Cambodian Students Association in Hiroshima

Cambodian Students Association in Hiroshima Cambodian Students Association in Hiroshima (CSAH) is a non-profit, non-political organization established in 2012 by Hiroshima-based Cambodian students.

CSAH is a newly established association to represent Cambodian students in Hiroshima prefecture. CSAH was founded in 2012 based on multiple needs and desires -- other than the political ones -- among Cambodian students residing in this area. CSAH’s work embraces activities ranging from the creation of academic teamwork to social, cultural and charity events and from information dissemination among students in Hiroshima prefecture to cross-national and regional networking.

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្ល...
17/06/2026

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល (Queen Mother's Birthday)

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (Ki...
13/05/2026

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (King Sihamoni's Birthday)

សមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Student Association in Hiroshima - CSAH) សូមចូលរួមអបអរសាទរព្រះរាជពិធីបុណ...
04/05/2026

សមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Student Association in Hiroshima - CSAH) សូមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល។

សូមអនុមោទនាពិធីបុណ្យវិសាខបូជា 🙏
30/04/2026

សូមអនុមោទនាពិធីបុណ្យវិសាខបូជា 🙏

បន្ទាប់ពីកម្មវិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ យើងនៅតែបន្តសកម្មភាពក្លឹបសិក្សារបស់យើងនៅក្នុងឆមាសចុងក្រោយនៃអណត្តិនេះ ដើម្បីជាប្...
27/04/2026

បន្ទាប់ពីកម្មវិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ យើងនៅតែបន្តសកម្មភាពក្លឹបសិក្សារបស់យើងនៅក្នុងឆមាសចុងក្រោយនៃអណត្តិនេះ ដើម្បីជាប្រយោជន៍ដល់សមាជិករបស់យើង។​

After Khmer New Year, we still continue our Khmer Study Club (KSC) activity in the last semester of this mandate to offer academic support for our members.

សមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Student Association in Hiroshima - CSAH) ឆ្នាំ២០២៥ សូមសម្តែងអំណរគុណយ៉ាងជ...
13/04/2026

សមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Student Association in Hiroshima - CSAH) ឆ្នាំ២០២៥ សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមប្រធានក្រុមការងារតំបន់ហ៊ីរ៉ូស៊ីម៉ា (ESEA) និងសហការី បងប្អូននិស្សិតខ្មែរនិងបរទេស ក្រុមហ៊ុន និងលោក-លោកស្រី បងប្អូនសិក្ខាកាមនិងពលករ ក៏ដូចជាភ្ញៀវអន្តរជាតិ ចំពោះការចូលរួមជាវិភាគទាននៅក្នុងការឧបត្ថម្ភទៅដល់កម្មវិធីសប្បុរសធម៌នៅក្នុងការជួយទៅដល់សាលាបឋមសិក្សាតេជោទឹកខៀវដែលស្ថិតនៅខេត្តព្រះវិហារ នៅក្នុងពេលប្រារព្ធកម្មវិធី "អបអរសាទរសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងកម្មវិធីសប្បុរសធម៌ នៅទីក្រុងហ៊ីហ្គាស៊ីហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន“ ដែលបានរៀបចំឡើងនៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦។

នៅក្នុងនោះផងដែរ ថវិកាសរុបដែលប្រមូលបាន គឺមានចំនួន៖
១. សាច់ប្រាក់ជាលុយរៀល៖ ១៤៨,០០០រៀល
២. សាច់ប្រាក់ជាលុយយ៉េន៖ ៧៤,៧៤៩ យ៉េន

ទង្វើមនុស្សធម៌ខាងលើ គឺបង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី និងថវិកា លើកកម្ពស់ក្នុងការជួយដល់កុមារពិការ និងកំព្រាដែលកំពុងត្រូវការជំនួយនៅក្នុងការរស់នៅ ក៏ដូចជាការសិក្សា។ បន្ថែមពីនេះ គឺជាការបង្ហាញនូវពេលវេលាមួយដែលពោរពេញទៅដោយស្នាមញញឹម ភាពរីករាយ ប្រកបដោយសា្មរតីភាតរភាព សាមគ្គីភាព រវាងគ្នានឹងគ្នា នៅក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មី តាមរយៈការសាងនូវកុសល និងការយកចិត្តទុកដាក់ចំពោះគ្នា ដែលឆ្លុះបញ្ចាំងអំពីទឹកចិត្តស្មោះត្រង់ និងល្អរបស់ប្រជាជនខ្មែរក្នុងការជួយដល់គ្នាទៅវិញទៅមកមិនថាសម្រាប់ប្រជាជនខ្លួនឬជាតិសាសន៍ដទៃនៅពេលមានបញ្ហាត្រូវការជំនួយ។

