សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍ កម្ពុជា CLDA Official

  • Home
  • សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍ កម្ពុជា CLDA Official

សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍ កម្ពុជា CLDA Official Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍ កម្ពុជា CLDA Official, Non-Governmental Organization (NGO), ផ្ទះលេខ១២០, ១២២ ផ្លូវអេវេនញូ D ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, .

✍គោលបំណង៖
រួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា និងអ្នកដែលពាក់ព័ន្ធនានាដើម្បីពង្រឹង និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ សុចរិតភាព គណនេយ្យភាព លើការពង្រីកតម្រូវការទីផ្សារដីឡូត៍របស់ខ្លួនប្រកបដោយសុខដុមនីយកម្មស្របតាមច្បាប់ជាធរមាន
✍ទស្សនវិស័យ៖
ចង់ឃើញការអភិវឌ្ឍគម្រោងអចលនវត្ថុដីឡូត៍នៅកម្ពុជាមានស្តង់ដារ និងតម្លាភាព រវាងក្រុមហ៊ុនអភិវឌ្ឍន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ហាំ និងសារពើពន្ធដារកម្ពុជា ជាផលប្រយោជន៍ដល់ប

្រជាពលរដ្ឋអ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធទាំងអស់បានចំនេញ ជួយប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័យ។
✍បេសកកម្ម៖
១. សមាគមមានបេសកកម្មបម្រើសមាជិកទាំងអស់ដោយជួយឲ្យពួកគាត់ទទួលបាននូវឱកាស និងអត្ថប្រយោជន៍ប្រកួតប្រជែងទីផ្សារអចលនទ្រព្យដីឡូត៍តាមរយៈការសហការ និងយោគយល់គ្នាទៅវិញទៅមកឲ្យបានជិតស្និតក្នុងចំណោមអ្នកអភិវឌ្ឍដីឡូត៍និងភ្នាក់ងារលក់ដីឡូត៍
២. ជម្រុញលើកទឹកចិត្តដល់ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូត៍ និងភ្នាក់ងារលក់ឲ្យចូលរួមអនុវត្តន៍ស្របតាមច្បាប់
៣. ចូលរួមសហការ ចែករំលែកបទពិសោធន៍ តាមរយៈវេទិកា សិក្ខាសាលានិងវគ្គបណ្តុះបណ្តាលខ្លីៗដើម្បីពង្រឹងសមត្តភាព និងវិជ្ជាជីវៈរបស់របស់ភ្នាក់ងារលក់ដីឡូត៍ដែលពាក់ព័ន្ធនិងការអភិវឌ្ឍនគម្រោងដីឡូត៍ ឫសេវាកម្មអចលនវត្ថុ
៤. ជំរុញការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមកដែលពាក់ព័ន្ធជាមួយនិងបញ្ហាដីធ្លី
៥. ជួយសម្របសម្រួលសកម្មភាពសហការអភិវឌ្ឍន៍គម្រោងដីឡូត៍ជាមួយដៃគូក្នុងស្រុក និងបរទេស
៦. ធ្វើកិច្ចសហការជាមួយអ្នកពាក់ព័ន្ធនានាដើម្បីចូលរួម ឫរៀបចំសន្និសិទ កិច្ចប្រជុំ សិក្ខាសាលា ការរៀបចំតាំងពិព័រណ៍នានា និងកិច្ចប្រជុំផ្សេងៗក្នុងកម្រិតជាតិនិងអន្តរជាតិ។

ប្រកាសស្តីពី វិធាន_ និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ។
18/04/2026

ប្រកាសស្តីពី វិធាន_ និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ។

ប្រកាស(០៦៩ អសហ ប្រក) ស្តីពីកាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាត របស់បុគ្គលអភិវឌ្ឍអចលនវត្ថុ ។
17/04/2026

ប្រកាស(០៦៩ អសហ ប្រក) ស្តីពីកាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាត របស់បុគ្គលអភិវឌ្ឍអចលនវត្ថុ ។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រកាសលេខ ០០៥ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៨ ខ...
03/04/2026

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រកាសលេខ ០០៥ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦​ ស្តីពី "ការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់បុគ្គលអភិវឌ្ឍអចលនវត្ថុ"។

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារស្តីពីការពន្យាកាលបរិច្ឆេទដាក់ឲ្យអនុវត្តពន្ធលេីប្រាក់ចំណេញមូលធនផ្នែកអតចលនទ្រព្យ
05/01/2026

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារស្តីពីការពន្យាកាលបរិច្ឆេទដាក់ឲ្យអនុវត្តពន្ធលេីប្រាក់ចំណេញមូលធនផ្នែកអតចលនទ្រព្យ

