Children's Future International

  • Home
  • Children's Future International

Children's Future International Working towards a future where children in Cambodia are safe, healthy, educated, thriving, and happy.

Children´s Future International (CFI) was founded in 2009 by Jenny Ciucci and Andrew Wolff to be a community-based organization to promote children's rights and uphold the dignity of the most vulnerable in rural areas of Battambang Province, Cambodia. CFI envisions a future where every child in Cambodia is safe, healthy, educated, thriving and happy. It´s mission is to improve the lives of vulnera

ble, marginalized and at-risk children in Battambang province by providing access to quality education; promoting child rights; ensuring physical safety, health and wellness; inspiring children and young adults to act as positive role models within their communities; fostering self-reliance among families and communities while sharing joy together. Today, CFI serves over 400 at-risk children, youth, and their families through four main program areas: social work services to ensure the basic needs and safety of families, supplementary education in the learning center to support children with their studies, education advocacy to keep them in school and special projects to provide additional youth empowerment opportunities. CFI is a United States 501c3 charity and a registered NGO in Cambodia. For more information, visit our website: https://www.childrensfuture.org/

[English below]រដូវកាលរីករាយបានចាប់ផ្តើមជាមួយសិស្សរបស់យើង!នៅ ស៊ីអេហ្វអាយ យើងជឿជាក់ថា សកម្មភាពដ៏ល្អបំផុតត្រូវបានបង្កើតឡើង...
19/08/2026

[English below]
រដូវកាលរីករាយបានចាប់ផ្តើមជាមួយសិស្សរបស់យើង!

នៅ ស៊ីអេហ្វអាយ យើងជឿជាក់ថា សកម្មភាពដ៏ល្អបំផុតត្រូវបានបង្កើតឡើងរួមគ្នាជាមួយសិស្សរបស់យើង មិនមែនគ្រាន់តែយើងបង្កើតឡើងអោយពួកគាត់នោះទេ។ មុនពេលចាប់ផ្តើម «រដូវកាលរីករាយ» នាឆ្នាំនេះ ក្រុមការងារមជ្ឈមណ្ឌលសិក្សារបស់យើងបានរៀបចំជំនួបពិសេសមួយជាមួយសិស្ស ដើម្បីស្តាប់នូវគំនិត ចំណាប់អារម្មណ៍ និងការរំពឹងទុករបស់ពួកគាត់។

យើងបានសួរពួកគាត់ថា តើសកម្មភាពអ្វីខ្លះដែលពួកគេចូលចិត្ត អ្វីខ្លះដែលពួកគេចង់រៀនសូត្រ និងចង់ឱ្យរដូវកាលរីករាយនេះត្រូវបានរៀបចំឡើងរបៀបណា។ ចាប់តាំងពីសិល្បៈនិងសិប្បកម្ម កីឡា ការរាំ ការច្រៀង និងល្បែងកម្សាន្ត រហូតដល់ការទស្សនាខ្សែភាពយន្ត ការដោះស្រាយ Rubik’s cubes ការផាត់ពណ៌ និងសកម្មភាពជាច្រើនទៀត សិស្សទទួលបានឱកាសក្នុងការបញ្ចេញមតិ និងជួយរៀបចំសកម្មភាពដែលពួកគេនឹងសប្បាយរីករាយពេញមួយខែនេះ។

