Association des Etudiants Cambodgiens en France (ADECF)

Contacter l’organisation

Association des Etudiants Cambodgiens en France (ADECF) Absolument neutre sur le plan politique, l'AFECF a été fondée en 1997 pour rassembler les étudia

Absolument neutre sur le plan politique, l'ADECF a été fondée en 1997 par les étudiants en droit et en sciences économiques. l'Association Des Etudiants Cambodgiens en France (ADECF), rassemble les étudiants cambodgiens, boursiers ou non, qui viennent poursuivre les études en France, majoritairement à Lyon. L'association a pour but de promouvoir le développement des ressources humaines aussi en France qu'au Cambodge et de participer au renforcement de la culture khmère en France.

14/07/2026
16/06/2026
✨ នាល្ងាចថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ២០២៦ ​ក្រុមនិស្សិតនៃសមាគមនិស្សិតខ្មែរនៅប្រទេសបារាំង​ បានទទួលស្វាគមន៍គណ:ប្រតិភូនៃសាកលវិទ...
03/06/2026

✨ នាល្ងាចថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ២០២៦ ​ក្រុមនិស្សិតនៃសមាគមនិស្សិតខ្មែរនៅប្រទេសបារាំង​ បានទទួលស្វាគមន៍គណ:ប្រតិភូនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច​ ដែលដឹកនាំដោយ​ ឯកឧត្តម សាស្រ្តាចារ្យ បណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ក្នុងដំណេីរទស្សនកិច្ចការងារមកកាន់ទីក្រុងលីយ៉ុង​ ប្រទេសបារាំង។

ក្នុងដំណេីរទស្សនកិច្ចការងារនេះ​ គណ:ប្រតិភូនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច​បានផ្តល់នូវកិត្តិយសទទួលជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងផ្តល់អនុសាសន៍ណែនាំដល់តំណាងនិស្សិតនៃសមាគមនិស្សិតខ្មែរនៅប្រទេសបារាំង។

ក្នុងឱកាសនេះ គណ:ប្រតិភូនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច​ ក៏បានចែករំលែកនូវបទពិសោធន៍ និង ដំបូន្មានល្អៗដល់តំណាងនិស្សិតនៃសមាគមដើម្បីអាចប្រើប្រាស់នាពេលខាងមុខ។

ជាចុងក្រោយ យើងខ្ញុំ តំណាងឱ្យក្រុមនិស្សិតនៃសមាគមនិស្សិតខ្មែរនៅប្រទេសបារាំង​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ និងខ្ពង់ខ្ពស់បំផុតចំពោះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត​សាកលវិទ្យាធិការ​ និង​គណ:ប្រតិភូនៃសាកលវិទ្យាល័យ ដែលតែងតែគិតគូរ​ យកចិត្តទុកដាក់​ និងសហការគាំទ្រ​ដល់សមាគមនិស្សិតខ្មែរនៅប្រទេសបារាំង ព្រមទាំងចំណាយពេលវេលាដ៏មានតម្លៃដេីម្បីចែករំលែក និងផ្តល់នូវដំបូន្មានល្អៗដល់តំណាងនិស្សិតនៃសមាគម។

យើងខ្ញុំ​ សូមគោរពជូនពរ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសាកលវិទ្យាធិការ​ និងគណ:ប្រតិភូនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច​ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទាំង ទទួលបានជោគជ័យគ្រប់ការងារភារកិច្ចទាំងឡាយ។ ✨✨

31/03/2025

សូមទស្សនាការសម្តែងរបាំត្រុដិ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្តីរីករាយ 💕🇰🇭🇫🇷

អំពីរបាំត្រុដិ៖ របាំត្រុដិ គឺជារបាំមួយប្រភេទដែលគេតែងតែសម្តែងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ របាំនេះ គេលេងនៅក្នុងពេលបុណ្យចូលឆ្នាំខ្មែរតែប៉ុណ្ណោះ ដើម្បីប្រសិទ្ធនូវសព្ទសាធុការជូនដល់អ្នកស្រុកក្នុងឱកាសចូលឆ្នាំថ្មី ។

