក្រហល់ ។
🐢ពេលនោះ អណ្តើកបានដឹងថា សត្រូវចង់វាយប្រហារ ក៏រួញក្បាល កន្ទុយដៃ ជើង ចូលទៅក្នុងស្នក ដើម្បីការពារខ្លួន ។
🐕ចចក ដើរក្រវែល ចុះឡើង ដើម្បីរកចន្លោះខាំ ដោយគិតថា : បើអណ្តើក​ វាលៀនចេញ នូវអវៈយវៈណាមួយ អញនឹងខាំទាញ ។ ចចក សម្លឹងរកចន្លោះយ៉ាងយូរ ក៏មិនឃើញ ដោយទ្រាំមិនបាន ក៏យកជើងកកាយឆ្កឹះឆ្កៀលអណ្តើក​ ដើម្បីស្វែងរកកំហុស ។
🐢🦊 គ្រានោះ ចចក ក៏យកជើងឆ្កឹះចំត្រង់មាត់អណ្តើក ពេលនោះ អណ្តើកខាំជើងចចក យ៉ាងមាំ , ចចក ក៏ខំរើបម្រាស់ ប្រកាច់ននៀល ទម្រាំរបូត ក៏ហត់ធ្លាក់អណ្តាត យ៉ាងអស់សង្ឃឹមថា : បើអញ នៅចាំសុីសត្វអណ្តើកនេះ អញនឹងអត់ចំណី ដាច់ពោះស្លាប់នៅទីនេះឯង ។
🐕ពេលនោះ សត្វចចក ក៏ចាកចេញទៅ យ៉ាងប្រញ៉ាប់ កុំឲ្យព្រះសុរិយា អស្តង្គតទាន់ ។
🐢រីឯសត្វអណ្តើក អស់មានសត្រូវមកយាយីហើយ ក៏បន្តដំណើរទៅមុខទៀតដល់គោលដៅ គឺស្រះបោក្ខរណីដ៏ធំហើយ រស់នៅយ៉ាងមានសេរីភាព សុខសុវត្ថិភាពអស់កាលជាអង្វែងទៅហោង !🥰
✍️រឿងនេះជាគតិ សម្រាប់គិត ដោះស្រាយបញ្ហាជីវិត ដោយភាពអត់ធ្មត់ និងឈ្លាសវៃ ទោះសត្រូវប្រមាថ ចាក់ដោតបញ្ឆោតបញ្ឈឺឌឺដងថា កំសាកដូចអណ្តើកក្នុងស្នកក៏ដោយ ក៏រក្សាភាពអត់ធ្មត់ ដើម្បីជោគជ័យ ត្រូវតែស៊ូទ្រាំ ព្យាយាម កុំឲ្យឆេវឆាវខឹងកម្រោលបោលចូលអន្ទាក់របស់សត្រូវឡើយ ! 🥰
📔ខន្តិ ធីរស្ស លង្ករោ = ខន្តី គឺជាគ្រឿង អលង្ការ របស់អ្នកប្រាជ្ញ ។
(សៅរ៍,២០,០៩,២០២៥)

☄️បើមិនស្តាប់តាមបញ្ជាស្តេចថៃ ទោះនាយករដ្ឋមន្ត្រីថៃ ឡើងមកប៉ុន្មាន ក៏មិនសល់ដែរ !🌎មហិច្ឆិតា ស្តេចថៃ មានមកលើទឹកដីខ្មែរជារៀងរហ...
16/09/2025

☄️បើមិនស្តាប់តាមបញ្ជាស្តេចថៃ ទោះនាយករដ្ឋមន្ត្រីថៃ ឡើងមកប៉ុន្មាន ក៏មិនសល់ដែរ !
🌎មហិច្ឆិតា ស្តេចថៃ មានមកលើទឹកដីខ្មែរជារៀងរហូត ខ្មែរក៏ត្រូវប្រុងប្រយ័ត្នជារៀងរហូត ។
🪨នាយករដ្ឋមន្ត្រីថៃ ឡើងមកទទួលថ្មបាក់ ស្ថិតនៅក្នុងតំណែងផុយស្រួយ ។
(16.09.025)

😊ខ្មែរយើង មួយចំនួន ឃើញ ណេប៉ាល់, ប៉ង់ក្លាដេស,ឥណ្ឌូនេសុី, ស្រីលង្កា..គេធ្វើបាតុកម្ម ក៏ចង់បាតុកម្មហ្នឹងគេដែរ ។👉ពិភពលោកនេះ គ...
13/09/2025

