20/04/2026
នារសៀលថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សមាគមនិស្សិតកម្ពុជានៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ (UIBE-CSA) បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការត្រៀមខ្លួនចូលក្នុងអាជីពការងារ និងការប្រាស្រ័យទាក់ទងក្នុងកន្លែងការងារ» ដែលបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់។
សិក្ខាសាលានេះត្រូវបានសម្របសម្រួលជាភាសាខ្មែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់និស្សិតប្រមាណ ៥០រូប។ គោលបំណងចម្បងនៃកម្មវិធី គឺដើម្បីចែករំលែកបទពិសោធន៍លើការត្រៀមលក្ខណៈសម្បត្តិសម្រាប់ដាក់ពាក្យការងារ ការជ្រើសរើសអាជីពនាពេលអនាគត ក៏ដូចជាឱកាសចុះហាត់ការនៅក្នុងប្រទេសចិនផងដែរ។ តាមរយៈការចែករំលែកពីវាគ្មិនកិត្តិយសទាំង ៣រូប រួមមាន៖ លោកស្រី គឹម ស្រីរ័ត្ន, កញ្ញា វិទូ ភាណានូ និងលោក ភឹម សេរីរដ្ឋ អង្គសិក្ខាសាលាទាំងមូលទទួលបាននូវចំណេះដឹងយ៉ាងស៊ីជម្រៅអំពីតម្រូវការរបស់ផ្នែកធនធានមនុស្ស (HR) និងគន្លឹះសំខាន់ៗក្នុងការសម្របខ្លួនទៅនឹងបរិយាកាសការងារជាក់ស្តែង។
-------------
On the afternoon of Saturday, April 11, 2026, in Beijing, the University of International Business and Economics - Cambodian Student Association (UIBE-CSA) successfully hosted a Seminar entitled "Career Preparation and Workplace Communication." The event concluded with highly fruitful results.
Conducted in Khmer, the seminar welcomed approximately 50 student participants. Its primary objective was to share valuable experiences regarding job application preparations, future career path selection, and internship opportunities within China. Through insightful presentations by three distinguished guest speakers Ms. KIM Sreyrath, Ms. VITOU Pheanano, and Mr. PHIM Sereyroth attendees gained profound understanding of Human Resources (HR) requirements and essential strategies for adapting to professional work environments.
For more information:
🔗 page: UIBE Cambodian Student Association
🔗 Instagram: uibe.iaa_cambodia
📧 Email: [email protected]