«រដូវកាលរីករាយ» គឺជាវិធីរបស់យើងនៅក្នុងការអបអរសាទរចំពោះការខិតខំប្រឹងប្រែងសិក្សារបស់សិស្ស បន្ទាប់ពីការប្រឡងបញ្ចប់ឆ្នាំរបស់ពួកគេ ព្រមទាំងផ្តល់ឱកាសឱ្យពួកគេបានសម្រាក កម្សាន្តសប្បាយ ស្វែងយល់ពីចំណង់ចំណូលចិត្តថ្មីៗ និងបង្កើតមិត្តភាព។ គំនិត និងការចូលរួមរបស់ពួកគេ បានធ្វើឱ្យបទពិសោធន៍នេះកាន់តែមានន័យ និងគួរឱ្យរំភើប រីករាយទ្វេឡើង។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិស្សទាំងអស់ដែលបានចែករំលែកនូវគំនិតច្នៃប្រឌិត និងការប្តេជ្ញាចិត្តយ៉ាងសកម្ម ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលសិក្សាដ៏យកចិត្តទុកដាក់របស់យើង សម្រាប់ការបង្កើតបរិយាកាសមួយដែលសំឡេងរបស់សិស្សគ្រប់រូបត្រូវបានផ្តល់តម្លៃ។

Fun Season Starts With Our Students!
At CFI, we believe that the best activities are created with our students, not just for them. Before starting this year’s Fun Season, our Learning Center team held a special meeting with students to hear their ideas, interests, and expectations.

We asked them what activities they enjoy, what they would like to learn, and how they would like Fun Season to be organized. From arts and crafts, sports, dancing, singing, and games to movies, Rubik’s cubes, coloring, and much more, students had the opportunity to share their voices and help shape the activities they will enjoy throughout the month.

Fun Season is our way of celebrating students’ hard work after their final exams while giving them a chance to relax, have fun, explore new interests, and build friendships. Their ideas and participation make the experience more meaningful and exciting.

A big thank you to our students for sharing their creativity and enthusiasm, and to our dedicated Learning Center team for creating a space where every student’s voice matters.

[English below]ទីលានបាល់ទះថ្មីរបស់ស៊ីអេហ្វអាយបានធ្វើរួចរាល់ហើយ!ទីលានបាល់ទះថ្មីរបស់ ស៊ីអេហ្វអាយ បានបញ្ចប់ជាស្ថាពរហើយ! ដោយ...
17/08/2026

[English below]
ទីលានបាល់ទះថ្មីរបស់ស៊ីអេហ្វអាយបានធ្វើរួចរាល់ហើយ!

ទីលានបាល់ទះថ្មីរបស់ ស៊ីអេហ្វអាយ បានបញ្ចប់ជាស្ថាពរហើយ! ដោយមានការគាំទ្រដ៏សប្បុរសពី Women’s Auxiliary Club នៅទីក្រុង Denver ឥឡូវនេះសិស្ស និងសហគមន៍របស់យើងមានកន្លែងថ្មី និងមានសុវត្ថិភាពសម្រាប់រីករាយជាមួយអត្ថប្រយោជន៍ជាច្រើនពីការលេងកីឡា។

ទីលានថ្មីនេះផ្តល់ឱកាសឱ្យសិស្សរក្សាសុខភាព និងភាពសកម្ម កាត់បន្ថយភាពតានតឹង បង្កើតមិត្តភាព និងពង្រឹងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ តាមរយៈការលេងបាល់ទះ សិស្សក៏អាចអភិវឌ្ឍជំនាញជីវិតដ៏មានតម្លៃ ដូចជា ការងារជាក្រុម ការទំនាក់ទំនង វិន័យ ភាពជាអ្នកដឹកនាំ ទំនុកចិត្តលើខ្លួនឯង និងភាពអត់ធ្មត់។

យើងសង្ឃឹមថា ទីកន្លែងថ្មីនេះនឹងនាំសិស្សមកជួបជុំគ្នា លើកទឹកចិត្តឱ្យពួកគេរស់នៅប្រកបដោយសុខភាពល្អ និងបង្កើតអនុស្សាវរីយ៍ជាច្រើនដែលពោរពេញដោយការរៀនសូត្រ ការភ្ជាប់ទំនាក់ទំនង និងភាពរីករាយ ទាំងនៅក្នុង និងក្រៅទីលាន។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Women’s Auxiliary Club សម្រាប់ការគាំទ្រដែលធ្វើឱ្យគម្រោងនេះអាចសម្រេចបាន។ ការគាំទ្ររបស់អ្នកកំពុងជួយបង្កើតបរិយាកាសវិជ្ជមានមួយ ដែលសិស្សរបស់យើងអាច លេង អភិវឌ្ឍខ្លួន ភ្ជាប់ទំនាក់ទំនង និងរីកចម្រើន។

Our New CFI Volleyball Court Is Ready!