តំណាងសមាគម សូមគោរពអរគុណ និងសូមសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះឆន្ទៈ ការខិតខំប្រឹងប្រែង ការចំណាយថវិកា និងការប្តេជ្ញាចិត្តនៅក្នុងទិសដៅជួយលើកកម្ពស់សកម្មភាពមនុស្សធម៌របស់សមាគមនាពេលនេះបានយ៉ាងល្អប្រសើរបំផុតដែលវាជាមោទកភាពមួយសម្រាប់បង្អួតទៅដល់ឆាកអន្តរជាតិ។ តំណាងសមាគមសូមគោរពជូនពរ សូម ឯកឧត្តមប្រធានក្រុមការងារតំបន់ហ៊ីរ៉ូស៊ីម៉ា (ESEA) និងសហការី បងប្អូននិស្សិតខ្មែរនិងបរទេស ក្រុមហ៊ុន និងលោក-លោកស្រី បងប្អូនសិក្ខាកាមនិងពលករ ក៏ដូចជាភ្ញៀវអន្តរជាតិទាំងអស់ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយនៅក្នុងឱកាសឆ្នាំថ្មីនេះ ។ សូមគោរពអរគុណ និងសូមអរគុណ។

[English below]សមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Student Association in Hiroshima - CSAH) មានកិត្តិយសសូមបង...
07/04/2026

[English below]
សមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Student Association in Hiroshima - CSAH) មានកិត្តិយសសូមបង្ហាញជូននូវរបៀបវីរៈសម្រាប់កម្មវិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅបរិវេណសួន Saijo Ekimae Nigiwai Hiroba (ក្បែរស្ថានីយរថភ្លើងសៃចូ) ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

CSAH is pleased to present the agenda for our Khmer New Year event this Sunday at Saijo Ekimae Nigiwai Hiroba (close to Saijo Station).

06/04/2026

[English below]
សម្រាប់កម្មវិធី "អបអរសាទរសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីក្រុងហ៊ីហ្គាស៊ីហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន“ នឹងចាប់ផ្តើមប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ សមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ាក៏នឹងមានរៀបចំកម្មវិធីសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាដើម្បីជួយដល់សាលាបឋមសិក្សាតេជោទឹកខៀវ ដែលស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (នៅក្បែរព្រំដែន កម្ពុជា-ថៃ) ផងដែរ។
សូម ឯកឧត្តម លោកជំទាវ លោក-លោកស្រី អ្នកនាងកញ្ញា មិត្តនិស្សិត និងបងប្អូនសិក្ខាកាមទាំងអស់ចូលរួមតាមសទ្ធាជ្រះថ្លាក្នុងថ្ងៃកម្មវិធី។🙏

For the upcoming Khmer New Year event on April 12, the Cambodian Students Association in Hiroshima is organizing a charity initiative to support Techno Tuekkhiev Primary School in Preah Vihear Province (near the Cambodia–Thailand border). We kindly call upon Excellencies, ladies and gentlemen, and our fellow students to join us in this humanitarian effort.

សមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Students Association in Hiroshima - CSAH) សូមចូលរួមអបអរសាទរទិវាជ័យជម្នះល...
07/01/2026

សមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Students Association in Hiroshima - CSAH) សូមចូលរួមអបអរសាទរទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខួបលើកទី៤៧។


សមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Students Association in Hiroshima - CSAH) សូមប្រសិទ្ធពរជ័យជូនចំពោះ សម្ដេ...
31/12/2025

សមាគមនិស្សិតខ្មែរនៅតំបន់ហ៊ីរ៉ូស៊ីម៉ា (Cambodian Students Association in Hiroshima - CSAH) សូមប្រសិទ្ធពរជ័យជូនចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា លោក-លោកស្រី មិត្តនិស្សិត និងក្រុមគ្រួសារទាំងអស់ ប្រកបដោយពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ និងពលៈ ជាពិសេស ជោគជ័យគ្រប់ភារកិច្ចការងារ និងសុភមង្គលក្នុងឱកាសបុណ្យចូលឆ្នាំសាកល ២០២៦។


住所

Kagamiyama
Higashihiroshima-shi, Hiroshima
739-8511

ウェブサイト

アラート

Cambodian Students Association in Hiroshimaがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その団体に問い合わせをする

Cambodian Students Association in Hiroshimaにメッセージを送信:

共有する

カテゴリー