😊ខ្មែរយើង មួយចំនួន ឃើញ ណេប៉ាល់, ប៉ង់ក្លាដេស,ឥណ្ឌូនេសុី, ស្រីលង្កា..គេធ្វើបាតុកម្ម ក៏ចង់បាតុកម្មហ្នឹងគេដែរ ។
👉ពិភពលោកនេះ គ្មានប្រទេសណា បាតុកម្មច្រើនជាងខ្មែរទេ បើរាប់ពីឆ្នាំ៩៣មកបាតុកម្មច្រើនពេក ឡើងបង្កើតជំនាញ ដល់អ្នកបង្ក្រាបបាតុកម្ម😊
👉ក្រោយពេលបាតុកម្មហើយ បានអីមកវិញ ឃើញតែខ្ទេចខ្ទីរទ្រព្យសម្បត្តិជាតិ​ របួស បាត់ខ្លួន ជាប់គុក រត់ចោលស្រុក បែកបាក់ព្រាត់ប្រាស់គ្នា និង ស្លាប់មនុស្សទទេៗ ដូចជាមិនឃើញផ្លាស់ប្តូរអីបានផង ។
👉ដូចប្រទេសគេ បាតុកម្មហើយអាចផ្លាស់ប្តូរបានខ្លះ ពេលខ្លះបានអ្នកដឹកនាំថ្មី​ ដែលខ្លួនចង់បាន ក៏ប្រទេសនៅតែដុនដាបដដែល ។
👉ញោមខ្លះគាត់ថា ខ្ទេចទ្រព្យសម្បត្តិជាតិបន្តិចបន្តួច វាមិនស្មើនឹង ពួកពុករលួយកម្ទេចទ្រព្យសម្បត្តិជាតិ កម្ទេចសេរីភាព សុភមង្គល..រាស្ត្រទេ! អ្នកពុករលួយជាមនុស្សខូច ចុះយើងទៅបាតុកម្មកម្ទេចទ្រព្យជាតិបន្ថែមទៀត មានទៅល្អជាងគ្នាអី!
👉ប្រទេសប្រជាធិបតេយ្យ គេមានបាតុកម្ម កូដកម្ម តស៊ូមតិ ទាមទារ..ឲ្យរដ្ឋាភិបាលធ្វើកំណែរទម្រង់ រឿងមិនល្អ ដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិចេញ ប៉ុន្តែគួរពិចារណាមើលដែរ ថា : តើធ្វើទៅហើយ បានរីកចម្រើនឬអត់? បើធ្វើទៅ
ឲ្យប្រទេសបែកបាក់ខ្ទេចខ្ទាំលើសដើម តើគួរធ្វើអត់?
👉ឥឡូវ ប្រទេសកំពុងដុនដាប ក្រីក្រ សត្រូវឈ្លានពានហើយ បើនាំគ្នាធ្វើបាតុកម្មទៀតបែកបាក់ផ្ទៃក្នុង ដូចហុចកាំភ្លើងទៅឲ្យសត្រូវមកបាញ់កម្ទេចបន្ថែមទៀតអ៊ីចឹង ។
🗣️ញោមខ្លះគាត់ថា នយោបាយចាយមនុស្ស ដើម្បីផ្លាស់ប្តូរ បើខ្លាចស្លាប់ បើមិនចំណាយធ្វើម្តេចនឹងផ្លាស់ប្តូរបាន ! សួរថា អ្នកបាតុកម្មមុនៗស្លាប់អស់ម៉ាសន្ធឹកនោះ ផ្លាស់ប្តូរអ្វីបានខ្លះ ? គ្រាន់តែជា ឧបករណ៍របស់អ្នកនយោបាយ ក្លាយជាជនរងគ្រោះ ព្រោះតស៊ូ ដើម្បីអំណាច ឲ្យគេសងសឹកគំនុំ ក៏មាន.. ។
🗣️សួរថា: ចុះលោក មានដំណោះស្រាយអ្វី គំនិតអ្វីពិសេស ?
🥰អាត្មាគ្មានគំនិតអ្វីពិសេសទេ មានតែយោបល់ខ្លះថា បើចង់លាងទឹកស្អុយ ត្រូវប្រើទឹកស្អាត, ចង់កម្ចាត់ទម្លាប់អាក្រក់ ត្រូវកសាងទម្លាប់ល្អ , ចង់កម្ចាត់មនុស្សល្ងង់ត្រូវ បង្កើតសាលាបណ្តុះបណ្តាលចំណេះដឹង វិជ្ជាជីវៈ ជំនាញគ្រប់យ៉ាងឲ្យមាន
គុណភាព , ស្រុក កំពុងខ្វះខាត គួរស្វះស្វែង អ្នកវិនិយោគ ពីបរទេស ឲ្យមកបើករោងចក្រ សហគ្រាស..កែច្នៃបង្កើនផលិតផលក្នុងស្រុកឲ្យសម្បូរបែបទៅ គ្រាន់
ប្រជាជន ក៏មានការងារធ្វើ មានផលិតផលប្រើប្រាស់ក្នុងស្រុក និង នាំចេញទៅទីផ្សារអន្តរជាតិឲ្យបានច្រើន…។
🗣️គាត់ថា បើប្រទេសអស្ថេរភាព អសន្តិសុខ រំលោភសិទ្ធមនុស្ស ពុករលួយ..​ តើមាន ក្រុមហ៊ុនបរទេសណា គេហានមកវិនិយោគ !
👉កត្តានោះ ប្រទេសខ្មែរ ក៏មានចំណុចវិជ្ជមានច្រើនដែរ អាស្រ័យលើ អ្នកទំនាក់ទំនង មានទេពកោសល្យ បុិនប្រសប់ ទាក់ទាញបញ្ចុះបញ្ចូលគេដែរ ។🥰
👉គាត់សួរថា ចុះសព្វថ្ងៃ មានមន្ត្រីខ្លះពុករលួយ ខូចកាច គ្មានគុណធម៌ ..​ នៅស្ងៀមមិនរើបម្រាស់ បណ្តែតបណ្តោយ ឲ្យពួកគាត់ធ្វើតាមចិត្តមែន ?
👌ទេ !យើងត្រូវរួមគ្នា បណ្តុះបណ្តាល និស្សិត បញ្ញវ័ន្ត ធនធានមនុស្សថ្មី ឲ្យល្អទៅ! កុំឲ្យអ្នកក្រោយ ដោយតាមគន្លងអ្នកចាស់ កុំឲ្យយកគំរូតាម អ្នកចាស់ ដែលពុករលួយ ខូចមិនល្អនោះ ព្រោះអ្នកចាស់ខ្លះ គាត់រស់មិនបាន១០ឆ្នាំទៀតទេ
មិននៅអុកឡុកសង្គមនេះបានយូរទេ ! ដែលហានីភ័យ គឺក្រែងតែ បណ្តុះអ្នកក្រោយមិនបានល្អ មិនមានគុណភាព..តែបើធ្វើបាតុកម្ម ដូចមហាត្មៈគន្ធី ជាដើម
បានរីកចម្រើន គឺគួរធ្វើ ..។
📔 ពាហុសច្ចញ្ច សិប្បញ្ច វិនិយោ ច សុសិក្ខិតោ
សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តមំ ។
🌼ភាវៈនៃបុគ្គល បានស្តាប់ បានរៀនសូត្រច្រើន ១ សិល្បៈ គឺសេចក្តីឆ្លៀវឆ្លាស​ ក្នុងហត្ថកម្ម (ការងារមានចំណេះជំនាញ) របស់អ្នកបួស និង គ្រហស្ថ ១​ វិន័យ(ច្បាប់) ដែលបុគ្គល សិក្សាល្អប្រពៃ ១ វាចា ដែលបុគ្គលពោលល្អត្រឹមត្រូវ ១
នេះជាមង្គល ដ៏ឧត្តម ។
(សៅរ៍,១៣,០៩,២០២៥)