The CFI volleyball court is officially complete! With the generous support of the Women’s Auxiliary Club in Denver, our students and community now have a new, safe space to enjoy the many benefits of sport.

This court creates opportunities for students to stay active, reduce stress, build friendships, and strengthen their physical and mental well-being. Through volleyball, students can develop valuable life skills such as teamwork, communication, discipline, leadership, confidence, and resilience.

We hope this new space will bring students together, encourage healthy lifestyles, and create countless moments of learning, connection, and joy both on and off the court.

Our heartfelt thanks to the Women’s Auxiliary Club for making this project possible. Your support is helping create a positive environment where our students can play, grow, connect, and thrive.

[English below]រីករាយ​ថ្ងៃសុក្រ ដល់អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក!រីករាយចុងសប្តាហ៍ ថែរក្សាសុខភាព និងចំណាយពេលរីករាយ ជាមួយ...
14/08/2026

[English below]
រីករាយ​ថ្ងៃសុក្រ ដល់អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក!

រីករាយចុងសប្តាហ៍ ថែរក្សាសុខភាព និងចំណាយពេលរីករាយ ជាមួយជាទីស្រលាញ់របស់អ្នក!
ប្រសិនបើអ្នកចង់គាំទ្រការងាររបស់ ស៊ីអេហ្វអាយ អ្នកអាចបរិច្ចាគនៅទីនេះ៖
ការបរិច្ចាគក្នុងប្រទេស៖ តាមធនាគារ ABA៖ 000 104 823 (អង្គការអនាគតកុមារអន្តរជាតិ)
ការបរិច្ចាគអន្តរជាតិ៖ https://www.childrensfuture.org/invest/

Happy Friday to all our supporters around the world!

Have a great weekend, take care and enjoy your time with your loved ones!
If you would like to support CFI’s work, you can donate here:
In-country donations: ABA Bank: 000 104 823 (Children’s Future International)
International donations: https://www.childrensfuture.org/invest/

[English below]អង្គការអនាគតកុមារអន្តរជាតិ (ស៊ីអេហ្វអាយ) មានកិត្តិយស និងក្តីសោមនស្សរីករាយ ដោយទទួលបាន «វគ្គសិក្ខាសាលាផ្សព្...
12/08/2026

[English below]
អង្គការអនាគតកុមារអន្តរជាតិ (ស៊ីអេហ្វអាយ) មានកិត្តិយស និងក្តីសោមនស្សរីករាយ ដោយទទួលបាន «វគ្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពី កម្មវិធីនានារបស់មូលនិធិជាតិជំនួយសង្គម» ជូនដល់បុគ្គលិកអង្គការអនាគតកុមារអន្តរជាតិ (ស៊ីអេហ្វអាយ)

អង្គការអនាគតកុមារអន្តរជាតិ (ស៊ីអេហ្វអាយ) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក អ៊ុច គឹមនី និងលោក អ៉ីម ប៊ុនឈឿន អនុប្រធាននាយកដ្ឋាន លោក ស៊ិន បញ្ញាវុឌ្ឍី អនុប្រធានការិយាល័យ នៃប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម, ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និងលោក វង់ រដ្ឋា ប្រធានសាខាមូលនិធិជាតិជំនួយសង្គម, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាខេត្តបាត់ដំបង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចែករំលែកចំណេះដឹង បទពិសោធន៍ជាក់ស្តែង ដំណោះស្រាយលើបញ្ហាប្រឈមផ្សេងៗ ព្រមទាំងតម្រង់ទិសយ៉ាងលម្អិតអំពីកម្មវិធីគាំពារសង្គមនានារបស់រាជរដ្ឋាភិបាល នាថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។