នាព្រឹកថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥​ កន្លងទៅនេះថ្នាក់ដឹក...
26/12/2025

នាព្រឹកថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥​ កន្លងទៅនេះថ្នាក់ដឹកនាំសមាគម​ និងសមាជិក​ សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា​ CLDA ដោយមានការដឹកនាំចូលរួមដោយផ្ទាល់ពីប្រធានសមាគម​ ឧកញ៉ា​ ម៉ន​ សុខា​ ក្នុងការចូលរួមសិក្ខាសាលាក្រោមប្រធានបទ​៖
" យុទ្ធសាសស្រ្តអភវឌ្ឍន៌វិស័យអចលនវត្ថុ និងបញ្ចាំ ឆ្នាំ ២០២៥-២០៣០ " រៀបចំដោយនិយ័តករអចលនវត្ថុ​ និងបញ្ចាំ​ ន.អ.ប នៅសណ្ឋាគារភ្នំពេញ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីយុទ្ធសាស្រ្ត និងធានាឱ្យមានការគ្រប់គ្រងការអភិវឌ្ឍវិស័យអចលនវត្ថុនិងបញ្ចាំប្រកបដោយចីវភាព ឱ្យមានការរឹងមាំ ភាពធន់ និងបង្កើននូវភាពជឿជាក់ដល់សាធារណជន និងវិនិយោគិនព្រមទាំងទទួលការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាមូលដ្ឋានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

27/11/2025

គុណសម្បត្តិដ៏ពិសេស លើកការវិនិយោគន៍ដីឡូតិ៍👇👇

#សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍clda

៣ហេតុផល ដែលអ្នកវិនិយោគគិតដល់ហើយមិនមានហានិភ័យអ្វីទាំងអស់! #សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍clda
24/11/2025

៣ហេតុផល ដែលអ្នកវិនិយោគគិតដល់ហើយមិនមានហានិភ័យអ្វីទាំងអស់!
#សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍clda

ដីមិនចេះបាត់ដូចជា របស់ទ្រព្យនោះទេ ! មិនតែប៉ុណ្ណោះយើងក៏អាចវិនិយោគបានរយៈពេលយូរអង្វែង! #សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍clda   #កម្...
18/11/2025

ដីមិនចេះបាត់ដូចជា របស់ទ្រព្យនោះទេ ! មិនតែប៉ុណ្ណោះយើងក៏អាចវិនិយោគបានរយៈពេលយូរអង្វែង!

#សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍clda


#កម្ពុជា

នេះជាទស្សនវិស័យដែល សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍ កម្ពុជា CLDA តែងតែចង់ឃើញការអភិវឌ្ឍគម្រោងអចលនវត្ថុដីឡូត៍នៅកម្ពុជា។ #សមាគមអ្នក...
12/11/2025

នេះជាទស្សនវិស័យដែល សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍ កម្ពុជា CLDA តែងតែចង់ឃើញការអភិវឌ្ឍគម្រោងអចលនវត្ថុដីឡូត៍នៅកម្ពុជា។

#សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍clda

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥។ #បុណ្យឯករាជ្យជាតិ  #៩វិច្ឆិកា...
08/11/2025

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥។

#បុណ្យឯករាជ្យជាតិ #៩វិច្ឆិកា #២០២៥

អបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី ០៤-០៥-០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ 🎉 #អុំទូក
04/11/2025

អបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី ០៤-០៥-០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ 🎉

#អុំទូក

អបអរសាទរខួបលើកទី២១ នៃព្រះរាជពិធីឡើងគ្រងព្រះរាជសម្បត្តិនៃ ព្រះករុណាជាអម្ចាស់ជីវិត​តម្កល់លើត្បូងព្រះបាទសម្តេច ព្រះបរមនាថ ន...
29/10/2025

អបអរសាទរខួបលើកទី២១ នៃព្រះរាជពិធីឡើងគ្រងព្រះរាជសម្បត្តិនៃ ព្រះករុណាជាអម្ចាស់ជីវិត​តម្កល់លើត្បូងព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា🇰🇭។
[២៩ តុលា ២០០៤ - ២៩ តុលា ២០២៥]
សូមព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សេរីមង្គល ព្រះរាជសុខភាពល្អបរិបូរណ៍ និង ព្រះជន្មានយុយឺនយូរ ថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា។

Address

ផ្ទះលេខ១២០, ១២២ ផ្លូវអេវេនញូ D ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

120801

Alerts

Be the first to know and let us send you an email when សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍ កម្ពុជា CLDA Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍ កម្ពុជា CLDA Official:

  • Want your organization to be the top-listed Non Profit Organization?

Share