មូលនិធិសៅសារី

មូលនិធិសៅសារី Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មូលនិធិសៅសារី, Non-Governmental Organization (NGO), ភុមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ស្ពឺ.

មូលនិធិ សៅ សារី (SSF) ផ្ដោតលើការការពារកុមារ លើកកម្ពស់ការអប់រំ និងជួយគ្រួសារក្រីក្រនៅកម្ពុជា ដើម្បីផ្ដល់សុវត្ថិភាព និងអនាគតភ្លឺស្វាងដល់យុវជនជំនាន់ក្រោយ។ គេហទំព័រផ្លូវការ www.saosaryfoundation.org ។ E-Mail: [email protected]

គម្រោងសាងសង់អគារសិក្សាថ្មីមួយខ្នងដែលមាន ០៥បន្ទប់ ក្រោមគំនិតផ្តួចផ្តើមដោយអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិនៃ...
05/05/2026

គម្រោងសាងសង់អគារសិក្សាថ្មីមួយខ្នងដែលមាន ០៥បន្ទប់ ក្រោមគំនិតផ្តួចផ្តើមដោយអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ឧត្ថម្ភថវិកាធំដោយក្លឹបឡាយអិន អាំប៉ាង ប្រទេសម៉ាឡេស៊ី សហការជាមួយនឹងមូលនិធិសៅសារី។ គម្រោងនេះនឹងផ្តល់អោយនូវអគារសិក្សាថ្មីស្រឡាងមួយខ្នងសម្រាប់ដំណាក់កាលទី១ និងផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦នេះតទៅដែលជាប្រយោជន៏ទៅដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលបានកំពុងសិក្សាជាង ១០០នាក់ (ដោយមិនរាប់បញ្ចូលចំនួនសិស្សដែលត្រូវចុះឈ្មោះចូលរៀនជាប្រចាំឆ្នាំ)។

មូលនិធិសៅសារី ដៃគូសហការ និងម្ចាស់ជំនួយ ពិតជាមានមោទនភាពក្នុងការចូលរួមចំនែកក្នុងការធ្វើអោយប្រសើរឡើងនូវលើវិស័យអប់រំនៅកម្ពុជា។ ភាពស្មើភាពក្នុងការទទួលបានការអប់រំរវាងជនបទនិងទីប្រជុំជន ជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រេចអោយបានជាដាច់ខាត។
#មូលនិធិសៅសារី #សាលាបឋមសិក្សាព្រែកខ្យង #ក្រសួងការពារជាតិ

01/05/2026

ចាប់ផ្តើមនៃការសាងសង់គ្រឹះអគារសិក្សា មួយខ្នងដែលមាន ០៥បន្ទប់ សាលាបឋមសិក្សាព្រែកខ្យង ក្រោមការឧត្តម្ភថវិកាធំដោយក្លឹបឡាយអិន អាំប៉ាង ប្រទេសម៉ាឡេស៊ី។ វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារជាង 200 នាក់នៅក្នុងសហគមមួយនេះ។

មូលនិធិសៅសារី មានមោទនៈភាពដែលបានធ្វើការរួមគ្នាជាមួយនឹងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ម្ចាស់ជំនួយរបស់ខ្លួន "ក្លឹបឡាយអិន អាំប៉ាង និងភាគីដែលពាក់ព័ន្ឋដើម្បីសម្រេចអោយបាននូវសម្ថផលប្រកបទៅដោយមោនៈភាពមួយនេះ"

ធ្វើការបរិច្ចាគឥឡូវនេះ៖ https://ssf.give.asia/campaign/build-the-school-build-the-future



ទំនាក់ទំនងមកយើងខ្ញុំ៖ [email protected]



គេហទំព័ររបស់យើងខ្ញុំ៖ https://saosaryfoundation.org/

#កសាងអនាគត #សាលាព្រែកខ្យង #សាងសង់សាលាកម្ពុជា
#ការអប់រំសម្រាប់ទាំងអស់គ្នា #ការសាងសង់សាលា
#ការអភិវឌ្ឍសហគមន៍ #មូលនិធិសៅសារី #ការអប់រំកម្ពុជា
#ក្តីសង្ឃឹមតាមរយៈការអប់រំ #ពង្រឹងសហគមន៍

30/04/2026

នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2026 សាលាបឋមសិក្សាព្រែកខ្យងត្រូវបានបើកការដ្ឋានសាងសង់អគារថ្មីស្រឡាង ជាផ្លូវការ! ថាមពលបានប្រែក្លាយទៅជាអគ្គិសនី នៅពេលដែលសិស្ស គ្រូបង្រៀន និងសហគមន៍បានប្រមូលផ្តុំគ្នាដើម្បីមើលប៉ែលដំបូងធ្លាក់មកដី។

ចុចលើតំណខាងមុខនេះដើម្បីធ្វើការបរិច្ចាគឥឡូវនេះ៖ https://ssf.give.asia/
ទំនាក់ទំនងមកយើងខ្ញុំ៖ [email protected]


ចូលមើលគេហទំព័ររបស់យើងខ្ញុំ៖ saosaryfoundation.org សម្រាប់ព័ត៌មានបន្ថែម

29/04/2026

មូលនិធិសៅសារី ជាមួយនឹងការឧត្ថម្ភថវិកាពីម្ចាស់ជំនួយ សាលាបឋមសិក្សាព្រែកខ្យង ទទួលបានការសាងសង់អគារសិក្សាថ្មីមួយខ្នង នាឆ្នាំ២០២៦នេះ។ #សាលាបឋមសិក្សាព្រែកខ្យង #មូលនិធិសៅសារី

សំរាប់ប្អូនៗដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៤ - ២០២៥ ឬក៏ឆ្នាំណាៗក៏ដោយ ដែលមានបំណងមកបន្តការសិក្សានៅមហាវិទ្យ...
30/09/2025

សំរាប់ប្អូនៗដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៤ - ២០២៥ ឬក៏ឆ្នាំណាៗក៏ដោយ ដែលមានបំណងមកបន្តការសិក្សានៅមហាវិទ្យាល័យ នាទីរួមខេត្តកំពង់ស្ពឺ ជាមួយនឹងស្វែងរកកន្លែងស្នាក់នៅ កន្លែងហាត់ការ ក៏ដូចជាអាហារូបករណ៏ ១០០%។ មូលនិធិសៅសារី អាចផ្តល់ជូនបាន។ ទាក់ទងមកយើងខ្ញុំឥលូវនេះ តាមរយៈផេក មូលនិធិសៅសារី ជាភាសាខ្មែរ ឬជាភាសាអង់គ្លេស Sao Sary Foundation ឬក៏តាមរយៈគេហទំព័រ www.saosaryfoundation.org ។ សូមអរគុណ៕

Address

ភុមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ
៨៥៥

Alerts

Be the first to know and let us send you an email when មូលនិធិសៅសារី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មូលនិធិសៅសារី:

Share