វគ្គសិក្ខាសាលានេះ ក៏ជាការចងភ្ជាប់កិច្ចសហការយ៉ាងល្អ ក្នុងការជម្រុញ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមនិងកម្មវិធីជាតិរបបសន្តិសុខសង្គមទាំងពេលបច្ចុប្បន្ន និងទៅអនាគត ឱ្យកាន់តែឆ្លើយតបចំគោលដៅ និងធានាបាននូវផលប្រយោជន៍អតិបរមជូនដល់កុមារ គ្រួសារ និងសហគមន៍ងាយរងគ្រោះនៅក្នុងខេត្តបាត់ដំបង។

Children's Future International (CFI) was honored and delighted to host an awareness workshop on the Social Assistance Programs of the National Social Assistance Fund (NSAF) for CFI staff.

Children's Future International (CFI) would like to express its deepest gratitude to Mr. Ouch Kimny and Mr. Im Bun Chhoeun, Deputy Head of Department; Mr. Sin Panhavuthy, Deputy Chief of Office, representing the Delegation of the Royal Government of Cambodia in charge of the National Social Assistance Fund under the Ministry of Social Affairs, Veterans and Youth Rehabilitation (MoSVY); and Mr. Vong Ratha, Head of the National Social Assistance Fund Branch at the Battambang Provincial Department of Social Affairs, Veterans and Youth Rehabilitation.

We sincerely appreciate them for taking the time to share their valuable knowledge, practical experience, and solutions to various challenges, while also providing detailed guidance on the Royal Government of Cambodia's social protection programs. The workshop was held on Thursday, July 30, 2026.

This workshop also strengthened the partnership between CFI and the National Social Assistance Fund, helping to enhance the implementation of Cambodia's national social assistance and social security programs, both now and in the future. Through this collaboration, we aim to ensure these programs are more effective, better targeted, and able to maximize benefits for vulnerable children, families, and communities throughout Battambang Province.

[English below]ការរៀបចំសិស្សសម្រាប់អនាគតដ៏ជោគជ័យ ចាប់ផ្តើមពីការជួយឱ្យពួកគេស្គាល់ខ្លួនឯងកាន់តែច្បាស់។ថ្មីៗនេះ ក្រុមការងារ...
10/08/2026

[English below]
ការរៀបចំសិស្សសម្រាប់អនាគតដ៏ជោគជ័យ ចាប់ផ្តើមពីការជួយឱ្យពួកគេស្គាល់ខ្លួនឯងកាន់តែច្បាស់។

ថ្មីៗនេះ ក្រុមការងារផ្នែកគាំទ្រមិតអប់រំ របស់អង្គការអនាគតកុមារអន្តរជាតិ (ស៊ីអេហ្វអាយ) បានរៀបចំ សិក្ខាសាលាស្ដីពីការត្រៀមខ្លួនសម្រាប់ថ្នាក់សាកលវិទ្យាល័យ ជូនដល់សិស្សថ្នាក់ទី១១ ចំនួន ៦១នាក់ (ស្រី ៤៥នាក់) នៅវិទ្យាល័យ​ ស​ ខេងព្រែកនរិន្ទ។

ក្នុងអំឡុងពេលសិក្ខាសាលា សិស្សានុសិស្សបានស្វែងយល់អំពីចំណុចខ្លាំង និងចំណុចដែលត្រូវអភិវឌ្ឍរបស់ខ្លួន ព្រមទាំងរៀនពីរបៀបប្រើប្រាស់សមត្ថភាពទាំងនោះ ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សាផ្នែក វិទ្យាសាស្ត្រ ឬ សង្គម។