របាំត្រុដិ មកពីពាក្យដើម ភាសាសំស្ក្រឹត ប្រែថាផ្តាច់ ឬកាត់ផ្តាច់ដែលសំដៅដល់ ការផ្តាច់ឆ្នាំ ឬការកាត់ផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី នេះបើតាមការដកស្រង់ពីសៀវភៅ របាំប្រជាប្រិយខ្មែរ ។

សមាជិក និងសមាជិកានៃសមាគមនិស្សិតខ្មែរនៅប្រទេសបារាំង សូមអភ័យទោសចំពោះកំហុសឆ្គង ឬកាយវិការមិនសមស្របក្នុងវីឌីអូនេះ។

សូមអរគុណ!

អត្ថបទប្រវត្តិរបាំត្រុដិនេះដកស្រង់ចេញពី ៖ អង្គការមជ្ឈមណ្ឌលស្រ្តី
កម្ពុជា,ចុះផ្សាយថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦, ចូលមើលថ្ងៃទី០១
ខែមេសា ឆ្នាំ២០២៤, តំណភ្ជាប់ ៖ https://wmc.org.kh/article/16090/ប្រវត្តិ%E2%80%8Bរបាំ%E2%80%8Bត្រុដិ%E2%80%8B/

13/09/2024
✨✨✨សមាគមនិស្សិតខ្មែរនៅប្រទេសបារាំង សូមថ្លែងការអបអរសាទរយ៉ាងក្រៃលែងដល់និស្សិតទាំង ២ រូប នៃថ្នាក់ពិសេសសេដ្ឋកិច្ចភាសាបារាំង ...
26/06/2024

✨✨✨សមាគមនិស្សិតខ្មែរនៅប្រទេសបារាំង សូមថ្លែងការអបអរសាទរយ៉ាងក្រៃលែងដល់និស្សិតទាំង ២ រូប នៃថ្នាក់ពិសេសសេដ្ឋកិច្ចភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានទទួលអាហារូបករណ៍ពីសាធារណរដ្ឋបារាំង Bourse France Excellence (ex:BGF) ឆ្នាំ២០២៤-២០២៥ ដើម្បីបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង។✨🥳

- កញ្ញា សន សុដាលីន បានទទួលអាហារូបករណ៍ពីសាធារណរដ្ឋបារាំង តាមរយៈ Bourse France Excellence (ex:BGF) ឆ្នាំ២០២៤-២០២៥ ដើម្បីបន្តបរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី១ មុខវិជ្ជា "E-Business and Digital Marketing" នៅសាកលវិទ្យាល័យ CNAM Université ប្រទេសបារាំង។✨✨

- លោក ធា ណារិទ្ធ បានទទួលអាហារូបករណ៍ពីសាធារណរដ្ឋបារាំង តាមរយៈ Bourse France Excellence (ex:BGF) ឆ្នាំ២០២៤-២០២៥ ដើម្បីបន្តបរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី២ មុខវិជ្ជា "International Economics" នៅសាកលវិទ្យាល័យ Orléans Université ប្រទេសបារាំង។ ✨✨

សមាគមនិស្សិតខ្មែរនៅប្រទេសបារាំង សូមជូនពរជ័យលាភីទាំង ២ រូបធ្វើដំណើរមកកាន់ប្រទេសបារាំង ដោយសុវត្ថិភាព ព្រមទាំងទទួលបានជោគជ័យក្នុងការសិក្សានាពេលខាងមុខ។ 🍀

ជួបគ្នាឆាប់ៗ...
🇰🇭🇫🇷....
✨✨✨Félicitations aux deux étudiants en filière spéciale d’économic de l'Université Royale de Droit et des sciences économics, qui bénéficient d’une Bourse France Excellence (ex:BGF) afin de poursuivre ses études en Master en France. ✨✨
- Mme. San Sodalin va poursuivre son Master 1 en "E-Business et Digital Marketing “ à l'Université CNAM en France.✨
✨
- M. Thea Narith va poursuivre son Master 1 en “ International Economic” à l’Université Orléans en France.✨✨

L'Association des étudiants khmers de France vous souhaite de voyager en toute sécurité en France et de réussir vos futures études.🍀