🧌គេមកហើយ..! 🤷‍♀️តើគេ ជាអ្នកណា ?🧌គេ គឺជាមេទ័ពធំ ជិះឡានបូមអាចម៍ ដូចជាជិះសេះទន្សាយក្រហម មួយថ្ងៃ បោលបាន១០០០យោជន៍ ដៃកាន់ទង់ជា...
28/08/2025

🧌គេមកហើយ..!
🤷‍♀️តើគេ ជាអ្នកណា ?
🧌គេ គឺជាមេទ័ពធំ ជិះឡានបូមអាចម៍ ដូចជាជិះសេះទន្សាយក្រហម មួយថ្ងៃ
បោលបាន១០០០យោជន៍ ដៃកាន់ទង់ជាតិថៃ ដូចជាកាំបិទនាគខៀវ ខ្លាំងគ្មានគូប្រៀប ។😊
🥰ដូច្នេះ មេទ័ពខ្លាំងចេញមុខ ប្រើអាវុធដ៏សាហាវ💩🚚💩 យ៉ាងនេះ
ប្រជាជនខ្មែរ ត្រូវតែប្រើខែលការពារដ៏ពិសេស គឺ យកផ្ទាំងរូបមហាក្សត្រថៃ
មកបាំង ទើបអាចសុវត្ថិភាពបាន 👍🥰
📔មធុវា មញ្ញតី ពាលោ យាវ បាបំ និគច្ឆតិ
យទា ច បច្ចតី បាបំ អថ ទុក្ខំ និគច្ឆតិ ។
បាបនៅមិនទាន់ឲ្យផល ដរាបណា បុគ្គលពាល តែងសម្គាល់នូវបាប
ថាផ្អែមដូចទឹកឃ្មុំ លុះតែបាបឲ្យផលពេលណា ពេលនោះ បុគ្គលពាល
ទើបដល់នូវសេចក្តីទុក្ខ ។
(ព្រ.២៨,០៨,២០២៥)

👬please, Thailand release Cambodian soldiers 18.now,because their children are waiting at home ! 👩‍🍼👧😭21,08,2025
21/08/2025

👬please, Thailand release Cambodian soldiers 18.now,
because their children are waiting at home ! 👩‍🍼👧😭
21,08,2025

25/07/2025
25/07/2025

Address

Ta Kream, Banan
Battambang
12.9365949

Alerts

Be the first to know and let us send you an email when Sem komsort for Buddhism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share