ការជ្រើសរើសមាគ៌ាសិក្សាដែលសមស្រប គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចក្តីស្រមៃ និងគោលដៅនាពេលអនាគត។ តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីខ្លួនឯង និងការសម្រេចចិត្តប្រកបដោយការពិចារណា យើងសង្ឃឹមថាសិស្សានុសិស្សនឹងមានទំនុកចិត្តកាន់តែខ្លាំង អាចធ្វើការជ្រើសរើសបានយ៉ាងត្រឹមត្រូវ និងត្រៀមខ្លួនសម្រាប់ភាពជោគជ័យក្នុងការសិក្សាថ្នាក់ឧត្តមសិក្សា និងអនាគតរបស់ពួកគេ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ BASAID ដែលបានគាំទ្រកម្មវិធីនេះ។ ការគាំទ្ររបស់លោកអ្នកកំពុងជួយឱ្យយុវជនទទួលបានចំណេះដឹង ភាពជឿជាក់លើខ្លួនឯង និងការណែនាំដែលពួកគេត្រូវការ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។

Helping students prepare for their future starts with helping them understand themselves.

Our Education Advocacy team recently facilitated a University Preparation Workshop for 61 students in Grade 11 (45 girls) at Prek Norin High School. During the workshop, students explored their personal strengths and areas for growth while learning how these qualities can help them succeed in either the Science or Social Science education track.

Choosing the right educational pathway is an important step toward achieving future goals. By encouraging self-awareness and informed decision-making, we hope to empower students to build confidence, make thoughtful choices, and prepare for success in higher education and beyond.

A special thank you to Basaid for making opportunities like this possible. Your continued support is helping young people gain the knowledge, confidence, and guidance they need to build brighter futures.

[English below]ដំណើរទស្សនកិច្ចទៅកាន់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្តបាត់ដំបង!ការជ្រើសរើសផ្លូវបន្តបន្ទាប់ពីបញ្ចប់កា...
05/08/2026

[English below]
ដំណើរទស្សនកិច្ចទៅកាន់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្តបាត់ដំបង!

ការជ្រើសរើសផ្លូវបន្តបន្ទាប់ពីបញ្ចប់ការសិក្សា មិនមែនជារឿងងាយស្រួលសម្រាប់យុវជនគ្រប់រូបនោះទេ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដើរតាមផ្លូវដូចគ្នានោះដែរ។ ដោយហេតុនេះហើយ ស៊ីអេហ្វអាយ ថ្មីៗនេះ បាននាំសិស្សថ្នាក់ទី៩ និងយុវជនដែលបោះបង់ការសិក្សានៅសាលារដ្ឋ ទៅទស្សនកិច្ចនៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងខេត្តបាត់ដំបង ដើម្បីឱ្យពួកគេបានស្វែងយល់ពីជម្រើស និងឱកាសថ្មីៗសម្រាប់អនាគតរបស់ខ្លួន។

តាមរយៈការមើលឃើញឱកាសទាំងនេះដោយផ្ទាល់ ពួកគេបានយល់ថា ភាពជោគជ័យមិនត្រូវបានកំណត់ដោយផ្លូវតែមួយនោះទេ។ មិនថាពួកគេជ្រើសរើសបន្តការសិក្សារហូតដល់ថ្នាក់ទី១២ បន្តរៀនជំនាញវិជ្ជាជីវៈ ឬជ្រើសរើសផ្លូវផ្សេងទៀតនោះទេ យុវជនគ្រប់រូបសមនឹងទទួលបានចំណេះដឹង និងទំនុកចិត្ត ដើម្បីធ្វើការសម្រេចចិត្តដែលសមស្របបំផុតសម្រាប់អនាគតរបស់ខ្លួន។
នៅ ស៊ីអេហ្វអាយ យើងជឿជាក់ថា កុមារ និងយុវជនគ្រប់រូប សមនឹងទទួលបានឱកាសក្នុងការកសាងអនាគតដែលពួកគេអាចមានមោទនភាព។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ BASAID ដែលបានធ្វើឱ្យសកម្មភាពនេះអាចកើតឡើង និងបន្តគាំទ្រយុវជនក្នុងការបោះជំហានឆ្ពោះទៅរកក្តីស្រមៃរបស់ពួកគេ។

Vocational school visit in Battambang!