À bientôt…
🇰🇭🇫🇷

✨✨✨សមាគមនិស្សិតខ្មែរនៅប្រទេសបារាំង សូមថ្លែងការអបអរសាទរយ៉ាងក្រៃលែងដល់និស្សិតទាំង ៣ រូប នៃថ្នាក់ពិសេសនីតិសាស្រ្តភាសាបារាំង...
24/06/2024

✨✨✨សមាគមនិស្សិតខ្មែរនៅប្រទេសបារាំង សូមថ្លែងការអបអរសាទរយ៉ាងក្រៃលែងដល់និស្សិតទាំង ៣ រូប នៃថ្នាក់ពិសេសនីតិសាស្រ្តភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានទទួលអាហារូបករណ៍ពីសាធារណរដ្ឋបារាំង Bourse France Excellence (ex:BGF) ឆ្នាំ២០២៤-២០២៥ ដើម្បីបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង។✨✨🥳

សមាគមនិស្សិតខ្មែរនៅប្រទេសបារាំង សូមជូនពរជ័យលាភីទាំង ៣ រូបធ្វើដំណើរមកកាន់ប្រទេសបារាំង ដោយសុវត្ថិភាព ព្រមទាំងទទួលបានជោគជ័យក្នុងការសិក្សានាពេលខាងមុខ។ 🍀

ជួបគ្នាឆាប់ៗ...

🇰🇭🇫🇷

✨✨✨Félicitations aux trois étudiants en filière spéciale de droit de l'Université Royale de Droit et des sciences économics, qui bénéficient d’une Bourse France Excellence (ex BGF) afin de poursuivre ses études en Master en France. ✨✨

L'Association des étudiants khmers de France vous souhaite de voyager en toute sécurité en France et de réussir vos futures études.

À bientôt

🇰🇭🇫🇷

✨✨នាថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ សមាគមនិស្សិតខ្មែរនៅប្រទេសបារាំងបានរៀបចំការប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីបង្ហាញពីសំណៅ...
18/06/2024

✨✨នាថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ សមាគមនិស្សិតខ្មែរនៅប្រទេសបារាំងបានរៀបចំការប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីបង្ហាញពីសំណៅឯកសារនានា និងព័ត៌មានត្រៀមចំបាច់មួយចំនួនមុនមកប្រទេសបារាំង ជូនដល់និស្សិតជ័យលាភីអាហារូបករណ៍ឆ្នាំ២០២៤-២០២៥ ។

យើងខ្ញុំក៏សូមអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំង ៦ រូប ដែលក្នុងនោះមាននិស្សិតថ្នាក់ពិសេសផ្នែកនីតិសាស្រ្តភាសាបារាំងចំនួន ៣ នាក់ និងនិស្សិតថ្នាក់ពិសេសផ្នែកសេដ្ឋកិច្ចចំនួន ៣នាក់។

✨✨✨អបអរសាទរព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល, Joyeuse fête du Sillon Sacré  !ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្ស...
26/05/2024

✨✨✨អបអរសាទរព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល, Joyeuse fête du Sillon Sacré !

ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។

- Joyeuse fête du Sillon Sacré

La Fête du Sillon Sacré, que les Cambodgiens nomment "ព្រះរាជពិធីច្រត់ព្រះនង្គ័ល", est un rituel annuel qui remonte certainement à l'époque antérieur de l'Empire khmer.

Cette célébration est un événement crucial pour les agriculteurs cambodgiens car elle annonce le début de la saison des pluies et de la culture du riz. Selon la tradition, la fête est célébrée pour prédire la répartition des précipitations dans tout le pays grâce à l'appétit des bœufs sacrés pour le paddy, le maïs, les haricots, l'herbe, le sésame, l'eau et le vin.

ប្រភពរូបភាព៖ Freshnews, ឯកសារយោង ៖ ក្រសួងព័ត៌មាន, Freshnews

Adresse

Lyon

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Association des Etudiants Cambodgiens en France (ADECF) publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L’organisation

Envoyer un message à Association des Etudiants Cambodgiens en France (ADECF):

Raccourcis

Partager