16/10/2026
🪷 អត្ថន័យនៃបុណ្យកឋិនទានសាមគ្គី💐
បុណ្យកឋិនទាន គឺជាបុណ្យដ៏មានតម្លៃក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទរួមគ្នាវេរប្រគេនសំពត់ចីវរដល់ព្រះសង្ឃ តាមកាលកំណត់នៃព្រះវិន័យ។ ពិធីបុណ្យនេះក៏ជាឱកាសដ៏ល្អសម្រាប់ពុទ្ធបរិស័ទ និងបងប្អូនខ្មែរទាំងអស់បង្ហាញពីសទ្ធាជ្រះថ្លា សាមគ្គីភាព សេចក្តីស្រឡាញ់ និងការរួបរួមគ្នាក្នុងការថែរក្សាព្រះពុទ្ធសាសនា និងវប្បធម៌ប្រពៃណីខ្មែរនៅលើទឹកដីប្រទេសជប៉ុន។ ទោះបីយើងរស់នៅឆ្ងាយពីមាតុប្រទេសក៏ដោយ ការជួបជុំគ្នាដោយសទ្ធាជ្រះថ្លា និងការចូលរួមរបស់បងប្អូនម្នាក់ៗ គឺជាកម្លាំងដ៏សំខាន់ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា រក្សាអត្តសញ្ញាណជាតិ និងបន្តប្រពៃណីដ៏ល្អរបស់ខ្មែរឱ្យបានគង់វង្ស។
🪷 カティナ祭とは?
カティナ祭は、仏教の伝統行事の一つで、僧侶に袈裟(僧衣)を奉納し、功徳を積む大切な機会です。
また、人々が集い、助け合い、思いやりや連帯の心を育む機会でもあります。
当寺院には現在、3名の僧侶がいらっしゃいます。今回の行事を通じて、カンボジアの仏教文化や伝統を大切に守りながら、日本に暮らすカンボジアの人々と地域の皆様との交流を深めたいと願っております。
仏教行事に初めて参加される方も、どうぞお気軽にお越しください。
皆様とお会いできることを、心より楽しみにしております。皆様のご参加を心よりお待ちしております。
📌2026年 カンボジア仏教寺院「クメール・サマキ寺院」カティナ祭のご案内 🪷
このたび、クメール・サマキ寺院では、仏教の大切な伝統行事である「カティナ祭(Kathina)」を開催いたします。
つきましては、日本の皆様をはじめ、カンボジアの皆様、仏教徒の皆様、地域の皆様、ご友人の皆様に、心よりご案内申し上げます。
国籍や宗教にかかわらず、どなたでも温かくお迎えいたします。皆様お誘い合わせのうえ、ぜひお気軽にお越しください。
🗓️ 開催日程・行事内容
🔸 2026年11月7日(土)
🔸 2026年11月8日(日)
🛕 会場
クメール・サマキ寺院(Khmer Samaki Temple)
〒243-0307
神奈川県愛甲郡愛川町半原1953
日本
📍 Googleマップ(寺院へのアクセス)
https://maps.app.goo.gl/QqbaNKNV9PPAc6CM7?g_st=ic
📩សូមអញ្ជើញចូលរួមពិធីបុណ្យកឋិនទានសាមគ្គី💐
ក្នុងឱកាសដ៏ប្រសើរនៃពិធីបុណ្យកឋិនទាន ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់ សូមគោរពនិមន្តព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទ ព្រមទាំងបងប្អូនខ្មែរទាំងអស់ដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសជប៉ុន អញ្ជើញចូលរួមក្នុង ពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តខ្មែរសាមគ្គី ដើម្បីរួមគ្នាបំពេញនូវកុសលផលបុណ្យ តាមគន្លងព្រះពុទ្ធសាសនា និងថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ។
🗓️ កាលបរិច្ឆេទ៖
- ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦
- ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦
📍 ទីតាំងប្រារព្ធពិធី៖
វត្តខ្មែរសាមគ្គី ប្រទេសជប៉ុន
អាសយដ្ឋាន៖ Hanbara 1953, Aikawa-machi, Aiko-gun, Kanagawa-ken, Japan
🪷 អត្ថន័យនៃបុណ្យកឋិនទានសាមគ្គី
បុណ្យកឋិនទាន គឺជាបុណ្យដ៏មានតម្លៃក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទរួមគ្នាវេរប្រគេនសំពត់ចីវរដល់ព្រះសង្ឃ តាមកាលកំណត់នៃព្រះវិន័យ។ ពិធីបុណ្យនេះក៏ជាឱកាសដ៏ល្អសម្រាប់ពុទ្ធបរិស័ទ និងបងប្អូនខ្មែរទាំងអស់បង្ហាញពីសទ្ធាជ្រះថ្លា សាមគ្គីភាព សេចក្តីស្រឡាញ់ និងការរួបរួមគ្នាក្នុងការថែរក្សាព្រះពុទ្ធសាសនា និងវប្បធម៌ប្រពៃណីខ្មែរនៅលើទឹកដីប្រទេសជប៉ុន។ ទោះបីយើងរស់នៅឆ្ងាយពីមាតុប្រទេសក៏ដោយ ការជួបជុំគ្នាដោយសទ្ធាជ្រះថ្លា និងការចូលរួមរបស់បងប្អូនម្នាក់ៗ គឺជាកម្លាំងដ៏សំខាន់ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា រក្សាអត្តសញ្ញាណជាតិ និងបន្តប្រពៃណីដ៏ល្អរបស់ខ្មែរឱ្យបានគង់វង្ស។
អាស្រ័យហេតុនេះ សូមព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនពុទ្ធបរិស័ទទាំងអស់ មេត្តាអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះឱ្យបានច្រើនកុះករ តាមសទ្ធាជ្រះថ្លា និងលទ្ធភាពរៀងៗខ្លួន ដើម្បីឱ្យពិធីបុណ្យកឋិនទានសាមគ្គីរបស់យើងប្រព្រឹត្តទៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុខដុមរមនា និងសាមគ្គីភាព។ សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនពុទ្ធបរិស័ទទាំងអស់ សូមបានប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។ សូមអនុមោទនាបុណ្យកឋិនទានសាមគ្គី!
#វត្តខ្មែរសាមគ្គីប្រទេសជប៉ុន🇯🇵 #ជីវិតព្រះសង្ឃនៅជប៉ុន🎌 #កឋិនទានសាមគ្គី #បុណ្យកឋិនទាន