Choosing what comes after school isn't always easy, and not every young person follows the same path. That's why CFI recently took Grade 9 students and young people who are no longer in school on a visit to vocational training centers in Battambang, giving them the chance to explore new possibilities for their future.

By seeing these opportunities firsthand, they learned that success isn't defined by one route alone. Whether they continue through Grade 12, pursue vocational training, or choose another path, every young person deserves the knowledge and confidence to make the choice that's right for them.
At CFI, we believe every child deserves the opportunity to build a future they can be proud of.

A heartfelt thank you to Basaid for making this activity possible and for continuing to support young people as they take the next step toward their dreams.

[English below]ការបណ្តុះបណ្តាលអំពីបរិយាបន្នពិការភាព ការត្រួតពិនិត្យ និងវាយតម្លៃយើងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានស្វាគម...
03/08/2026

[English below]
ការបណ្តុះបណ្តាលអំពីបរិយាបន្នពិការភាព ការត្រួតពិនិត្យ និងវាយតម្លៃ

យើងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានស្វាគមន៍មិត្តចាស់ និងអតីតនាយករបស់យើង Zoey Henley និង Lee Henley មកកាន់ ស៊ីអេហ្វអាយ ម្តងទៀត ដើម្បីសម្របសម្រួលសិក្ខាសាលាដ៏មានតម្លៃសម្រាប់បុគ្គលិករបស់យើង ស្តីពី បរិយាបន្នពិការភាព (Disability Inclusion) និង ការត្រួតពិនិត្យ និងវាយតម្លៃ (Monitoring & Evaluation - M&E)។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងការយល់ដឹងរបស់ក្រុមការងារអំពីបរិយាបន្នពិការភាព ដោយធានាថាកម្មវិធីរបស់យើងកាន់តែងាយស្រួលក្នុងការចូលរួម និងមានបរិយាបន្នសម្រាប់មនុស្សគ្រប់រូប។ វគ្គបណ្តុះបណ្តាលបន្ទាប់បានបន្តលើគោលបំណងនេះ ដោយផ្តោតលើការត្រួតពិនិត្យជាបន្តបន្ទាប់ និងវដ្តនៃការកែលម្អការងារ ដោយប្រើការអនុវត្តបរិយាបន្នពិការភាពជាឧទាហរណ៍ និងរៀនពីវិធីសាស្រ្តដែលអាចយកទៅអនុវត្តបានលើកម្មវិធីទាំងអស់របស់ ស៊ីអេហ្វអាយ។

ការបណ្តុះបណ្តាលពោរពេញទៅដោយការពិភាក្សាយ៉ាងសកម្ម សកម្មភាពអនុវត្តជាក់ស្តែង និងការរៀនសូត្រដ៏មានអត្ថន័យ ដែលនឹងជួយឱ្យក្រុមការងាររបស់យើងអាចផ្តល់សេវាកម្មដល់សហគមន៍បានកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Zoey Henley និង Lee Henley ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងទឹកចិត្តដ៏មុតមាំរបស់អ្នកជាមួយក្រុមការងាររបស់យើង។ យើងពិតជាសូមកោតសរសើរ និងអរគុណចំពោះពេលវេលា ការលើកទឹកចិត្ត និងការគាំទ្រជាបន្តបន្ទាប់របស់អ្នកចំពោះ ស៊ីអេហ្វអាយ។ យើងរីករាយយ៉ាងខ្លាំងដែលបានស្វាគមន៍អ្នកទាំងពីរត្រឡប់មកវិញ ហើយសូមអរគុណចំពោះឥទ្ធិពលវិជ្ជមានដែលអ្នកបានបង្កើតឡើងដល់បុគ្គលិករបស់យើង និងសហគមន៍ដែលយើងធ្វើការជាមួយ។

Disability and Monitoring & Evaluation Training

We were delighted to welcome back our old friends and former directors, Zoey Henley and Lee Henley, to facilitate a valuable training workshop for our staff on Disability Inclusion and Monitoring & Evaluation (M&E).

