ឆត្រ័ សង្គ្រោះជាតិ NRU

ឆត្រ័ សង្គ្រោះជាតិ  NRU បង្ការ. ការពារ. ជំរុញ និង បែងចែកជូនពលរដ្ឋ Public Prevention, Protection, Promotion and Participation ( P5)

06/08/2026
06/08/2026

🇰🇭 ជំនួបរវាងមន្ត្រីសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UN) និងថ្នាក់ដឹកនាំកម្ពុជា
នៅក្នុងជំនួបផ្លូវការជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនបានបង្ហាញភាពក្លាហានក្នុងការជជែក ឬដោះស្រាយដោយផ្ទាល់ជុំវិញបញ្ហារំលោភបំពានសិទ្ធិមនុស្ស និងការចាប់ឃុំខ្លួនសកម្មជនបរិស្ថាន សកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្សឡើយ។
ទោះបីជាតំណាង UN បានលើកឡើងអំពីក្តីបារម្ភពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងការធ្វើទុក្ខបុកម្នេញលើអ្នករិះគន់ក៏ដោយ ក៏កម្ពុជានៅតែបន្តរងការរិះគន់ចំពោះការខ្វះឆន្ទៈពិតប្រាកដក្នុងការកែលម្អ និងបើកទូលាយលំហសេរីភាពប្រជាធិបតេយ្យ។

06/08/2026

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយចំពោះការចាប់ខ្លួន លោក ញាន សារុំ ជា​សមាជិកគណៈកម្មាធិការនាយក និងប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តឧត្តរមានជ័យ និង​ជាសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់។ តាមសេចក្តីថ្លែងការណ៍ មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀនរូបនេះត្រូវបានអាជ្ញាធរចាប់ខ្លួននៅយប់ថ្ងៃទី៥ សីហា និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដោយមិនទាន់ដឹងពីមូលហេតុនៃការចាប់ខ្លួននោះទេ។ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរចាត់ទុកការចាប់ខ្លួនលោក ញាន សារុំ ជាការគំរាមកំហែងដល់សកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំង ដែល​អាចធ្វើឱ្យបរិយាកាសនយោបាយមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ កាន់តែតានតឹង។ ក្នុងន័យនេះ ​គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានអំពាវនាវឱ្យអាជ្ញាធរដោះលែងលោក ញាន សារុំ ឱ្យមានសេរីភាពឡើងវិញ និងបញ្ឈប់ការចាប់ខ្លួន ឬការធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំ សមាជិក និងសកម្មជនគណបក្ស ដើម្បីធានាថា ការបោះឆ្នោតឆ្នាំ២០២៧ អាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
ប្រភពរូបភាព​៖ គណបក្សភ្លើងទៀន

06/08/2026
06/08/2026

🌐 ការប្រយុទ្ធប្រឆាំងបទល្មើសស៊ីប៊ែរ (Cybercrime)៖ សម្ពាធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប ទៅលើក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនសន្តិសុខហិរញ្ញវត្ថុ និងការពារសិទ្ធិមនុស្ស។
បាតុភូតនេះបានបង្ហាញថា ការលុបបំបាត់បទល្មើសឆ្លងដែនទាមទារឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមានសមត្ថកិច្ច និងសហគមន៍អន្តរជាតិ ដើម្បីបោសសម្អាតរូបភាពអវិជ្ជមាន និងធានាសុវត្ថិភាពសង្គមទាំងមូល។

Address

Sydney, NSW

Website

Alerts

Be the first to know and let us send you an email when ឆត្រ័ សង្គ្រោះជាតិ NRU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share