These workshops were designed to strengthen our team's understanding of disability inclusion, ensuring our programs are more accessible and inclusive for everyone. The second part built upon these goals, looking at continuous monitoring and improvement cycles, using disability inclusion as the example, but learning the technique to apply to all our programs.

The training was filled with engaging discussions, practical activities, and meaningful learning that will help us serve our community more effectively.
A heartfelt thank you to Zoey and Lee Henley for sharing your knowledge, experience, and passion with our team. We truly appreciate your time, encouragement, and continued support of CFI.

It was wonderful to have you back, and we are grateful for the positive impact you've made on our staff and the communities we serve.

&e

[English below]ជម្លោះកាលពីឆ្នាំមុនបាននាំឱ្យពលករចំណាកស្រុកកម្ពុជាជិត ៩០០,០០០ នាក់ ត្រឡប់មកពីប្រទេសថៃត្រឹមខែកញ្ញា ឆ្នាំ២០២...
29/07/2026

[English below]
ជម្លោះកាលពីឆ្នាំមុនបាននាំឱ្យពលករចំណាកស្រុកកម្ពុជាជិត ៩០០,០០០ នាក់ ត្រឡប់មកពីប្រទេសថៃត្រឹមខែកញ្ញា ឆ្នាំ២០២៥ ដែលបានបង្កើនសម្ពាធលើគ្រួសារ ទីផ្សារការងារ និងសេវាសាធារណៈ នេះបើយោងតាមការវាយតម្លៃសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។ កុមារជាច្រើនដែលរងផលប៉ះពាល់ពីជម្លោះនេះ បានផ្អាក ឬកាត់បន្ថយការចូលរៀន ហើយជាង ៨០% ក្នុងចំណោមពួកគេ ត្រូវការសម្ភារៈសិក្សាជាចាំបាច់បំផុត។

ដោយហេតុនេះហើយ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Basaid ដែលបានផ្តល់ការគាំទ្របន្ទាន់ អនុញ្ញាតឱ្យក្រុមការងាររបស់យើងជួយសិស្សចំនួន ២៥ នាក់ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជម្លោះក្នុងសហគមន៍របស់យើង ឱ្យទទួលបានសម្ភារៈសិក្សា និងកង់ ដើម្បីធានាថាពួកគេអាចបន្តការសិក្សាបាន។

សម្ភារៈសិក្សាទាំងនេះអាចបង្កើតការផ្លាស់ប្តូរយ៉ាងសំខាន់ ដោយជួយធានាឱ្យកុមារទាំងអស់មានឱកាសស្មើគ្នាក្នុងការទទួលបានការអប់រំ និងអនាគតដែលប្រសើរជាងមុន។

Last year’s conflict led to nearly 900,000 Cambodian migrant workers returning from Thailand by September 2025, amplifying pressures on households, labor markets, and public services according to a socio-economic assessment by the United Nations. Many of the children affected either stopped or reduced attendance at school, with over 80% needing education supplies as their most pressing need.

That’s why we are so grateful to Basaid for providing emergency support that allowed our team to work with 25 students directly affected by the conflict in our community to receive school supplies and bicycles to ensure that they could continue their learning. These school supplies can make a huge difference in ensuring equal access to education and a better future for all.

Address


Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00

Telephone

+855887033388

Alerts

Be the first to know and let us send you an email when Children's Future International posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Children's Future International:

Shortcuts

  • Want your organization to be the top-listed Non Profit Organization?

Share